ក្រុមហ៊ុនធំៗ២ បោះទុនជិត៤០លាន$ បង្កើតរីស្សតថ្មី ២ នៅខេត្តកោះកុង និងខេត្តព្រះសីហនុ
Bunthoeun KoemAPRIL 17 2023977 views

ក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO.,LTD និងក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.,LTD នឹងធ្វើការអភិវឌ្ឍបង្កើតរមណីយដ្ឋានថ្មីចំនួន ២ ដែលមានទីតាំងនៅខេត្ដព្រះសីហនុ និងខេត្ដកោះកុង ខណៈក្រុមហ៊ុនទាំងនេះទើបនឹងទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងរបស់ខ្លួន។ ចំពោះគម្រោងវិនិយោគទាំង ២ ខាងលើនេះ នឹងត្រូវចំណាយដើមទុនសរុបជិត ៤០ លានដុល្លារផងដែរ។

យោងតាមការចុះផ្សាយពី CDC កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO.,LTD នឹងធ្វើការវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង ដែលមានទីតាំងស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្ដកោះកុង។ សម្រាប់ទំហំនៃការវិនិយោគគម្រោងនេះគឺមានប្រមាណ ៣០ លានដុល្លារ និងអាចបង្កើតឱកាសការងារចំនួន ១៤២ កន្លែង។

340841493 2607996999340889 6682951650354842765 N

ដោយឡែកចំពោះក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.,LTD នឹងធ្វើការអភិវឌ្ឍនៅលើកោះមួយ ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង មានចំណាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រពីកោះពួឡូវៃ។ គម្រោងអភិវឌ្ឍន៍នេះគឺមានទុនវិនិយោគប្រមាណ ៧.៧ លានដុល្លារ និងបង្កើតឱកាសការងារចំនួន ៤៩ កន្លែង៕

អត្ថបទ៖ កឹម ប៊ុនធឿន

341359582 565503528981426 3553912191761744486 N

340664940 2571651792990469 8910375610370789786 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia