ខណ្ឌកំបូលរីកមុខរីកមាត់បន្ថែមទៀតដោយមាន ផ្សារ រំដួល ជាផ្សារធំជាងគេនៅក្នុងខណ្ឌកំបូលបានបើកលក់ជាផ្លូវការ
Daneth MechJANUARY 9 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ ផ្សាររំដួល បុរី វីលៀម បានបើកសម្ពោធជាផ្លូវការហើយ ដើម្បីអនុញ្ញាតអោយអាជីវករ បើកដំណើរការពេញលេញលើតូបអាជីវកម្មរបស់ខ្លួនចាប់ពីថ្ងែនេះតទៅ។ នៅក្នុងកម្មវិធីនោះដែរ ប្រព្រឹត្តិទៅនៅក្នុងបរិវេណនៃផ្សាររំដួល ដោយមានការចូលរួមពីសំណាក់ម្ចាស់គម្រោង បុរី វីលៀម អាជ្ញាធរមូលដ្ឋាន ម្ចាស់តូបអាជីវកម្មទាំងអស់ រួមទាំងប្រជាជនប្រមាណជាជាង១ម៉ឺននាក់ចូលរួមដើម្បីអបអរសាទរនៅក្នុងការបើកលក់ជាផ្លូវការនេះ។

ស្ថិតនៅទីតាំងមិនឆ្ងាយប៉ុន្មានពីផ្លូវល្បឿន លឿន ភ្នំពេញព្រះសីហនុ  ឈូកវ៉ា១ ឈូកវ៉ា២ និងមហាវិថីឈ្នះ ឈ្នះ រួមទាំងតំបន់សំខាន់ៗមួយចំនួនទៀតនៅក្នុងខណ្ឌកំបូល ផ្សារ រំដួល បានចូលរួមជាកត្តាលិករជំរុញកំណើនតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះអោយកាន់តែកើនឡើងមួយកំរិតទៀត។

ក្រៅពីការចូលរួមចំណែកលើកមុខមាត់សង្កាត់ស្នោរខណ្ឌកំបូល ផ្សាររំដួល មិនត្រឹមតែជាផ្សារដែលបម្រើរសេចក្តីត្រូវការដល់ម្ចាស់ផ្ទះដែលរស់នៅក្នុងបុរី វីលៀមនោះទេ តែក៏ជាកន្លែងសម្រាប់មហាជនទូទៅអាចស្វែងរកទំនិញគ្រប់មុខដែលជាសេចក្តីត្រូវការរបស់ពួគាត់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

ជាកិច្ចបើកកម្មវិធី លោក គង់ ភក្តី ជាអ្នកគ្រប់គ្រងទូទៅ បានលើកឡើងថា៖ “អគុណសម្រាប់ការគាំទ្រផ្សាររំដួល បុរី វីលៀមពីសំណាក់អតិថិជន ហើយក៏អគុណសម្រាប់ការចូលរួមសហការគ្នាដ៏ល្អពីបងប្អូនអាជីវករនៅក្នុងផ្សាររំដួល។ ខ្ញុំធានាថាផ្សាររំដួលជាផ្សារដែលស្អាត មានអនាម័យដាច់គេនៅក្នុងតំបន់ និងមានលក់គ្រប់មុខទំនិញដែលបងប្អូនត្រូវការ ជាមួយគុណភាពខ្ពស់ ថ្មី ស្រស់ និងមានសុវត្ថិភាពចំណីអាហារជូនលោកអ្នក រួមទាំងមានតម្លៃធូរថ្លៃជាងផ្សារដ៏ទៃនៅក្នុងតំបន់នេះ។

២

កម្មវិធីនៃការបើកលក់ជាផ្លូវការនោះដែរ លោក វីលៀម ណារ៉ាម័រ (William Naramore) ជានាយកប្រតិបត្តិនៃបុរី វីលៀម និងជាស្ថាបនិកផ្សារ រំដួល បានលើកឡើងថា៖ “ផ្សារជាផ្នែកសំខាន់មែនទែនសម្រាប់ប្រជាជនខ្មែររបស់យើង ជាកន្លែងដែលអាចជួបជុំមិត្តភ័ក្តទិញទំនិញ ទិញម្ហូបអាហារជាមួយគ្នារដោយភាពរីករាយ ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍របស់យើង ហើយផ្សាររំដួលមិនត្រឹមតែបម្រើរដល់សេចក្តីត្រូវការរបស់ម្ចាស់ផ្ទះនៅបុរី វីលៀមនោះទេ តែក៏ជាកន្លែងបម្រើរសេចក្តីត្រូវការរបស់សហគមន៍នៅក្នុងតំបន់យើងទាំងមូលនៅជុំវិញ។ ពួកយើងចង់ចូលរួមចំណែកសាងសង់ និងអភិវឌ្ឍន៍សហគម៍របស់យើងទាំងមូលអោយកាន់តែប្រសើរសម្រាប់ការរស់នៅ។

បុរី វីលៀមជាក្រុមហ៊ុនមួយដែលមានបេសកកម្មច្បាស់លាស់គឺ សាងសង់ផ្ទះដែលអិថិជនស្រលាញ់ខ្លាំង និងផ្តល់បទពិសោធន៍ទិញផ្ទះដែលល្អជាងគេនៅកម្ពុជា ហើយដើម្បីអោយបេសកម្មរបស់យើងសម្រេចបានយើងបានបង្កើតកន្លែងជាច្រើន នៅក្នុងបុរីទាំងមូលដោយក្នុងនោះមិនត្រឹមតែមានផ្សាររំដួលនោះទេយើងក៏មានកន្លែងហាត់ប្រាណ អាងហែលទឹក សួនអាំងសាច់ សួនច្បារធំៗ កន្លែងវាយកូនហ្គោលលក្ខណៈគ្រួសារ និងវីលៀម ផ្លាហ្សារ (Williams Plaza) ដែលជាផ្សារទំនើបដំបូងគេនៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញរួមទាំងកន្លែងសំខាន់ផ្សេងៗសម្រាប់សហគមន៍របស់យើង។

៣

នៅក្នុងកម្មវិធីនៃការបើកសម្ពោធនោះដែរក៏មានការចូលរួមពីសណាក់តារាចម្រៀង និងតារាកប្លែងល្បីៗជាច្រើនដើម្បីអបអរសាទរនៅថ្ងៃនោះផងដែរ។

៥

៦

សូមបញ្ជាក់ផងដែរថា៖ផ្សារំដួល-បុរី វីលៀម ត្រូវបានស្ថាបនាដោយលោក វីលៀមណារ៉ាម័រ ( William Naramore ) ដែលជាជនជាតិអាមេរិកាំង និងជាម្ចាស់បុរី វីលៀមផ្ទាល់តែម្តង ហើយផ្សាររំដួលមានទីតាំងស្ថិតនៅភូមិ រំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅជិតផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ក្រោយទីលានវាយកូនហ្គូល រ៉ូយ៉ាល់ភ្នំពេញ និងជិះត្រឹមតែ១៥នាទីពីមហាវិថីឈ្នះៗតែប៉ុណ្ណោះ!។ ទំនាក់ទំនងទិញ ឬជួលតាមរយៈលេខ៖ 085 200 909 / 069 32 82 02

៤

៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia