ក្រុមហ៊ុន RMA Cambodia ទទួលបានសិទ្ធិនាំចូល និងចែកចាយតែមួយគត់រថយន្ត Mercedes-Benz ផ្លូវការនៅកម្ពុជា
Daneth Mech•NOVEMBER 16 2026•

7

GLS 450 4matic SUV

6

GLE 450 4matic SUV

រាជធានីភ្នំពេញ — ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ - (RMA Cambodia Plc.) គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូល និងចែកចាយតែមួយគត់នូវរថយន្តប្រណីត Mercedes-Benz នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការវិលត្រឡប់មកវិញនៃកំពូលរថយន្តប្រណីតរបស់ប្រទេសអាល្លឺម៉ង់មួយនេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលក្រុមហ៊ុន RMA Cambodia បានបង្កើតឡើង។

មរតកប្រវត្តិសាស្ត្រ ១៤០ ឆ្នាំនៃការបង្កើតរថយន្ត និងនវានុវត្តន៍ប្រព័ន្ធសុវត្ថិភាពមុនគេលើសកលលោក គឺត្រូវបានស្គាល់ថាជារថយន្តប្រណិត Mercedes-Benz។ ក្នុងនាមជា "ម្ចាស់ឧស្សាហកម្មយានយន្តដំបូងគេក្នុងសកលលោក" Mercedes-Benz មិនត្រឹមតែកំណត់ស្តង់ដារនៃភាពប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនត្រួសត្រាយផ្លូវក្នុងការបង្កើត ប្រព័ន្ធសុវត្ថិភាពយានយន្តមុនគេបង្អស់លើសកលលោក ដែលត្រូវបានយកទៅប្រើប្រាស់ជាស្តង់ដារក្នុងវិស័យរថយន្តទូទាំងពិភពលោក រួមមាន៖

·       Crumple Zone៖ បង្កើតឡើងដំបូងគេក្នុងឆ្នាំ ១៩៥១ ដើម្បីការពារកាប៊ីនអ្នកដំណើរនៅពេលមានឧបទ្ទវហេតុកើតឡើង។

·       ប្រព័ន្ធហ្វ្រាំងជំនួយ (ABS) និងប្រព័ន្ធទប់លំនឹង (ESP)៖ ជាបច្ចេកវិទ្យាស្នូលដែលជួយឱ្យអ្នកបើកបរគ្រប់គ្រងរថយន្តបានយ៉ាងមានសុវត្ថិភាពបំផុតក្នុងគ្រប់ស្ថានភាពផ្លូវពេលចាប់ហ្វ្រាំង។

·       ប្រព័ន្ធពោងសុវត្ថិភាព (Airbags) និងប្រព័ន្ធការពារមុនពេលប៉ះទង្គិច (PRE-SAFE®)៖ ដែលអាចព្យាករណ៍ និងត្រៀមលក្ខណៈការពារអ្នកបើកបរ និងអ្នករួមដំណើរដោយស្វ័យប្រវត្តិមុនពេលគ្រោះថ្នាក់កើតឡើង។

 

8

GLE 450 4Matic Coupe

5

AMG GLE 53 Coupe

លើសពីនេះប្រវត្តសាស្ត្រថ្មីដែល RMA CAMBODIA នឹងនាំចូលដោយផ្ទាល់នូវម៉ូដែលល្បីៗជាច្រើនពី Mercedes-Benz ដែលអតិថិជនទន្ទឹងរង់ចាំ រួមមាន៖

·       Mercedes-Benz GLS (កំពូលរថយន្ត SUV ខ្នាតធំ)៖ រថយន្ត SUV ដ៏ធំទូលាយដែលមានកៅអី ៣ ជួរ ប្រៀបដូចជាការនាំយកភាពប្រណីតឥតខ្ចោះនៃត្រកូល S-Class មកបំពាក់លើរថយន្ត SUV ស័ក្តិសមបំផុតសម្រាប់គ្រួសារ និងការធ្វើដំណើរផ្លូវឆ្ងាយប្រកបដោយផាសុកភាព។

·       Mercedes-Benz GLE (រថយន្ត SUV ទំនើបទាន់សម័យ)៖ រថយន្ត SUV ដែលមានតុល្យភាពល្អឥតខ្ចោះ រវាងរូបរាងបែបស្ព័រ ភាពរឹងមាំ និងបច្ចេកវិទ្យាជំនួយការបើកបរដ៏ឆ្លាតវៃ។

·       Mercedes-Maybach (កំពូលនៃភាពប្រណីត)៖ ជានិមិត្តរូបនៃភាពថ្លៃថ្នូរ កិត្យានុភាព និងផាសុកភាពដាច់គេ សម្រាប់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងវិចិត្រប្រៀបដូចជាបន្ទប់ទទួលភ្ញៀវឯកជន ដែលផ្តល់នូវឯកជនភាព និងឧត្តមភាពខ្ពស់បំផុត។

·       Mercedes-AMG (កំពូលកម្លាំងម៉ាស៊ីន និងល្បឿន)៖ បង្កើតឡើងសម្រាប់អ្នកដែលស្រឡាញ់ការបើកបរដ៏រំភើប និងអានុភាពខ្លាំងក្លា។ ត្រកូល AMG ល្បីល្បាញដោយសារការផ្គុំម៉ាស៊ីនដោយដៃផ្ទាល់ពីវិស្វករជំនាញម្នាក់សម្រាប់ម៉ាស៊ីនមួយគ្រឿង (One Man, One Engine) ដែលផ្តល់នូវសន្ទុះ និងសំឡេងម៉ាស៊ីនដ៏មានអំណាច។

3

AMG GLE 53 4MATIC SUV

4

Maybach GLS 680

តើការជាវរថយន្តពីក្រុមហ៊ុន RMA Cambodia ផ្តល់នូវទំនុកចិត្ត និងភាពខុសប្លែកយ៉ាងដូចម្តេចខ្លះ? កន្លងមក អតិថិជនមួយចំនួនធ្លាប់មានក្តីបារម្ភពាក់ព័ន្ធនឹងគ្រឿងបន្លាស់ ឬការថែទាំជួសជុលរថយន្ត Mercedes-Benz នៅកម្ពុជា។ ប៉ុន្តែក្រោមការគ្រប់គ្រង និងចែកចាយផ្លូវការរបស់ RMA Cambodia អ្វីៗត្រូវបានផ្លាស់ប្តូរ និងលើកកម្ពស់ទាំងស្រុង៖

1.     រថយន្តស្តង់ដារសម្រាប់ទីផ្សារកម្ពុជា៖ ផលិតឡើងដោយតម្រូវតាមលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ថានភាពផ្លូវនៅកម្ពុជាដោយផ្ទាល់ ដែលធានាឱ្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការបានយ៉ាងល្អប្រសើរ និងម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរអង្វែង។

2.     ការធានាផ្ទាល់ពីរោងចក្រ (Factory Warranty)៖ អតិថិជនលែងមានការព្រួយបារម្ភលើបញ្ហាបច្ចេកទេស ព្រោះរថយន្តនីមួយៗភ្ជាប់មកជាមួយការធានាត្រឹមត្រូវស្របតាមស្តង់ដារពីរោងចក្រ Mercedes-Benz ផ្ទាល់។

3.     គ្រឿងបន្លាស់សុទ្ធ ១០០%៖ នាំចូលដោយផ្ទាល់ពីរោងចក្រ កាត់បន្ថយការរង់ចាំយូរ និងធានានូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់រថយន្តរបស់លោកអ្នក។

4.     អ្នកជំនាញបច្ចេកទេសទទួលបានការបណ្តុះបណ្តាលផ្ទាល់៖ ការជួសជុល និងថែទាំត្រូវបានអនុវត្តដោយក្រុមវិស្វករ ជាងជំនាញ និងទីប្រឹក្សាសេវាកម្មដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងទទួលស្គាល់ជាផ្លូវការពី Mercedes-Benz។

5.     ROADSIDE ASSISTANCE និង Call-Center 24 ម៉ោង / 7​ ថ្ងៃ

 

2

GLS 580 4MATIC SUV

អគារតាំងបង្ហាញ (Showroom) ដ៏ធំស្កឹមស្កៃ និងទំនើបតាមស្តង់ដារអន្តរជាតិរបស់ Mercedes-Benz នឹងបើកដំណើរការជាផ្លូវការនាដើមឆ្នាំ 2027​ ខាងមុខនេះ ដើម្បីទទួលស្វាគមន៍អតិថិជនមកទស្សនា សាកល្បងបើកបរ និងទទួលយកបទពិសោធន៍ដ៏ល្អឯក។​ ទីតាំងនៃអគារតាំងបង្ហាញ៖ ស្ថិតនៅតាមបណ្ដោយ មហាវិថីសម្តេច ហ៊ុន សែន ៦០ម៉ែត្រ កែងមហាវិថីឧកញ៉ា ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


លោកអ្នកអាចទំនាក់សាកសួរ ឬកក់រថយន្តបានតាមរយលេខទូរស័ព្ទ ឬបណ្ដាញសង្គមដូចខាងក្រោម៖

លេខទំនាក់ទំនង៖ 099 777 028​ / 085 777 093
ផេកហ្វេកបុកផ្លូវការ៖
Mercedes-Benz Cambodia | Facebook
Instagram:
Instagram
Tiktok:
https://www.tiktok.com/@mercedesbenz.cambo
YoutubeChannel: Mercedes-Benz Cambodia - YouTube
តេលេក្រាម: https://t.me/mercedesbenzcambo

សូមរង់ចាំតាមដានទាំងអស់គ្នា ដើម្បីស្វែងយល់ថា តើបទពិសោធន៍នៃការបើកបររថយន្ត Mercedes-Benz ផ្លូវការពិតប្រាកដ មានភាពខុសប្លែក និងអស្ចារ្យកម្រិតណា!

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៤ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) រថយន្ត Mercedes-Benz រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត Hako ឧបករណ៍ជួសជុលរថយន្តសម្រាប់យានដ្ឋាន SATA ប៉ាឡែតសម្រាប់ទ្រទំនិញម៉ាក Mahsing ឧបករណ៍លើកទៅទីខ្ពស់ JCB និង Haulotte ប្រព័ន្ធធ្នើរដែកសម្រាប់ទ្រទំនិញម៉ាក Hoa Long និងឧបករណ៍តេស្តបរិក្ខារអគ្គិសនី Megger។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia