កាលពីព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន រចនា អេកូ អេនើជី អ៊ីវី អូតូម៉ូធីវ (ខេមបូឌា) ឯ.ក បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការរថយន្តភីកអាប់អគ្គិសនីសុទ្ធ១០០% RELY EV លើកដំបូងនៅក្នុងទីផ្សារប្រទេសកម្ពុជា នៅបន្ទប់តាំងបង្ហាញរថយន្ត RELY EV ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ លោកជំទាវ តឹករ៉េត តំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា, មន្ត្រីខាងអគ្គិសនីកម្ពុជា, មន្ត្រីខាងរដ្ឋាករទឹកកម្ពុជា, ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន រចនា អេកូ អេនើជី អ៊ីវី អូតូម៉ូធីវ (ខេមបូឌា) ឯ.ក ព្រមទាំងភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុនជាច្រើនកកុះករផងដែរ ដែលញ៉ាំងឱ្យកម្មវិធីនេះទាំងមូលប្រព្រឹត្តទៅយ៉ាងអធិកអធមគួរឱ្យកត់សម្គាល់។


រថយន្តភីកអាប់អគ្គិសនីសុទ្ធ១០០% RELY EV លើកដំបូងបានមកដល់ប្រទេសកម្ពុជាហើយ! អ្នកណាថាកូនខ្មែរធ្វើមិនបាន! ក្នុងនាមជាក្រុមហ៊ុនកូនខ្មែរ១០០% ក្រុមហ៊ុន រចនា អេកូ អេនើជី អ៊ីវី អូតូម៉ូធីវ (ខេមបូឌា) ឯ.ក (RNA) បានធ្វើការសហការណ៍ជាដៃគូដ៏ល្អក្នុងពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក ដើម្បីនាំចូលរថយន្តថាមពលស្អាត ភីកអាប់ RELY EV ១០០% ចូលមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាមោទនភាពដ៏ធំធេងមួយសម្រាប់វិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា ហើយចាប់ពីថ្ងៃទី០៥ ខែកញ្ញានេះតទៅ ក្រុមហ៊ុន RNA សូមប្រកាសថា រថយន្តភីកអាប់អគ្គិសនីស៊េរីថ្មីទំនើប RELY EV បានឈានជើងចូលមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ។


អ្វីដែលកាន់តែអស្ចារ្យ និងគួរឱ្យកត់សម្គាល់បំផុតនោះគឺ កម្ពុជាគឺជាប្រទេសទី១ ដែលទទួលបានការបញ្ជាទិញរថយន្តម៉ូដែលនេះមុនគេបង្អស់នៅ ASEAN! ការមកដល់របស់រថយន្ត RELY EV មិនត្រឹមតែជាការបើកទំព័រថ្មីនៃបច្ចេកវិទ្យាយានយន្តអគ្គិសនីសុទ្ធ (EV) នៅក្នុងប្រទេសយើងប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញយ៉ាងច្បាស់ថា ទីផ្សារប្រទេសកម្ពុជាកំពុងឈានមុខគេនៅក្នុងការស្វាគមន៍នវានុវត្តន៍ និងគាំទ្រដល់ការប្រើប្រាស់យានយន្តថាមពលបៃតង។
ចំណុចលេចធ្លោនៃការមកដល់ថ្មីនៃរថយន្តភីកអាប់អគ្គិសនីសុទ្ធ RELY EV រួមមាន៖ ប្រើបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិក ដោយបំពាក់ខួរក្បាលគ្រប់គ្រង Chip Qualcomm Snapdragon និងអាគុយ CATL លេខ1 លើពិភពលោក ដែលបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ស័ក្តិសមនឹងភាពទំនើប ស៊ីវីល័យ ភាពរឹងមាំនៃរថយន្តភីកអាប់ (Pickup) និងបច្ចេកវិទ្យាអគ្គិសនី (EV) ដែលផ្តល់នូវការសន្សំសំចៃខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។ ភាពជឿជាក់ ជាមួយនឹងកម្លាំងខ្លាំង 402 សេះ ខ្លាំងជាង570 និងប្រហាក់ប្រហែលនឹងLX 600។

នៅក្នុងថ្ងៃបើកសម្ពោធជាផ្លូវការរថយន្តភីកអាប់អគ្គិសនីសុទ្ធ១០០% RELY EV នេះ លោកជំទាវ តឹករ៉េត កំរង ក៏បានពាំនាំនូវប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងបញ្ជាក់ពីតថភាពនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជាជូនដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលមានវត្តមាននៅក្នុងអង្គពិធីទាំងមូលផងដែរថា “តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន RNA ដែលជាក្រុមហ៊ុនកូនខ្មែរមានភាគហ៊ុន១០០% ដែលបានខិតខំប្រឹងប្រែងបោះជំហានយ៉ាងសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការនាំយកនូវបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) ទំនើប មកបំពេញតម្រូវការទីផ្សារនៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ ពិភពលោកបានស្ទុះចាប់យកសារៈប្រយោជន៍ជាសារវ័ន្ត តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុលជំនួសឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងការចូលរួមធានាសន្តិសុខថាមពល តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈពីបរទេស និងភាពងាយរងគ្រោះទៅនឹងការប្រែប្រួលនៃថ្លៃប្រេងឥន្ទនៈសកល។ យោងតាមតួលេខទទួលបានពីក្រសួងសាធារណការ និងដឹកជញ្ជូន ឃើញថា ក្នុងឆ្នាំ២០២៥ យានយន្តដើរដោយថាមពលអគ្គិសនីដែលបានចុះបញ្ជីមានចំនួន ៧,៩៧១គ្រឿង ខណៈឆ្នាំ២០២៤ មានត្រឹមតែ ៣,៥០៨គ្រឿង មានការកើនឡើងប្រមាណ ១២៧%”។

នាឱកាសនោះដែរ អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន រចនា អេកូ អេនើជី អ៊ីវី អូតូម៉ូធីវ (ខេមបូឌា) ឯ.ក លោក អូន រចនា បានមានប្រសាសន៍ឱ្យដឹងថា “មូលហេតុធំៗចម្បងចំនួន៥ ដែលធ្វើឱ្យខ្ញុំបាទ ជ្រើសរើសយកតែរថយន្តអគ្គិសនីសុទ្ធ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋខ្មែរយើង មានដូចជា៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញមធ្យោបាយធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនទំនិញបៃតង និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ចង់ឃើញប្រជាពលរដ្ឋខ្មែរយើងមានសុខភាពល្អ ក្នុងបរិស្ថានបៃតង ខ្យល់អាកាសស្រស់ស្រាយ និងមិនមានផ្សែងពុលចេញពីរថយន្ត។ ផ្តល់នូវដំណោះស្រាយ ដើម្បីកាត់បន្ថយថ្លៃដើមជូនដៃគូអាជីវកម្មតូចធំ ដោយប្តូរពីការចំណាយលើការដឹកជញ្ជូន១០០គ.ម ចំណាយ១០ទៅ១៣ដុល្លា មកត្រឹមការចំណាយតែ៣ទៅ៤ដុល្លារ។ ចង់ឃើញប្រជាពលរដ្ឋខ្មែរយើងទទួលបានផលប្រយោជន៍ជាអតិបរិមា។ និងចង់ឃើញពេលវេលាមួយដែលខ្មែរយើងបានក្លាយជាម្ចាស់អាជីវកម្មដែលមានផលិតផលល្អ អាចជួយដល់ការរីកចំរើនសេដ្ឋកិច្ចជាតិ និងចង់ឃើញថា ខ្មែរយើងចេះរួបរួមគ្នា ចេះជួយគាំទ្រអាជីវកម្មដែលមានជនជាតិខ្មែរយើងជាម្ចាស់អាជីវកម្ម ដែលពេលនោះហើយប្រទេសជាតិរបស់យើងនឹងរីកចំរើនយ៉ាងលឿនបំផុត និងមិនមានជាតិសាសន៍ផ្សេងហ៊ានបំពានឡើយ”។

លោក សរ វិចិត្រ នាយកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន RNA ក៏បានឱ្យដឹងផងដែរថា “រថយន្តភីកអាប់អគ្គិសនីសុទ្ធ១០០% RELY EV បាននាំមកនូវជម្រើសចំនួន៣ម៉ូដែលដ៏ទាក់ទាញ រួមមាន៖ RELY EV PREMIER OFF ROAD សម្រាប់សមត្ថភាពបើកបរលើគ្រប់ស្ថានភាពផ្លូវ និងភាពរឹងមាំខ្ពស់, RELY PREMIER OFF ROAD លោកអ្នកបង់ត្រឹមតែ $628 ប្រចាំខែ។ RELY EV PREMIER SPORT សម្រាប់ភាពស៊ីវីល័យ ស្ទ័រ និងទាន់សម័យ, RELY PREMIER SPORT លោកអ្នកបង់ត្រឹមតែ $576 ប្រចាំខែ និង RELY EV ECO FRIENDLY សម្រាប់ប្រសិទ្ធភាពថាមពលសន្សំសំចៃខ្ពស់, RELY ECO FRIENDLY លោកអ្នកបង់ត្រឹមតែ $517 ប្រចាំខែប៉ុណ្ណោះ ព្រមជាមួយជម្រើសពណ៌ទាន់សម័យចំនួន៥ពណ៌ គឺ ពណ៌ស ពណ៌ទឹកប្រាក់ ពណ៌ខ្មៅ ពណ៌បៃតង និងពណ៌ទឹកក្រូច។ RELY EV ត្រូវបានកំណត់តម្លៃយ៉ាងសមរម្យបំផុត ជាមួយគុណភាពខ្ពស់ និងរូបរាងទាន់សម័យ ដើម្បីសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជន និងអាជីវកម្ម លោកអ្នកអាចជ្រើសរើសជម្រើសបង់ផ្តាច់ ឬបង់រំលស់ ប្រកបដោយភាពងាយស្រួលជាមួយដៃគូធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមហ៊ុន RNA។”

ក្រុមហ៊ុនកូនខ្មែរ RNA ត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបគ្រប់តម្រូវការ ទាំងការប្រើប្រាស់ប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញធ្ងន់ៗ។ ចូលរួមបើកបរឆ្ពោះទៅកាន់អនាគតទាំងអស់គ្នាជាមួយរថយន្តភីកអាប់អគ្គិសនីសុទ្ធ RELY EV!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០១២ ៦០ ៣៣ ៥៥ / ០១៧ ៥៦ ៣៣ ៥៥ ឬចូលទៅកាន់ហ្វេសបុកផេក RELY EV KHMER៕



