ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឬប្រឡងបាក់ឌុប) សម្រាប់ឆ្នាំ២០២៦ បានប្រព្រឹត្ដឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០-១១ សីហា បានបញ្ចប់ទៅហើយ នៅឡើយរង់ចាំពិនិត្យមើលលទ្ធផលនៃការប្រឡងតែប៉ុណ្ណាះ។
យ៉ាងណាយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា លទ្ធផលនៃការប្រឡងទុតិយភូមិឆ្នាំ២០២៦ នេះនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងធ្វើការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moey.gov.kh ផងដែរ សូមជូនពរបេក្ខជនប្រឡងទាំងអស់ទទួលបានលទ្ធផលល្អដូចបំណង។

គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ នេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣) បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់) បេក្ខជនត្រូវបានរៀបចំនួន ២៥នាក់ក្នុងមួយបន្ទប់ តាមមណ្ឌលសំនេរនីមួយលើកលែងតែបន្ទប់ចុងក្រោយនិងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕


