នៅក្នុងពិភពជំនួញ មនុស្សភាគច្រើនតែងតែគិតថា “ភ្ញៀវគឺជាស្តេច” មានភ្ញៀវមានលុយ មានភ្ញៀវមានចំណូល មានភ្ញៀវ អាជីវកម្មដើរ។ ទន្ទឹមនឹងនោះដែរ តម្លៃគឺជាធាតុសំខាន់មួយ ក្នុងការឆក់យកបេះដូងអតិថិជន បើតម្លៃធូរថ្លៃ ហើយគុណភាពល្អទៀតនោះនរណាក៏ចង់ទិញដែរ តែទោះជាយ៉ាងណាក្តី លក់តម្លៃធូរបាន លុះត្រាចំណេញ បើថោកហើយខាត មិនយូរទេអាជីវកម្មរបស់អ្នកនឹងក្ស័យជាមិនខាន។
ថ្លែងប្រាប់ក្រុមការងារ Business Cambodia អ្នកស្រីណៃ សុគន្ធឌី ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិក Romyol Garden - រំយោលហ្គាឌិន ដែលជាភោជនីយដ្ឋាន លក់អាហារកម្មង់ បានឱ្យដឹងថា គ្រាន់តែលក់តម្លៃធូរៗនរណាក៏អាចលក់បានដែរ តែសួរថាលក់ក្នុងតម្លៃធូរថ្លៃហើយចំណេញ មិនមែនគ្រប់គ្នាសុទ្ធតែអាចឆ្លើយបាននោះទេ។
ទាក់ទិនទៅនឹងបញ្ហានេះ សហគ្រិន ណៃ សុគន្ធឌី បង្ហើបគន្លឹះសំខាន់មួយ ទោះលក់ក្នុងតម្លៃទាបក៏នៅតែចំណេញ៖
១. ធ្វើយ៉ាងណាប្រម៉ូលភ្ញៀវមកឱ្យច្រើន៖ ត្រង់ចំណុចនេះអ្នកស្រីបានលើកឡើងថា ឱ្យតែមានអតិថិជនច្រើនគឺចំណេញហើយ មានន័យថា ប្រាក់ចំណេញ បន្តិច បូកបន្តិច ក្នុងចំនួនកាន់តែច្រើន នោះវានឹងចេញបានប្រាក់ចំណេញក្នុងរូបភាពធំ។ ជាក់ស្តែងដូចអ្នកស្រីលក់ម្ជូរដូច្នេះដែរ ក្នុងមួយថង់អ្នកស្រីចំណេញត្រឹមតែ២០០០រៀលទេ ប៉ុន្តែ២ពាន់រៀល ចំនួន២០០ថង់ក្នុងមួយថ្ងៃ ក៏ឃើញលុយ១០០ដុល្លារដែរ។
២. របៀបជ្រើសរើសទំនិញ៖ គ្រប់ការរកស៊ីលក់ដូរទាំងអស់ តែងរំពឹងនៅប្រាក់ចំណេញ ដូច្នេះហើយដើម្បីអាចចំណេញបានច្រើនលុះតែការលក់ចេញវិញមានតម្លៃថ្លៃជាងតម្លៃទិញចូលច្រើនដូចគ្នា ប៉ុន្តែក្នុងករណីការលក់ចេញមានតម្លៃខ្ពស់ពេក ហើយកន្លែងគេថោកជាងក៏មិនកើត។
ដូច្នេះអ្នកស្រីបានលើកឡើងទៀតថា ប្រសិនបើម្ហូបមួយចានដែលមានតម្លៃធូរបាន លុះត្រាតែសាច់ដែលយកមកធ្វើនោះទិញក្នុងតម្លៃទាបដូចគ្នា ប៉ុន្តែមិនមែនមានន័័យថា យកទំនិញដែលខូចគុណមកធ្វើនោះទេ ពោលដូចជាប្រភេទសាច់ក្លះសេរជាដើម។ ជាក់ស្តែង កន្លែងអ្នកស្រី ចំណាយត្រឹមតែ៣ដុល្លារឡើងក្នុងម្ហូបមួយមុខ អាចកុម្មង់បានម្ហូបឆ្ញាញ់ មានកន្លែងអង្គុយធំទូលាយ អបទៅដោយបរិយាកាសធម្មជាតិ ថែមទាំងមាន Band ច្រៀងទៀតនោះគឺពិតជាពិបាកក្នុងការកកន្លែងបែបនេះណាស់ ម្ល៉ោះហើយអ្នកស្រីមិនខ្លាចក្នុងការប្រកួតជាមួយគេទេ។
លើសពីនេះ អ្នកស្រីក៏បានបន្ថែមទៀតថា អ្នកស្រីបានផ្តស់ជម្រើសដល់អតិថិជនរបស់អ្នកស្រី ក្នុងករណីដែល ភ្ញៀវចង់ហូបម្ហូបថ្លៃៗ អ្នកស្រីក៏មានតម្រូវ ដោយរៀបចំក្នុងមីនុយរួចជាស្រេច ដែលវាអាចតម្រូវបានលើមនុស្សគ្រប់វ័យ នរណាៗ គ្រប់ថានៈគឺអាចបរិភោគបានទាំងអស់ ព្រោះតម្លៃមានចាប់ពីទាបរហូតដល់ខ្ពស់។
គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ អាចស្វែងរកនៅទីតាំងស្ថិតនៅផ្លូវ៩៥ ផ្ទះលេខ៨២ ក្រោយការ៉ាសាំងភីធីធីស្តុបបូគោ សង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។ នៅក្នុងភោជនីយដ្ឋានរំយោល ហ្គាឌិន មានលក់ អាហារថ្ងៃត្រង់នឹងល្ងាច និងមានម្ហូបបែបខ្មែរជាច្រើនមុខ និងភេសជ្ជៈផ្សេងៗ ក្នុងនោះក៏មាន( ឡាយបេន ) ផងដែរ។ បើនិយាយពីបរិយាកាសវិញ គឺមានទីធ្លាធំទូលាយ ស្រស់ស្អាត តុបតែងលម្អដោយដើមឈើ ដែលល្អបំផុតសម្រាប់អ្នកចូលចិត្តធម្មជាតិ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទាងតាមរយៈpage Romyol Garden - រំយោលហ្គាឌិន ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩២ ២០៩ ៣៨៩ ៕


