មិនធ្លាប់មាននៅខ្មែរ! មកស្គាល់គំនិតលក់ចាប់ហួយបែបថ្មីរបស់យុវជនឥណ្ឌូណេស៊ី អាចទាញអ្នកប្រើជាង៤០០សាខា
នារី AUTOAPRIL 17 202323.1 K views

អាជីវកម្មលក់ចាបហ៊ួយ ជាមុខរបរមួយដែលមានភាពពេញនិយមតាំងពីយូរលុងណាស់មកហើយ ជាក់ស្តែងនៅស្រុកខ្មែរតែម្តង ដោយតាមភូមិនីមួយៗមានតូបយ៉ាងហោចណាស់ក៏បីទៅបួនដែរ។ ប៉ុន្តែ​ទោះជាមានភាពពេញនិយម​ប៉ុណ្ណា​ក៏​ដោយ បើ​អ្នក​ជំនាន់​ក្រោយ​ចង់​បើកក៏ពុំមានភាព​ងាយស្រួល​ដែរ ព្រោះវា​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ដូច្នេះហើយប្រសិនបើអ្នកចង់បើកលុះត្រាតែអ្នកមានភាពខុសពីគេ។​

ពាក់ព័ន្ធទៅនឹងការលក់ចាប់ហ៊ួយនេះដែល យុវជនឥណ្ឌូនេស៊ីមួយរូប​​ បានរកឃើញគំនិតថ្មីមួយ ដើម្បីអាចទាញអ្នកលក់ចាប់ហ៊ួយរាប់រាយតូបមកប្រើសេវាកម្មរបស់ខ្លួន។ តូបលក់ចាប់ហ៊ួយ Warung Pintar គឺប្រេនចាបហ៊ួយដ៏ល្បីល្បាញមួយដែលបានបង្កើតឡើងដោយលោក Warung Pintar ជនជាតិឥណ្ឌូនេស៊ី ​ខណៈបច្ចុប្បន្នយីហោមួយនេះកំពុងសម្ងំជួយដល់អ្នកលក់ចាបហ៊ួយជាច្រើនរូបនៅក្នុងទីក្រុងហ្សាកាតា​ ដោយសរុបទាំងអស់មានជាង៤០០សាខាហើយ។

Foto Warung 7154

មូលហេតុដែលធ្វើឱ្យតូបលក់ចាបហ៊ូយនេះមានការពេញនិយមខ្លាំង និងមានអ្នកប្រើប្រាស់ច្រើនបែបនេះគឺដោយសារតែយីហោមួយនេះមានចំណុចពិសេសខុសគេ។ ដោយគ្រប់តូបលក់ដូររបស់ Warung Pintar ទាំងអស់គឺតម្រូវឱ្យបំពាក់នៅគ្រឿងបច្ចេកវិទ្យាសម្រាប់បម្រើសសេវាកម្មទាំងអស់ដោយគ្រឿងបច្ចេកវិទ្យាទាំងនោះរួមមាន Wifi  ទូទឹកក្តៅ ទឹកត្រជាក់ ទូរទឹកកក ទូរទស្ទន៍ និងកន្លែងសាកថ្មទូរសព្ទ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ម្ចាស់តូបត្រូវមានកុងធណគារយ៉ាងតិចក៏ពីរដែរ។ ​

226a3abe 2fa2 4ffe A838 B8c693863390 169

គួរជម្រាបផងដែរថា ក្រៅពីផ្តល់ភាពងាយស្រួលដល់អតិថិជន Warung Pintar ក៏បានផ្តល់នៅភាពងាយស្រួលដល់ម្ចាស់អាជីវកម្មផងដែរ ដោយម្ចាស់តូបលែងពិបាកទៅទិញអីវ៉ាន់់ដល់ទីតាំងទៀតហើយ ពោលគ្រាន់តែកម្មង់តាមអេបភ្លាម ក្រុមហ៊ុននិងធ្វើការដឹកជញ្ជូនដល់ទីតាំងតែម្តង៕

Warung Pintar Resmi Transformasi Jadi Warung Pi.original

 

Warung Pintar Group Launch 2

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia