សិប្បកម្មកូនខ្មែរ១កន្លែង អាចផលិតសម្ភារជ័រ១០០មុខខ្លួនឯង បោះដុំធូរថ្លៃទូទាំង២៥ខេត្តក្រុង
នៅ ហៀងAUGUST 1 202217.7 K views

កាលពីមុនឱ្យតែនិយាយទាក់ទងទៅនឹងសម្ភារជ័រប្រើប្រាស់ ជាពិសេសនោះសម្ភារនៅក្នុងផ្ទះតែម្តង គឺតែងតែមានការនាំចូលពីបណ្តាប្រទេសជាច្រើ​ន  ប៉ុន្តែពេលនេះទាំងអស់គ្នាមិនចាំបាច់នាំចូលពីក្រៅប្រទេសទៀតនោះទេ ខណៈសប្បកម្មរបស់កូនខ្មែរឈ្មោះថា បុប្ផា៩៩៩៩ អាចផលិតសម្ភារប្រមាណជាង ១០០មុខ បោះដុំនិងលក់រាយតម្លៃធូរថ្លៃ កំពុងចែកចាយពេញ ទីផ្សារក្នុងស្រុក ។

G13tqfwscx

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងាររបស់ Business Cambodia អ្នកស្រី ជា បុប្ផា ដែលជាស្ថាបនិក សិប្បកម្មផលិតសម្ភារប្រើប្រាស់ជ័រ ដែលមានយីហោឈ្មោះ បុប្ផា៩៩៩៩ បានថ្លែប្រាប់ឱ្យដឹងថា ពីមុនមានបងប្អូនជាច្រើននាំចូលផលិតផលប្រើប្រាស់ជ័រជាច្រើនប្រភេទពីក្រៅប្រទេស ភាគច្រើនវៀតណាមនិងថៃ ប៉ុន្តែពេលនេះយើងមានសិប្បកម្ម និងវត្ថុធាតុដើមនៅក្នុងស្រុកស្រាប់ អាចផលិតសម្ភារៈជ័របានប្រមាណជាង១០០មុខហើយ កំពុងតែបោះដុំ និងលក់រាយនៅទូទាំង២៥ខេត្តក្រុង ។

Ehg23qwfdsx

អ្នកស្រីបានបន្តថា បុប្ផា៩៩៩៩ គិតមកទល់នឹងពេលនេះឈរជើងក្នុងការផលិតសម្ភារជ័រប្រមាណជា៤ឆ្នាំហើយ ដែលក្នុង ១ថ្ងៃៗអាចមានលទ្ធភាព​ផលិតសម្ភារជ័រប្រើប្រាស់នៅក្នុងផ្ទះរាប់ពាន់ សម្រាប់បោះដុំ និងលក់រាយ ក្នុងតម្លៃធូរថ្លៃ អ្វីដែលសំខាន់នោះគឺវាជាផលិតផលដែលផលិតដោយនៅក្នុងស្រុក ដោយស្នាដៃកូនខ្មែររបស់យើងផ្ទាល់ ចំណេញការងារ ថែមទាំងតម្លៃមិនសូវខុសពីរបស់នាំចូលឡើយ ។

H23tqfwds

ត្រង់ចំណុចនេះម្ចាស់សិប្បកម្ម បុប្ផា៩៩៩៩ ខាងលើបានបន្ថែមថា ផលិតផលដែលអ្ននស្រីកំពុងផលិត នាពេលបច្ចុប្បន្ននេះ វាប្រសើរជាងផលិតផលនាំចូលខ្លាំងណាស់ ដែលទីមួយនោះគឺខាងសិប្បកម្មយកជ័រធម្មជាតិមកផលិតចេញជាផលិតផលផ្សេងៗ គុណភាពជាប់បានយូរ មិនហើរពណ៌ មានភាពរលោង មិនធុំក្លិន ជាពិសេសនោះតម្លៃក៏មិនថ្លៃជាងរបស់នាំចូលនោះដែរ ពោលគឺម្ចាស់ដេប៉ូតូចធំនៅក្នុងស្រុក តែងតែបញ្ជាទិញពីខាងសិប្បកម្ម ដោយសារតែគុណភាពល្អហើយ តម្លៃធូរទៀត ។

G31t2r

គួរជម្រាបផងដែរថា សិប្បកម្មបុប្ផា៩៩៩៩ គឺជាសិប្បកម្មរបស់កូនខ្មែរនៅក្នុងស្រុកមួយ ដែលកំពុងតែផលិតនិងចែកចាយ សម្ភារប្រើប្រាស់នៅក្នុងផ្ទះជាច្រើនប្រភេទ សិប្បកម្មមួយនេះនឹងត្រៀមផលិតសម្ភារ ប្រើប្រាស់ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យប្រទេសយើងកាន់មានភាពរីកចម្រើន និងកាត់បន្ថយផលិតផលនាំចូលមួយចំនួន ។ ទំនាក់ទំនងបោះដុំ និងលក់រាយទៅកាន់ម្ចាស់សិប្បកម្មឈ្មោះបុប្ផា 9999 Call 0718456662/ 0977226117

អត្ថបទដោយ : នៅ ហៀង Tell : 010785134 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia