ក្រោយស្ងាត់មួយរយៈ នៅពេលនេះទូកល្បឿនលឿនភ្នំពេញ-សៀមរាប បាននឹងកំពុងតែបើកដំណើរការឡើងវិញហើយ ដូច្នេះហើយសម្រាប់បងប្អូនដែលធ្លាប់តែធ្វើដំណើរតាមឡានក្រុងទៅកាន់ខេត្តសៀមរាប ចង់ប្តូរបរិយាកាស ប្តូរបទពិសោធន៍ថ្មីចង់សាកល្បងជិះទូកវិញម្តងអាចរួសរាន់កក់សំបុត្រឱ្យហើយទៅ ខណៈពេលនេះកំពុងតែមានការបញ្ចុះតម្លៃពិសេសផងដែរ។
ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមការងារ Bookmebus.com បានឱ្យដឹងថា សម្រាប់បងប្អូនដែលចង់សាកបទពិសោធន៍ជិះទូកទៅសៀមរាបជាមួយ Cambodia River Express រួសរាន់កក់ឱ្យហើយទៅព្រោះពេលនេះកំពុងតែមានតម្លៃពិសេស ដោយមានការបញ្ចុះតម្លៃ ១០ដុល្លារ សល់ត្រឹម ៣៩ដុល្លារ ក្នុងមួយជើងសម្រាប់ភ្ញៀវបរទេស ក្នុងនោះក៏មានការបញ្ចុះតម្លៃ២០ដុល្លារ សល់ត្រឹមតែ២៩ដុល្លារប៉ុណ្ណោះក្នុងមួយជើងសម្រាប់ភ្ញៀវខ្មែរ ហើយការផ្តល់ជូននេះគិតចាប់ពីថ្ងៃនេះរហូតដល់ចង់ឆ្នាំផងដែរ។
ជាមួយគ្នានោះដែរ ទាក់ទងនឹងម៉ោងចេញដំណើរវិញគឺមានតែមួយជើងប៉ុណ្ណោះគឺនៅម៉ោង ៨:៣០ នាទីព្រឹកម៉ោងទៅដល់ខេត្តសៀមរាបគឺក្នុងចន្លោះម៉ោង ៣:៣០នាទី ចំពោះទីតាំងឡើងទូកវិញគឺស្ថិតនៅ The Mekong Magic Cruise ដូច្នេះហើយសម្រាប់បងប្អូនដែលចង់សាកល្បងនៅបទពិសោធន៍ថ្មីៗកុំឱ្យឱកាសនេះរំលងទៅឱ្យសោះប្រញាប់រួសរាន់កក់សំបុត្រអីលូវនេះឱ្យហើយទាន់មានប្រូម៉ូសិនសម្រាប់បងប្អូនខ្មែរយើង។

គូសបញ្ចាក់ថា សម្រាប់បងប្អូនដែលចង់កក់សំបុត្រទូកទៅកាន់ខេត្តសៀមរាបសូមធ្វើការកក់តាមរយៈ App BookMeBus ហើយប្រសិនជាបងប្អូនមានចម្ងល់ទាក់ទងជាមួយព័ត៌មានផ្សេងៗអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរបស់ក្រុមការងារ Cambodia River Express បានដែលមានលេខទំនាក់ទំនង 077 458 208 ។ BookMeBus គឺជាអេបកក់សំបុត្រធ្វើដំណើរ ដែលបង្កើតឡើងដោយកូនខ្មែរសម្រាប់ប្រជាជនខ្មែរ និងទេសចរណ៍ក្នុងស្រុក៕


