រីសតពោរពេញទៅដោយធម្មជាតិខៀវស្រងាត់នៅខេត្តកំពតត្រៀមបើកវីឡានិងភោជនីដ្ឋានលំដាប់ផ្កាយប្រាំខ្នាតអន្តរជាតិ
Daneth MechOCTOBER 2 2023

ស្ថិតនៅចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្តកំពត រីសតឈ្មោះ រីវើរទ្រី វីឡា & រីសត (RiverTree Villa & Resort) ត្រូវបានសាងសង់ឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបរិស្ថាននិងធនធានធម្មជាតិដែលនៅជុំវិញ តាមរយៈការព្យាយាមរក្សាសភាពដើមរបស់ដើមចាកនិងដាំដើមឈើនិងរុក្ខជាតិតូចធំដើម្បីធ្វើឲ្យរីសតមួយនេះមានបរិយាកាសខៀវស្រងាត់ ស្រស់ស្រាយ ស្ងប់ស្ងាត់ និង បរិសុទ្ធ គួរជាទីមនោរម្យសម្រាប់ការសម្រាកលម្ហែកាយជាលក្ខណៈគ្រួសារ ឬ ជាមួយមិត្តភក្តិនិងមនុស្សជាទីស្រលាញ់របស់ភ្ញៀវជាតិនិងអន្តរជាតិទាំងឡាយ។

Photo 2023 10 02 11 19 14

Photo 2023 10 02 11 19 05

ចំណុចដ៏គួរឲ្យទាក់ទាញបំផុតរបស់រីសតមួយនេះគឺធម្មជាតិដើមចាកនៅតាមមាត់ព្រែកនិងរុក្ខជាតិតូចធំដ៏ស្រស់បំព្រងខៀវស្រងាត់ មានភាពស្ងប់ស្ងាត់ មានការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សានិងការពារបរិស្ថានតាមរយៈការកំណត់គោលការណ៍ច្បាស់លាស់ក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនិងការចូលរួមសកម្មភាពសង្គមផ្សេងៗ ការរចនានិងការតុបតែងបន្ទប់ប្រកបដោយភាពច្នៃប្រឌិតបែបខ្មែរបុរាណកាត់សម័យ បន្ទប់មានំហំធំទូលាយចាប់ពី៥៦ម៉ែត្រការ៉េឡើងទៅហើយគ្រប់បន្ទប់ទាំងអស់សុទ្ធតែមានទេសភាពហ៊ុមព័ទ្ធដោយរុក្ខជាតិខៀវស្រងាត់បែរទៅអាងហែលទឹកឬមាត់ព្រែក សេវាកម្មមានភាពរួសរាយរាក់ យកចិត្តទុកដាក់និងមានទំនួលខុសត្រូវខ្ពស់ មានការផ្ដល់ជូនអត្ថប្រយោជន៍ផ្សេងៗដល់ភ្ញៀវដែលមានដូចជា ការជិះទូកកាយ៉ាក់គ្មានដែនកំណត់ ការជិះទូកល្បឿនលឿន ២០នាទី ការប្រើប្រាស់កង់គ្មានការកំណត់ ការទទួលនិងជូនដំណើរភ្ញៀវនៅឯចំណតឡានក្រុងឬរថភ្លើង មានភេសជ្ជៈឥតគិតថ្លៃក្នុងបន្ទប់ និងការផ្ដល់ជូនផ្សេងៗជាច្រើនទៀត។

Photo 2023 10 02 11 19 09

Photo 2023 10 02 11 19 25

ក្រៅពីការផ្ដល់ជូនសេវាបន្ទប់ស្នាក់នៅ រីសតដ៏ស្រស់ត្រកាលមួយនេះក៍មានផ្ដល់សេវាម្ហូបអាហារ ភេសជ្ជៈ សាលប្រជុំសម្រាប់កិច្ចប្រជុំតូចធំ កន្លែងធ្វើកម្មវិធីជួបជុំ ជប់លៀងផ្សេងៗ សម្រាប់ក្រុមហ៊ុននិងអង្គភាពតូចធំទាំងឡាយទៀតផងដែរ។

Photo 2023 10 02 11 19 00

Photo 2023 10 02 11 19 18

ដោយមានការជឿទុកចិត្តពីសម្នាក់ភ្ញៀវជាតិនិងអន្ដរជាតិនាពេលកន្លងមក រីវើរទ្រី វីឡា & រីសត​ (RiverTree Villa & Resort) បាននិងកំពុងត្រៀមពង្រីកចំនួនបន្ទប់ស្នាក់នៅចំនួន ១០បន្ទប់ ៧វីឡា បន្ថែមទៀត ដែលនឹងរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។ បន្ទប់និងវីឡាថ្មីនេះនឹងត្រូវចែកគុណភាពស្តង់ដាសេវាកម្មដាច់ដោយឡែកសម្រាប់ភ្ញៀវលំដាប់ផ្កាយប្រាំ ដោយគ្រប់វីឡានីមួយៗទាំងអស់សុទ្ធតែមានអាងហែលទឹកឯកជន មានអាងហែលទឹករួមមួយធំ ផុសនៅទីខ្ពស់ដែលអាចគយគន់ទេសភាពដើមចាកនិងធម្មជាតិនៅជុំវិញមាត់ព្រែក មានអាងត្រាំទឹកនៅខាងលើអាងហែលទឹកដែលអាចគយគន់ទេសភាពដើមចាកនៅមាត់ព្រែកនិងធម្មជាតិពីខាងលើ មានភោជនីយដ្ឋាននិងបារសម្រាប់បម្រើសេវាអាហារនិងភសជ្ជៈលំដាប់ផ្កាយប្រាំខ្នាតអន្តរជាតិ។

ព័ត៌មានលម្អិតបងប្អូនអាចទាក់ទងតាមផេក៖ https://www.facebook.com/Rivertreevilla​

ឬលេខទូរស័ព្ទ៖ 015 984 000

Photo 2023 10 02 11 19 30

Photo 2023 10 02 11 19 35

Photo 2023 10 02 11 19 39

Photo 2023 10 02 11 19 43

Photo 2023 10 02 11 18 55

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia