មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការបញ្ជាក់ជាថ្មីថា ការស្ថាបនាកំណាត់ផ្លូវកំពត-វាលរេញ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ
Bunthoeun KoemSEPTEMBER 15 2023251 views

ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីកំពត់រហូតដល់តំបន់វាលរេញ អាចនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នក្រសួងកំពុងសិក្សាបច្ចេកទេសជាមួយក្នុងជំនាញ។  

334982721 971697000879459 2543511116445005015 N

ឆ្លងតបខមិនរបស់ប្រជាពលរដ្ឋនៅលើផេកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបានបញ្ជាក់ដូច្នេះថា «ក្រសួងបានធ្វើការសិក្សាបច្ចេកទេស ជាមួយក្រុមជំនាញការ អំពីស្ថានភាពផ្លូវនេះជាពិសេសត្រង់កន្លែងដែលមានភូមិសាស្ត្រគ្រឹះជ្រាយ។ ហើយកន្លងទៅក៏មានការចុះត្រួតពិនិត្យកម្រិតអន្តរក្រសួងរួចហើយ ដោយបានឯកភាពគ្នាក្នុងកម្រិតបច្ចេកទេស និងការគ្រោងថវិកាជាអាទិភាព»

ឯកឧត្ដមបន្ដថា «បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួង កំពុងធ្វើការពិភាក្សាជាមួយដៃគូដែលនឹងត្រូវផ្តល់ថវិកាហិរញ្ញប្បទាន លើនីតិវិធី ដើម្បីឈានទៅការស្ថាបនាធ្វើឱ្យប្រសើរផ្លូវនេះឡើងវិញ ដែលអាចនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ»

គួរជម្រាបថា តាមការសិក្សាផ្លូវដែលតែងតែខូចនេះមានប្រវែង ២០គីឡូម៉ែត្រ ត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ៕

B8a128c3 845c 43c0 B574 C93c99f4eba9

C14ebd24 2768 4699 931f 1631c81f9c95

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia