ត្បិតសង់យឺត១ឆ្នាំ តែពេលនេះឯ. ស៊ុន ចាន់ថុល បានបង្ហើបពីពេលវេលាដែលត្រូវបញ្ចប់ផ្លូវក្រវាត់ក្រុងទី៣ហើយ
Bunthoeun KoemFEBRUARY 15 202313.8 K views

ផ្លូវក្រវាត់ក្រុងទី៣ ដែលជាសរសៃឈាមដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញចូលរាជធានីភ្នំពេញពេលនេះសម្រេចការសាងសង់ជិតរួចរាល់ហើយ ក្រោយពីគម្រោងត្រូវបានសាងសង់យឺតយ៉ាវរយៈពេល ១ ឆ្នាំដោយសារបញ្ហាមួយចំនួន ពិសេសគឺការផ្ទុះឡើងនៃវីរុសកូវីដ១៩។ ជាក់ស្ដែងថ្មីៗនេះ ឯកឧត្ដម ស៊ុ​ន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក៏បានបង្ហើបពីពេលវេលាដែលនឹងត្រូវបញ្ចប់ការសាងសង់គម្រោងផ្លូវថ្មីមួយខ្សែនេះផងដែរ។

328893728 1415125399321792 1160267955874078149 N

ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះអាចនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឬខែមិថុនា ខាងមុខនេះហើយ។  ឯកឧត្ដមបញ្ជាក់ថា «ផ្លូវក្រវាត់ក្រុងទី៣ មានការយឺតយ៉ាវ ១ ឆ្នាំ ក៏ប៉ុន្ដែយើងសង្ឃឹមថាចប់នៅខែ ៥ ឬខែ ៦ ដើម្បីយើងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មុនយុទ្ធនាការបោះឆ្នោតនៅឆ្នាំ២០២៣»

មែនទែនទៅតាមការកំណត់គឺគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបញ្ចប់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅឯណោះ ប៉ុន្ដែត្រូវបានបន្ថែមរយៈពេលនៃការសាងសង់ចំនួន ១ ឆ្នាំទៀត។ មូលហេតុដោយសារផ្លូវក្រវាត់ក្រុងទី៣ ជាគម្រោងដ៏ស្មុគស្មាញមួយ និងត្រូវការដោះស្រាយផលប៉ះពាល់ជាច្រើន ហើយគួបផ្សំជាមួយវិបត្តិជំងឺកូវីដ-១៩ ទើបគម្រោងនេះត្រូវបានពន្យារពេល។

សូមជម្រាបផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី ៣ នេះមានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង តភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ចំនួន ២៦៧,៦៧ លានដុល្លារអាមេរិក៕

អត្ថបទ៖ កឹម ប៊ុនធឿន

845f1b5d Bb79 42a7 Bb1a 159131364538

62e8cfd1224d5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia