ភោជនីយដ្ឋានម៉ិចស៊ិកូ១កន្លែង ធ្វើសុទ្ធតែចុងភៅបរទេសល្អបំផុតសម្រាប់ប្រជាជនខ្មែរដែលនិយមនៅមុខម្ហូបបរទេស
ធី ស្រីល័ក្ខOCTOBER 20 2022231 views

នាពេលនេះមិនបាច់ហោះទៅដល់ក្រៅប្រទេសទៀតឡើយ ដោយសារតែពេលនេះមានភោជនីដ្ឋាន១កន្លែងនៅទីក្រុងកណ្ដាលទីក្រុងភ្នំពេញ ។

នៅក្នុងបទសម្ភាសន៍ជាមួយ ចាបក្រហម អ្នកតំណាងឱ្យភោជនីដ្ឋានម៉ិកស៊ិកូមួយរូប បាននិយាយថាបច្ចុប្បន្ននេះភោជនីដ្ឋានមានឈ្មោះថា Itacate ដែលជាក្រុមហ៊ុនដំបូលតែមួយជាមួយ Ostra Fine Foods។ សម្រាប់ហាងនេះដែរ គឺចាប់ផ្តើមតាំងពីឆ្នាំ២០១៩ មកម្លេះ ដែល មាន១សាខាទីតាំងនៅផ្ទះលេខ 6B ផ្លូវ៣០២ សង្កាត់បឹងកេងកង១ https://goo.gl/maps/PnWJsrrG9P9DXHu57 ។

លើសពីនេះភោជនីដ្ឋាន Itacate ក៏មានជា Food Truck ដែលមានទីតាំងនៅ Bassac Street https://goo.gl/maps/V6A3VzWYDXa2yZgF9 ដែលជាតំបន់ទេសចរណ៍ពេលរាត្រី។ មុខម្ហូបនីមួយៗសុទ្ធតែមានលក្ខណៈពិសេសហើយម្ហូបដែលពេញនិយមជាងគេមានដូចជា Tacos, Quesadillas, Burritos, Chip and Sala ដែលបានធ្វើឡើងដោយចុងភៅចំណានៗ ជាជនជាតិម៉ិកស៊ិកូនិងជនជាតិគុយបា។ ចំណែកឯភេសជ្ជៈតំណាងប្រទេសម៉ិកស៊ិកូដែលមានឈ្មោះថា Margaritas។

Photo 2022 10 11 10 47 45

មិនតែប៉ុណ្ណោះ ហាង Itacate ក៏មានទទួលធ្វើកម្មវិធីជប់លៀងផ្សេងៗទាំងនៅក្នុងហាងនិងនៅតាមទីតាំងដែលជាតម្រូវការរបស់អតិថិជន។ ដោយឡែកនៅក្នុងកម្មវិធីពិសេសរបស់ Business Cambodia គឺ Startup Expo ហាង Itacate ក៏នាំជូននៅមុខម្ហូប និងភេសជ្ជៈមានតម្លៃពិសេសដូចជា៖ 2$ Tacos, 4$ Quesadillas, 4$ Margaritas។ ដូច្នេះហើយសម្រាប់បងប្អូនទាំងអស់ចង់ភ្លក់មុខម្ហូបដោយចំអិនដោយចុងភៅប្រទេសម៉ិចស៊ិកកូក្នុងតម្លៃធូរថ្លៃដូចបាននិយាយខាងលើអាអញ្ជើញទៅទីតាំង The Factory Phnom Penh នៅថ្ងៃទី២៩ ដល់៣០ ខែតុលា ឆ្នាំ២០២២ នេះបាន៕ Itacate · 6B street 302, Phnom Penh 12302 (https://goo.gl/maps/PnWJsrrG9P9DXHu57)

4

3

Photo 2022 09 14 13 42 45

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia