សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ៗពីថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣តម្លៃជាង២៦០លានដុល្លារ
Bunthoeun Koem MAY 26 2023 6.4 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋពលនៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ខណៈមុននេះបន្ដិចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ ប្រសាសន៍របស់សម្ដេចតេជោនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាល្ងាចថ្ងៃទី២៦ ខែឧសភានេះ។