ក្រុមហ៊ុនឡាន Rolls-Royce គ្រោងកាត់បុគ្គលិកខ្ទង់ពាន់នាក់ ដើម្បីពង្រឹងគុណភាពនិងកាត់បន្ថយចំណាយ
Sambat SokhlangOCTOBER 18 2023186 views

ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce Holdings Plc គ្រោងនឹងកាត់បុគ្គលិកប្រមាណជា ២,០០០នាក់ចេញពីក្រុមហ៊ុនរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធិភាពការងារនិងដើម្បីកាត់បន្ថយការចំណាយដ៏ខ្ពស់របស់ខ្លួន ។

 

Rolls Royceians

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Business Time បានឱ្យដឹងថា ក្រុមហ៊ុន Rolls-Royce នឹងធ្វើការកាត់បុគ្គលិកពី ២,០០០ ទៅ ២,៥០០នាក់ចេញពីក្រុមហ៊ុន ដែលស្មើនឹង ៦% នៃបុគ្គលិកទូទាំងប្រទេសរបស់ក្រុមហ៊ុនមួយនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុន Rolls-Royce បានបង្ហើបប្រាប់ពីមូលហេតុនៃការកាត់បុគ្គលិកនេះ យ៉ាងដូច្នេះថា ក្រុមហ៊ុនចាប់ផ្តើមធ្វើការផ្លាស់ប្តូររបៀបរបបធ្វើការថ្មី ដោយពង្រឹងទៅលើប្រសិទ្ធិភាពការងារជាជាងបរិមាណ និងម្យ៉ាងវិញទៀតការធ្វើបែបនេះក៏ដើម្បីផ្នែកហិរញ្ញវត្ថុក្នុងការរកស៊ីផងដែរ។

 

Maxresdefault

 

ប្រភពដដែលនេះបានបន្តទៀតថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយនេះធ្វើការកាត់បុគ្គលិក ពោលគឺពេលកន្លងមកក្រុមហ៊ុនក៏ធ្លាប់កាត់បន្ថយបុគ្គលិកដល់ទៅ ៩,០០០នាក់នៅជុំវិញពិភពលោកអំឡុងពេលដែលមានការរាតត្បាតខ្លាំងដោយសារជំងឺកូវីដ១៩ ហើយក្រោយកាត់បុគ្គលិកក្រុមហ៊ុនអាចរក្សាប្រាក់ដែលនឹងចំណាយទៅលើបុគ្គលិកដល់ទៅ ២៣៤ លានដុល្លារក្នុងមួយឆ្នាំ។ ហេតុនេះការកាត់បុគ្គលិកនៅពេលនេះ ក្រុមហ៊ុនក៏គិតថាអាចកាត់បន្ថយចំណាយបានមួយកម្រិតសម្រាប់ក្រុមហ៊ុនផងដែរ។

 

Rolls Royce Factory Workers 2022

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតនេះបានចាប់កំណើរឡើងតាំងតែពីឆ្នាំ ១៩០៤ ដោយលោក Charles Rolls និង Henry Royce បើគិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ១១៩ ឆ្នាំ ជាមួយនឹងបុគ្គលិកបម្រើការប្រមាណជា ៥៥,០០០ នាក់នៅទូទាំងពិភពលោក ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia