ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងធនាគារចិន (Bank of China) សហការគ្នា ផ្តល់លក្ខខណ្ឌបង់ប្រាក់ពិសេស សម្រាប់គ្រប់ប្រភេទគេហដ្ឋាន ក្នុងបុរី មានជ័យ រ៉េស៊ីដិនស៍
Sreymom ChaNOVEMBER 21 2025

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងធនាគារចិន (Bank of China) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់អតិថិជនដែលមានបំណងទិញគេហដ្ឋានថ្មី នៅក្នុងបុរី មានជ័យ រ៉េស៊ីដិនស៍។

Photo 2025 11 21 15 21 03


កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ មានគោលបំណងសម្រួល ការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជន ឱ្យកាន់តែងាយស្រួល និងប្រសើរជាងមុន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុ របស់ធនាគារចិន (Bank of China) រួមជាមួយការផ្តល់នូវប្រភេទលំនៅឋានដ៏ប្រណីតរបស់បុរី មានជ័យ រ៉េស៊ីដិនស៍។
អតិថិជន នឹងទទួលបានជម្រើសហិរញ្ញវត្ថុកាន់តែសម្បូរបែប ជាមួយអត្រាការប្រាក់ត្រឹមតែ 6.2% ក្នុងមួយឆ្នាំ កម្ចីរយៈពេលពេលវែង។

Photo 2025 11 21 15 14 49


ឧកញ៉ា ប៊ុន សុខមេនា នាយកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន និងជាតំណាងបុរី មានជ័យ រ៉េស៊ីដិនស៍ បានថ្លែងថា «កិច្ចសហការរវាងក្រុមហ៊ុនយើងទាំងពីរ មានមូលដ្ឋានលើសេចក្ដីទុកចិត្ត និងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងចក្ខុវិស័យនៃការបង្កើតផលចំណេញ សម្រាប់អតិថិជន និងបង្កើនវឌ្ឍនភាពនៅតំបន់ស្នូលនៃមហាវិថីសម្ដេច ហ៊ុន សែន»។

Photo 2025 11 21 15 14 44


លោក Yeung Kin Man អគ្គនាយករង នៃធនាគារចិន បានថ្លែងថា «យើងមានភាពរីករាយជាខ្លាំង ក្នុងការធ្វើជាដៃគូសហការជាមួយបុរី មានជ័យ រ៉េស៊ីដិនស៍ ដើម្បីជួយសម្រួលដល់ការក្លាយជាម្ចាស់លំនៅឋាន របស់អតិថិជនឱ្យកាន់តែប្រសើរ និងងាយស្រួលជាងមុន»។

លោក Yeung Kin Man បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ ពិតជាផ្តល់ជូននូវអត្ថប្រយោជន៍ជាខ្លាំងដល់អតិថិជន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយទំនុកចិត្តរបស់យើង»។

Photo 2025 11 21 15 14 38


ភាពជាដៃគូសហការនេះ បានស្តែងចេញឱ្យឃើញពីការប្តេជ្ញារបស់ភាគីទាំងពីរ ក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏សម្បូរបែប ដោយផ្តោតលើតម្រូវការរបស់អតិថិជនជាសំខាន់។ ការផ្តល់ជូននេះ ក៏បានកើតឡើងស្របពេលជាមួយនឹងការកើនឡើង នៃតម្រូវការលំនៅឋានប្រកបដោយស្តង់ដាគុណភាព និងតំបន់ដែលមានសក្ដានុពលខ្ពស់។
សូមជម្រាបថា ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងធនាគារចិន (Bank of China) បាននឹងកំពុងចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការកសាងអនាគតឱ្យកាន់តែប្រសើរឡើង៕

Photo 2025 11 21 15 28 32

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia