ទីក្រុងបាងកក ថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2024៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកម៉ូតូកំលាំង (250cc-750cc) បានចាប់ផ្ដើមជំពូកថ្មីនៅក្នុងការជំហានរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយការបើករោងចក្រដំឡើងម៉ូតូ (CKD or Completely Knocked down) នៅក្នុងប្រទេសថៃ។ រោងចក្រដំឡើងនេះ គឺជារោងចក្រដំឡើង និងដំណើរការ CKD ដំបូងបង្អស់របស់ Royal Enfield នៅប្រទេសថៃ ដែលស្ថិតនៅខេត្ត Samut Prakan ។ ការបើករោងចក្រដំំឡើងនេះដែរ បានសបញ្ជាក់ពីការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងផែនការរបស់ Royal Enfield ក្នុងប្រទេសថៃ ហើយក៏បង្ហាញនូវការប្តេជ្ញាចិត្តរបស់យីហោម៉ូតូដ៏ល្បីល្បាញចំពោះតំបន់នេះផងដែរ។
ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រថ្មីនេះ នាយកប្រតិបត្តិក្រុមហ៊ុន Royal Enfield លោក B Govindarajan មានប្រសាសន៍ថា៖ « ក្រុមហ៊ុន Royal Enfield បាននិងកំពុងខិតខំធ្វើការយ៉ាងខ្លាំងដើម្បីពង្រីកផ្នែកម៉ូតូធុនមធ្យមទូទាំងពិភពលោក។ យើងបានឃើញការស្វាគមន៍ដ៏អស្ចារ្យពីអតិថិជនអន្តរជាតិដែលចង់ស្វែងរកម៉ូតូដែលល្អស័ក្កិសម និងបង្ហាញពីភាព unique នៃបុគ្គលិកលក្ខណៈរបស់ពួកគេ។ លើសពីនេះយើងមានម៉ូតូជាច្រើនប្រភេទ ដែលសុទ្ធតែទាក់ទាញ និងដំណើរការដោយ platforms ទម្រង់ខុសៗគ្នា ដើម្បីបំពេញតម្រូវការ និងតម្រូវចិត្តរបស់អតិថិជនទូទាំងពិភពលោករបស់យើង។ Royal Enfield គឺជាម៉ាកយីហាលំដាប់ពិភពលោកពិតប្រាកដ ហើយជាប់ចំណាត់ថ្នាក់ក្នុងចំណោមម៉ាកម៉ូតូធុនមធ្យមលំដាប់កំពូលនៅក្នុងទីផ្សារដូចជាចក្រភពអង់គ្លេស កូរ៉េ អូស្ត្រាលី-នូវែលសេឡង់ ក្នុងចំណោមម៉ាកផ្សេងៗទៀត។ គោលបំណងយុទ្ធសាស្រ្តរបស់យើង គឺពង្រីកទីផ្សារអន្តរជាតិ ដោយការវិនិយោគលើទីផ្សារដែលមានសក្តានុពលដ៏ធំក្នុងការលូតលាស់ ដូច្នេះហើយទើបសម្រេចបើករោងចក្រដំឡើងក្នុងប្រទេសថៃ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះ ហើយយើងក៏កំពុងនាំអ្នកចូលចិត្ត និងស្រលាញ់ម៉ូតូកាន់តែច្រើនឡើង ដើម្បីទទួលបានបទពិសោធន៍ DNA របស់ Royal Enfield –«Pure Motorcycling»។
ជាមួយគ្នានេះដែរ លោក Yadvinder Singh Guleria Royal Enfield CCO បានមានប្រសាសន៍ថា៖ « ការបើករោងចក្រថ្មីនេះ ជាយុទ្ធសាស្រ្តទីផ្សារដែលយើងប៉ងទុកក្នុងការខិតទៅជិតទីផ្សារទាំងនេះ និងពង្រីកអាជីវកម្ម ដូចទៅនឹងទីផ្សារអាស៊ីប៉ាស៊ីហ្វិកដែលផ្តល់នូវសក្តានុពលដ៏អស្ចារ្យសម្រាប់ផ្នែកម៉ូតូធុនមធ្យម។ នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះសក្តានុពលទីផ្សារ និងសហគមន៍ម៉ូតូដែលកំពុងរីកចម្រើន។ ហើយយើងមានទំនុកចិត្តថា រោងចក្រថ្មីនេះ នឹងជួយយើងក្នុងការពង្រីកទីផ្សារផ្នែកម៉ូតូធុនមធ្យម នៅក្នុងប្រទេសថៃ ខណៈដែលអាចឱ្យយើងកាន់តែងាយស្រួលបំពេញតម្រូវការដែលកំពុងកើនឡើងក្នុងតំបន់ផងដែរ»។
ការប្រកាសបើករោងចក្រថ្មី នេះគឺជាការជំរុញយ៉ាងសំខាន់ដល់អាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថែមទាំងសបញ្ជាក់ នូវការប្តេជ្ញាចិត្តរបស់ Royal Enfield ចំពោះប្រទេសថៃ។ រោងចក្រថ្មីនេះ គឺជាអង្គភាពដំឡើង CKD ទីប្រាំមួយរបស់ Royal Enfield នៅលើពិភពលោក បន្ទាប់ពីប្រទេសអាហ្សង់ទីន កូឡុំប៊ី ប្រេស៊ីល បង់ក្លាដែស និងនេប៉ាល់។
អត្ថាធិប្បាយចំពោះការបើករោងចក្រដំឡើងរថយន្តថ្មីនៅក្នុងប្រទេសថៃ លោក Anuj Dua - អាស៊ីប៉ាស៊ីហ្វិក ប្រធានធុរកិច្ច Royal Enfield បាននិយាយថា៖ « វាជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងមិនត្រឹមតែអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែពង្រីកផ្នែកម៉ូតូធុនមធ្យមនៅក្នុងប្រទេសថៃ។ ប្រទេសថៃគឺជាទីផ្សារដ៏រឹងមាំមួយសម្រាប់ក្រុមហ៊ុន Royal Enfield ហើយបានបង្ហាញពីគន្លងនៃការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះដែរ ដោយសារតែអតិថិជនរបស់យើង និងសហគមន៍ដែលមានចំណង់ចំណូលចិត្តជិះម៉ូតូរបស់យើងដែលមាននៅទូទាំងប្រទេសថៃ ស្រឡាញ់ភាពជាម្ចាស់នៃម៉ាកយីហោ នាំឱ្យក្រុមហ៊ុនទទួលបានលទ្ធផលគាប់ប្រសើរ ពោលគឺទទួលបានការកើនឡើងជាង 150% ចាប់តាំងពីយីហោក្រុមហ៊ុនបានបោះជំហានចូលទៅក្នុងប្រទេសថៃ។ ភូមិសាស្ត្រ វប្បធម៌ និងភាពចម្រុះនៃប្រទេសនេះ ផ្តល់នូវការកំណត់ដ៏ល្អសម្រាប់ប្រភេទម៉ូតូរបស់យើង។ ការរីកចម្រើនរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការលើកទឹកចិត្តយ៉ាងខ្លាំង មិនថាបណ្តាញ អតិថិជន សហគមន៍ និងផលប័ត្ររបស់យើងនោះទេ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវម៉ូតូ និងបទពិសោធន៍ពិសេសៗដែលឆ្លើយតបនឹងសហគមន៍បើកបរម៉ូតូរបស់ថៃ។ គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់យើងសម្រាប់ឆ្នាំ 2024 និងតទៅមុខទៀត នឹងពង្រឹងជំហររបស់យើងបន្ថែមទៀត និងធានាបាននូវគន្លងកំណើនប្រកបដោយស្ថិរភាព »។
គួរបញ្ជាក់ផងដែរថា រោងចក្រដំឡើងនៅក្នុងប្រទេសថៃ មានទំហំ 57000 sq ft មានសមត្ថភាពដំឡើងម៉ូតូបានច្រើនជាង 30,000 គ្រឿងក្នុងមួយឆ្នាំ។ គ្រឿងបង្គុំនៅក្នុងរោងចក្រដំឡើងថ្មីនេះ គឺជាឧបករណ៍ទំនើបទាន់សម័យដែលនឹងបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេស។ ដំណើរការដំឡើងថ្មីនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនម៉ូតូកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស សម្រាប់អតិថិជន និងផ្តល់នូវបទពិសោធន៍កាន់តែរលូន។ រោងចក្រដំឡើងថ្មីនេះ នឹងចាប់ផ្តើមបំពេញតម្រូវការក្នុងទីផ្សារថៃ ហើយនឹងបំពេញបន្ថែមដល់ទីផ្សារតំបន់ក្នុងលក្ខណៈជាដំណាក់កាល៕
អំពីក្រុមហ៊ុន Royal Enfield
យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ 1901។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ1955 ដែលជាកន្លែងឈរជើងដែល Royal Enfield
នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯង ទាំងនេះហើយដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន ម៉ូតូអគ្គិសនី Flying Flea រួមទាំង Flying Flea C6 រចនាប័ទ្ម Classic និង Flying Flea S6 រចនាប័ទ្ម Scrambler - ដែលត្រូវបានដាក់តាំងបង្ហាញនាពេលថ្មីៗនេះនៅក្នុងទីក្រុង Milan។ ក្រៅពីនេះក៏មានម៉ូឌែល Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, the Shotgun 650, the new Himalayan adventure tourer DVram41, the new iconic Bullet 350, Classic 350 និង Goan Classic 350 ថ្មី ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួន ៦ រួមមាននៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន កូឡុំប៊ី និងឥឡូវនេះនៅប្រទេស។
យើងក៏ផ្តល់ជូននូវជំនួយ និងការធានារយៈពេលបីឆ្នាំសម្រាប់ម៉ូតូទាំងអស់របស់យើង។ Royal Enfield គឺជាម៉ាករថយន្តឥណ្ឌាដំបូងគេដែលណែនាំគំនិតផ្តួចផ្តើមការធានាជាសកល ដោយលើកទឹកចិត្តម្ចាស់ Royal Enfield ទូទាំងពិភពលោកឱ្យងើបឡើងវិញ ជិះកាន់តែច្រើន និងរុករកដោយគ្មានដែនកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Ridhi Jain - PR LEAD FOR APAC | ridhi@royalenfield.com