ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
Daneth Mech•NOVEMBER 2 2026•

8

9

 

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌») បានរៀបចំពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចសហការដ៏យូរអង្វែងរវាងភាគីទាំងពីរ។

ក្រោមភាពជាដៃគូនេះ ធនាគារ អ អេច ប៊ី នឹងផ្តល់សេវាឥណទាន និងហិរញ្ញប្បទានដ៏ទូលំទូលាយ ព្រមទាំងសេវាធនាគារប្រតិបត្តិការហិរញ្ញវត្ថុដល់ក្រុមហ៊ុន គិរីសួគ៌។ កិច្ចសហការនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងភាពជាដៃគូ និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃកំណើន និងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន គិរីសួគ៌។ 

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយមានការចូលរួមចុះហត្ថលេខា តំណាងដោយ លោក អ៊ីវ រ៉ាណ្ណារិទ្ធ តំណាងធនាគារ អ អេច ប៊ី និងលោក ម៉ៅ សាវិន ប្រធានក្រុមហ៊ុន Kirisu ព្រមទាំងមានការចូលរួមធ្វើជាសាក្សីពីសំណាក់ក្រុមថ្នាក់ដឹកនាំនៃធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌ ទាំងសងខាង។

ក្នុងនាមជាម៉ាកទឹកដោះគោស្រស់របស់កម្ពុជា ដែលមានមោទនភាពចំពោះអត្តសញ្ញាណជាតិ ក្រុមហ៊ុន គិរីសួគ៌ បានបង្ហាញពីសក្តានុពលរបស់សហគ្រាសក្នុងស្រុកក្នុងការអភិវឌ្ឍផលិតផលប្រកបដោយគុណភាព និងពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក។ ភាពជាដៃគូរវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រអាជីវកម្មដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

 

2

3

4

 

«គិរីសួគ៌ គឺជាតំណាងឱ្យមហិច្ឆតា និងសមត្ថភាពរបស់សហគ្រាសដែលបង្កើតឡើងក្នុងស្រុករបស់កម្ពុជា។ យើងមានមោទនភាពដែលបានក្លាយជាដៃគូធនាគាររបស់ក្រុមហ៊ុន និងបានចូលរួមគាំទ្រដល់ដំណើរការរីកចម្រើនរបស់ក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ន។ នៅពេលដែលក្រុមហ៊ុនឈានចូលដំណាក់កាលថ្មីនៃការពង្រីកអាជីវកម្ម យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់មហិច្ឆតារបស់ក្រុមហ៊ុន។ តាមរយៈការប្រើប្រាស់ចំណេះដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក និងសមត្ថភាពដ៏ទូលំទូលាយរបស់ ធនាគារ អ អេច ប៊ី គ្រុប យើងខិតខំផ្តល់ដំណោះស្រាយដែលសមស្របតាមតម្រូវការអាជីវកម្មដែលកំពុងវិវឌ្ឍរបស់អតិថិជន»។ នេះបើយោងតាមការលើកឡើងរបស់លោក អ៊ីវ រ៉ាណ្ណារិទ្ធ។

ធនាគារ អ អេច ប៊ី បានផ្តល់សេវាកម្មជូនអតិថិជន និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ ភាពជាដៃគូជាមួយក្រុមហ៊ុន គិរីសួគ៌ នេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ធនាគារក្នុងការគាំទ្រដល់អ្នកផលិតក្នុងស្រុក សហគ្រិន និងសហគ្រាសនានា តាមរយៈការបំពេញតម្រូវការផ្នែកហិរញ្ញប្បទាន និងសេវាកម្មធនាគាររបស់ពួកគេ។ 

ធនាគារ អ អេច ប៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែល RHB Banking Group («ធនាគារ អ អេច ប៊ី គ្រុប») កាន់កាប់ភាគហ៊ុនទាំងស្រុង។ ធនាគារ អ អេច ប៊ី គ្រុបធនាគារ អ អេច ប៊ី គ្រុប គឺជាក្រុមធនាគារឈានមុខគេក្នុងតំបន់ ដែលមានប្រវត្តិ និងបទពិសោធន៍ក្នុងវិស័យធនាគារជាង ១០០ ឆ្នាំ។ មានទីស្នាក់ការកណ្តាលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនផ្តល់ដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ រួមមាន សេវាធនាគារសហគមន៍ សេវាធនាគារសម្រាប់អាជីវកម្ម សេវាធនាគារឥស្លាម សេវាធនាគារវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាធានារ៉ាប់រង។

 

5

6

7

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ធនាគារ អ អេច ប៊ី គ្រុប មានទ្រព្យសកម្មសរុបប្រមាណ ៣៧៩ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៩២.៩ ពាន់លានដុល្លារអាមេរិក) មូលធនភាគទុនិកចំនួន ៣៤ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៨.៣ ពាន់លានដុល្លារអាមេរិក) ឥណទានសរុបមុនដកសំវិធានធនចំនួន ២៥៨ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៦៣.២ ពាន់លានដុល្លារអាមេរិក) និងប្រាក់បញ្ញើរបស់អតិថិជនចំនួន ២៦៨ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៦៥.៧ ពាន់លានដុល្លារអាមេរិក)។

ម្ចាស់ភាគហ៊ុនធំបំផុតរបស់ ធនាគារ អ អេច ប៊ី គ្រុប គឺមូលនិធិ Employees Provident Fund (EPF) របស់ប្រទេសម៉ាឡេស៊ី ដែលជាមូលនិធិសោធននិវត្តន៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានទ្រព្យសកម្មសរុបក្រោមការគ្រប់គ្រងចំនួន ១.៥៤ ទ្រីលានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៣៥០ ពាន់លានដុល្លារអាមេរិក)។

មូលដ្ឋានដ៏រឹងមាំក្នុងតំបន់នេះ រួមផ្សំជាមួយចំណេះដឹងស៊ីជម្រៅរបស់ធនាគារ អ អេច ប៊ី អំពីទីផ្សារក្នុងស្រុក ជួយឱ្យធនាគារអាចគាំទ្រដល់អាជីវកម្មនានាក្នុងការពង្រីកប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗសម្រាប់ការរីកចម្រើន។ 

ទន្ទឹមនឹងការគាំទ្រដល់សហគ្រាសក្នុងស្រុក ធនាគារ អ អេច ប៊ី បន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាទិភាពផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) តាមរយៈសកម្មភាពផ្តល់ហិរញ្ញប្បទាន និងការវិនិយោគ។ សកម្មភាពទាំងនេះរួមមាន ការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យខ្នាតធំ និងការវិនិយោគលើសញ្ញាបណ្ណសង្គម។ លើសពីនេះ ធនាគារក៏គាំទ្រដល់អាជីវកម្មដែលពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងវិស័យផលិតកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យផលិតកម្មរបស់ប្រទេសកម្ពុជាផងដែរ។

«ការប្តេជ្ញាចិត្តរបស់ ធនាគារ អ អេច ប៊ី គ្រុប ចំពោះប្រទេសកម្ពុជា គឺជាការប្តេជ្ញាចិត្តក្នុងរយៈពេលវែង។ តាមរយៈការគាំទ្រអាជីវកម្មក្នុងស្រុក និងគម្រោងនានាដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព យើងមានគោលបំណងចូលរួមបង្កើតតម្លៃប្រកបដោយនិរន្តរភាពសម្រាប់អតិថិជន និងសហគមន៍ទាំងមូល។ យើងទន្ទឹងរង់ចាំបន្តដំណើរនៃកិច្ចសហការនេះជាមួយក្រុមហ៊ុន គិរីសួគ៌»។ នេះបើតាមការបន្ថែមរបស់លោក អ៊ីវ រ៉ាណ្ណារិទ្ធ។

ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌ ក្នុងការកសាងទំនាក់ទំនងអាជីវកម្មប្រកបដោយភាពរឹងមាំ និងយូរអង្វែង ព្រមទាំងគាំទ្រដល់ការបន្តរីកចម្រើនរបស់ម៉ាកយីហោដែលមានមោទនភាពចំពោះអត្តសញ្ញាណជាតិខ្មែរ។

ធនាគារ អ អេច ប៊ី ផ្តល់ជូនអតិថិជនអាជីវកម្ម និងអតិថិជនពាណិជ្ជកម្មនូវដំណោះស្រាយសេវាធនាគារសម្រាប់អាជីវកម្ម (Wholesale Banking) ដែលមានលក្ខណៈរួមបញ្ចូល និងទូលំទូលាយ រួមមាន ហិរញ្ញប្បទាន សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្រាក់បញ្ញើ សេវាធនាគារប្រតិបត្តិការ ការគ្រប់គ្រងសាច់ប្រាក់ និងសន្ទនីយភាព ដំណោះស្រាយរតនាគារ និងសេវាផ្ទេរប្រាក់។

ដោយប្រើប្រាស់បណ្តាញប្រតិបត្តិការក្នុងតំបន់ និងសមត្ថភាពដ៏ទូលំទូលាយរបស់ ធនាគារ អ អេច ប៊ី គ្រុប ធនាគារនឹងបន្តស្វែងរកឱកាសអាជីវកម្មក្នុងវិស័យថាមពលកកើតឡើងវិញ កសិកម្ម និងផលិតកម្មចំណីអាហារ ឧស្សាហកម្មផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម សុខាភិបាល និងវិស័យផ្សេងៗទៀត ដែលរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia