បន្ទាប់ពីភ្លៀងជោគជាំ ពិបាកសាងសង់ តើពេលនេះផ្លូវជាតិលេខ៤៨ ទៅដល់កោះកុង សាងសង់ដល់ណាហើយ?
Nim Pranun AUGUST 23 202452 views
បន្ទាប់ពីមានឧបសគ្គក្នុងការសាងសង់ ពេលនេះផ្លូវជាតិលេខ៤៨ កំពុងបន្ដការសាងសង់ ដោយវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨ គីឡូម៉ែត្រ សម្រេចបានជាង ៦៤,០៥ %ហើយ។
 
ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។
 
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្ដែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារ គ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារដាច់ខាត និងពិស្តារ សំដៅពន្លឿនការងារសាងសង់សម្រាប់រដូវប្រាំងខាងមុខនេះ ឱ្យសម្រេចបានតាមគម្រោងផែនការ បញ្ចប់ការដ្ឋានសាងសង់ផ្លូវ ខែឧសភា ឆ្នាំ២០២៥៕
Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia