គាំទ្រទេ! រាជរដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ខេត្ដ ៤ នេះ
Bunthoeun KoemNOVEMBER 11 2024192 views

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ដោយស្ថាបនានៅជាប់នឹងមាត់សមុទ្រតែម្តង ខណៈដែលកម្ពុជាមានខេត្តជាប់មាត់សុទ្រចំនួន៤ តែប៉ុណ្ណោះ រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

 

ដោយគម្រោងខាងលើនេះ​ត្រូវបានលើកឡើងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប ប្រវែងជាង ១២គីឡូម៉ែត្រ ដែលបានចំណាយក្នុងការស្ថាបនាអស់ថវិកាជាង ១០លានដុល្លារអាម៉េរិកជាប្រាក់កម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

 

7654 Fe F5 C66 B 42 Bc B E71 64 Fb C70 

 

នៅក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ដ្រីបានថ្លែងថា « តាមផែនការរបស់ឯកឧត្ដម សាយ សំអាល់ គឺគ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់នេះ។ យើងតភ្ជាប់ថ្ងៃក្រោយ មិនត្រឹមតែកែបទេ តភ្ជាប់ខេត្ដរបស់យើងនៅមាត់សមុទ្រទៀត។ អាចថ្ងៃក្រោយ អ្នកអាចជិះកង់ពីកែបរហូតដល់កោះកុងតាមមាត់សមុទ្រ បើយើងអាចធ្វើទៅបាន។ សិក្សាបន្ដ ព្រោះយើងមានតែ ៤ ខេត្ដនេះទេ»

 

សម្តេចធិបតីបន្ថែមថា ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាទាំង៤នេះ គឺសុទ្ធតែមានសក្តានុពលរៀងៗខ្លួនរបស់វា ដែលយើងអាចពិនិត្យមើលពីគម្រោងនៃការស្ថាបនាផ្លូវជិះកង់ ព្រោះថាអ្នកខ្លះ អាចជិះកង់ពីភ្នំពេញមកកាន់ខេត្តកែបដើម្បីជាការកម្សាន្តផង ដើម្បីសុខភាពផង និងអាចបន្តដំណើរទៅ កាន់ខេត្តផ្សេងៗទៀត ខណៈដែលវិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប ប្រវែងជាង ១២គីឡូម៉ែត្រ នេះគឺជាបណ្តាញនៃតភ្ជាប់ទៅកាន់សហគមន៍ដ៏មានសារៈសំខាន់៕

 

 

466473761 559485833550589 296173531754836314 N

1843 C156 9 Dbc 4 C6 C A578 Bd C3 C2 A

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia