អត្រាពន្ធថ្មី! រដ្ឋាភិបាលកម្ពុជាប្រកាសបន្ថយអត្រាពន្ធគយ និង ពន្ធអាករ លើមុខទំនិញនាំចេញ-នាំចូលថ្មី
ធី ស្រីល័ក្ខJUNE 13 20231.3 K views

ជាដំណឹងរីករាយសសម្រាប់អ្នកនាំចូល ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលអត្រាពន្ធគយ អាត្រាអាករពិសេស និងអត្រាពន្ធគយនាំចូលនូវមុខទំនិញមួយចំនួន ជាពិសេសលើមុខទំនិញនាំចូលទាំង ៥ ខាងក្រោមនេះ ៖

១.ការបន្ថយអត្រាពន្ធគយលើមុខទំនិញនាំចូល ៖

  • ការបន្ថយអត្រាពន្ធគយពី ៣៥% មក ១៥% លើមុខទំនិញ រុក្ខជាតិរស់សម្រាប់ផលិតឱសថ អាហារកែច្នៃ និងភេសជ្ជៈមួយចំនួន ប្រេងក្រអូប សំបកង់អ៊ុតក្រឡាឡើងវិញ សម្លៀកបំពាក់ និង គ្រឿងបន្ទាប់បន្សំពីស្បែក ផលិតផលក្រងត្បាញ កញ្ចក់សុវត្ថិភាព សម្ភារផ្ទះបាយពីលោហធាតុ អាគុយ បរិក្ខាអគ្គិសនី គ្រឿងបន្លាស់យានយន្ត និងសង្ហារឹមមួយចំនួន ។
  • បន្ថយអត្រាពន្ធគយពី ៣៥% មក ៧% លើមុខទំនិញ ក្រមួនទន្តពេទ្យ អាល់ប៊ុយមីន ហ្គាសដែកកេះ និងសំលោហៈងាយឆេះ វត្ថុធ្វើពីស្បែកជាប់រោម ធុង និងវត្ថុផ្ទុកធ្វើពីអាលុយមីញ៉ូម ឧបករណ៍បំភ្លឺ ឬឱ្យសញ្ញាសម្រាប់ទោចក្រយាន។
  • បន្ថយអត្រាពន្ធគយពី ១៥% មក ៧% លើមុខទំនិញ ផ្កា និងមែករុក្ខជាតិកាត់រួច អំបិល ប្រេងកាបូនខ្មៅ គ្រឿងបន្ទាប់បន្សំ សម្លៀកបំពាក់ធ្វើពីប្លាស្ទិក កម្រាលកៅស៊ូ ស្បែកឆៅជាប់រោម និងវត្ថុធ្វើពីរោមសិប្បនិមិ្មត សំបកវេចខ្ចប់ ក្តារបន្ទះ ខ្សែវ័ណ្ឌក្បាល និងភាគបំណែកនៃមួក សម្ភារជាងប្រើប្រាស់ដោយដៃ ស្លាកសញ្ញា ឬស្លាកពាណិជ្ជកម្ម ឌីសអេឡិចត្រូនិក និងស្មាតកាត រថភ្លើង និងគ្រឿងបន្លាស់ ឧបករណ៍គ្រប់គ្រងចរាចរណ៍ ទូកុងតឺន័រ ភាគបំបែកវែនតា បរិធានវិភាគឧស្ម័ន ចង្កៀងសូឡា សម្ភារស្ទួចត្រី។
  • បន្ថយអត្រាពន្ធគយពី ១៥% មក ០% លើមុខទំនិញចំបើង និងសំបកធញ្ញជាតិ មែកនិងខ្នែងរុក្ខជាតិបំបៅ ពោះវៀនកង់គ្រឿងចក្រ ចំណាំងឈើ អាចម៍រណា កាកសំណល់ និងកម្ទេចឈើ ជញ្ជីង ម៉ាស៊ីសម្អាត និងរើសរែកគ្រាប់ធញ្ញជាតិ គ្រឿងបន្លាស់ម៉ាស៊ីនអ៊ុតផលិតបន្ទះសៀគ្វី គ្រឿងបន្លាស់ឧបករណ៍កសិកម្ម បរិក្ខាកែទម្រង់ឆ្អឹង សៀកចល័ត មហោស្រពចល័ត និងឧបរកណ៍សម្រាប់សួនកម្សាន្ត។
  • បន្ថយអត្រាពន្ធគយពី ៧% មក ០% លើមុខទំនិញ រុក្ខជាតិសម្រាប់ដុះ និងពន្លកផ្សិត សារធាតុសម្លាប់ស្បែក និងបន្ថែមពណ៌ បញ្ជី និងសៀវភៅសរសេរ ផែនទី និងគំនូសប្លង់ កុំព្យូទ័រលើតុ និងគ្រឿងបន្លាស់ និងឧបករណ៍ជំនួយដង្ហើម។
  • ២.ការបញ្ចុះអត្រាអាករពិសេសលើមុខទំនិញនាំចូល ៖

    • បញ្ចុះអត្រាអាករពី ៥៥% មក ៥០% លើមុខទំនិញ រថយន្តវែងលីមូហ្សឺន។
    • បន្ថយពី ៥០% មក ៤៥% លើមុខទំនិញ រថយន្តគ្រួសារប្រភេទ Hybrid not plug-in ។
    • បន្ថយពី ៥០% មក ៤០% លើមុខទំនិញ រថយន្តគ្រួសារប្រភេទ Hybrid plug -in ។
    • បន្ថយពី ៤០% មក ៣០% លើមុខទំនិញ រថយន្តដឹកអ្នកដំណើរ និង រថយន្តដឹកទំនិញ។
    • បន្ថយពី ៤០% មក ១០% លើមុខទំនិញ រថយន្តដឹកទំនិញប្រើអគ្គិសនី។
    • បន្ថយពី ៣០% មក ២៥% លើមុខទំនិញ រថយន្តប្រណាំងតូចៗ ទោចក្រក្រយាន្តកង់បួន និង រថយន្តបំពាក់ឧបករណ៍ពិសេស។
    • បន្ថយពី ៣០% មក ១០% លើមុខទំនិញរថយន្តដឹកទំនិញប្រើអគ្គិសនី
    • បន្ថយពី ២៥% មក ២០% លើមុខទំនិញ ម៉ូតូបើកបរលើផ្លូវរលាក់ម៉ាស៊ីនលើស ២៥០cc តែមិនលើស ៨០០cc ។
    • បន្ថយពី ២៥% មក ១៥% លើមុខទំនិញ​ម៉ូតូបើកលើផ្លូវរលាក់មានស៊ីឡាំងលើស ៥០cc មិនលើស ២៥០cc ។
    • បន្ថយពី ២៥% មក ១០% ចំពោះមុខទំនិញ សោ គ្រឿងបន្ទាប់បន្សំ បំណែកម៉ាស៊ីន​ និងគ្រឿងបន្លាស់នៃយានយន្ត និងក្បាលរថយន្តសណ្តោងរ៉ឺម៉ក ។
    • បន្ថយពី ២៥% មក ០% លើមុខទំនិញ កញ្ចក់សុវត្ថិភាព រួមមានកញ្ចក់ស្វិត ឬកញ្ចក់អ៊ុតសម្រាប់គ្រឿងចក្រ និង ម៉ាស៊ីន។
    • បន្ថយពី ២០% មក ១៥% លើទំនិញ ត្រីចក្រក្រយានយន្តប្រើម៉ាស៊ូត។
    • បន្ថយពី ២០% មក ១០% លើមុខទំនិញ ទូក នាវា និងជលយានសម្រាប់កំសាន្ត និងកីឡា ។
    • បន្ថយពី ២០% មក ០% លើមុខទំនិញរទេះរុញកូនក្មេង រទេះរុញកង់មួយ និងគ្រឿងបន្លាស់។
    • បន្ថយពី ១៥% មក ១០% លើមុខទំនិញ គ្រឿងបន្លាស់ទោចក្រយានយន្ត។
    • បន្ថយពី ១៥% មក ០% លើមុខទំនិញ ពោះវៀនកង់សម្រាប់គ្រឿងចក្រ គ្រឿងបន្លាស់ទោចក្រយាន សៀកចល័ត មហោស្រពចល័ត និង ឧបករណ៍សម្រាប់សួនកំសាន្ត។
    • បន្ថយពី ១០% មក ៥% លើមុខទំនិញ ភេសជ្ជៈមួយចំនួន ទូទឹកកកតាំងបង្ហាញ និងម៉ាស៊ីនពីស្តុងសម្រាប់ទោចក្រយានយន្ត។
    • បន្ថយពី ១០% មក ០% លើមុខទំនិញ ប្រេងកាបូនខ្មៅ និង ប្រេងខ្មៅប្រហាក់ប្រហែល យុថ្កា គ្រឿងបន្លាស់ ទោចក្រយាន និង យានយន្ត រទេះរុញកូនក្មេង រទេះរុញកង់មួយ និងគ្រឿងបន្លាស់ និងកាមេរ៉ាថតរូបប្រើហ្វីល។

    ៣.ការបញ្ចុះអត្រាអាករពិសេសលើមុខទំនិញនាំចេញ ៖

    • បន្ថយពី ៥០% មក ០% លើមុខទំនិញ សារធាតុគីមីសកម្មមួយចំនួនសម្រាប់ផលិតឱសថ។
    • បន្ថយពី ១៥% មក ០% លើមុខទំនិញចំណាំងឈើ អាចម៍រណា កាកសំណល់ និងកម្ទេចឈើ។
    • បន្ថយពី ១០% មក ៥% លើមុខទំនិញ ផលិតផលសម្រាប់ជាងធ្វើពីឈើ កេស ធុង និងសំបកវេចខ្ចប់ប្រហាក់ប្រហែលធ្វើពីឈើ
    • បន្ថយពី ១០% មក ០% លើមុខទំនិញ តោ ក្របីរស់។
    • បន្ថយពី ៥% មក ០% លើមុខទំនិញ ទូសម្រាប់ការការពារចេញជាតិពុល៕

    353661381 640503721451434 6044387081534747362 N

    ប្រភពបន្ថែម ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

    អត្ថបទដោយ៖សម្បត្តិ សុខឡាង 

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia