ឯកឧត្ដម សុខ លូ ថាខេត្ដបាត់ដំបងនឹងមានលេចធ្លោខ្លាំង នៅពេលផ្លូវថ្មីៗទាំងនេះលេចរូបរាង
Bunthoeun KoemDECEMBER 5 20225.4 K views

ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ដបាត់ដំបង បានលើកឡើងថា ខេត្ដបាត់ដំបងនឹងមានភាពលេចធ្លោខ្លាំងនៅពេល ផ្លូវថ្មី ដែលតភ្ជាប់ពីបាត់ដំបងទៅសៀមរាប និងពីបាត់ដំបងទៅកោះកុងលេចរូបរាង។ ការលើកឡើងរបស់ឯកឧត្ដម ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ។

316268251 496718782490136 446435635212961882 N

ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើឯកឧត្ដមអភិបាលខេត្ដបានបញ្ជាក់ថា «ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលយើងកែច្នៃចេញពីសក្ដានុពលទាំងនោះ គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះទេ ដែលមិនទាន់កែច្នៃឱ្យអស់លទ្ធភាព»

ឯកឧត្ដមបន្ដថា «នៅថ្ងៃអនាគតរាជរដ្ឋាភិបាលគ្រោងនឹងធ្វើផ្លូវពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលបង្កឱ្យខេត្តបាត់ដំបងនេះជាខេត្តលេចធ្លោមួយនៅក្នុងប្រទេស ក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរទៅកាន់ទីគ្រប់កន្លែងជិតឆ្ងាយ»

ទាក់ទងគម្រោងផ្លូវបាត់ដំបងតភ្ជាប់ទៅសៀមរាបនេះដែរ បើយោងតាមប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណាការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅបានឲ្យដឹងថា ពេលសាងសង់ផ្លូវនេះរួច ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង ២ នឹងចំណេញចម្ងាយផ្លូវដល់ទៅ ៨០ គីឡូម៉ែត្រឯណោះ បើធៀបនឹងការធ្វើដំណើរលើផ្លូវដែលមានបច្ចុប្បន្ន៕

អត្ថបទៈ កឹម ប៊ុនធឿន

301776195 391496499826067 369586308686828565 N

305843123 391498823159168 788682110365692635 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia