ភ្នំពេញ៖ ថ្ងៃទី២0 ខែឧសភា ឆ្នាំ២០២៤ - redBus ជាវេទិកាលក់សំបុត្ររថយន្តក្រុងធំជាងគេនៅលើ ពិភពលោកបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រួលទៅដល់ដំណើរនៃការកក់សំបុត្ររថយន្ត ក្រុង និងជួយឱ្យការធ្វើដំណើរតាមរថយន្តក្រុងកាន់តែមានភាពងាយស្រួលល្អប្រសើរជាងមុន ដោយការឈាន ជើងជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទី៥ ដែលក្រុមហ៊ុន redBus បាននិងកំពុងពង្រីកខ្លួនមក បន្ទាប់ពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។
កម្មវិធី redBus ផ្តល់ជូនអតិថិជននូវបណ្តាញដ៏ទូលំទូលាយមួយទាក់ទងទៅនឹងសេវាកម្មលក់សំបុត្ររថយន្តក្រុង នៅក្នុងប្រទេសកម្ពុជា គ្របដណ្ដប់ផ្លូវធ្វើដំណើរទូទាំង២៥ ខេត្តក្រុង និងរាជធានី។ redBus ផ្តល់ជូនអ្នកដំណើរ នូវភាពបត់បែនតាមរយៈការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត ផ្តល់ភាពងាយស្រួលក្នុងការកែសម្រួលកាលវិភាគធ្វើដំណើរឡើងវិញ ឬលុបចោលការកក់របស់ពួកគេ និងទទួលបានការសងត្រលប់នូវប្រាក់កក់មកវិញបានយ៉ាង ងាយស្រួល។ ការប្រើប្រាស់បច្ចេកវិជ្ជាទំនើបរបស់ក្រុមហ៊ុន redBus បង្កើននូវភាពជឿជាក់ និងការព្យាករណ៍នៃការធ្វើដំណើរតាមរថយន្តក្រុងសម្រាប់ទាំងអ្នកប្រើប្រាស់ និងប្រតិបត្តិករផងដែរ។ លក្ខណៈពិសេសមួយចំនួន មានដូចជា អ្នកដំណើរអាចតាមដានដឹងអំពីបំឡាស់ទីនៃឡានក្រុងតាមពេលវេលាជាក់ស្តែងមុនពេលចេញដំណើរ កាត់បន្ថយកង្វល់ជុំវិញការធ្វើដំណើរតាមរយៈឡានក្រុង ព្រមទាំងការផ្ដល់ជូនព័ត៌មានតាមពេលវេលា ជាក់ស្តែងទៅដល់អ្នកដំណើរ និងអាចចែករំលែកបន្តរដល់មនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។
ការផ្តល់ជូនជាច្រើនរបស់ redBus នៅក្នុងប្រទេសកម្ពុជាត្រូវបានកែសម្រួលដើម្បីបំពេញទៅតាមតម្រូវការភ្ញៀវ ទេសចរអន្តរជាតិ ក៏ដូចជាអ្នកដំណើរក្នុងស្រុកផងដែរ។ ក្នុងដំណាក់កាលសាកល្បង redBus បានជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសជាច្រើន រួមមានប្រទេសអូស្ត្រាលី ចិន បារាំង ឥណ្ឌា អៀរឡង់ ជប៉ុន ហូឡង់ សហរដ្ឋអាមេរិក វៀតណាម និងរុស្ស៊ី ក្នុងការកក់សំបុត្រឡានក្រុងក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធអ៊ីនធឺណិត។
redBus ត្រូវបានដាក់ឱ្យដំណើរការជាប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យរថយន្តក្រុង ដែលជួយគាំទ្រមិនត្រឹមតែសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការគាំទ្រទៅដល់ប្រតិបត្តិកររថយន្តក្រុងផងដែរ។ ស្រដៀងគ្នាទៅនឹង ទីផ្សារផ្សេងទៀត redBus ព្យាយាមក្នុងការសហការជាមួយប្រតិបត្តិកររថយន្តក្រុងខ្នាតតូច ខ្នាតមធ្យម ព្រមទាំងខ្នាតធំនៅក្នុងស្រុក ដោយគាំទ្រទៅដល់ការធ្វើវឌ្ឍនភាពផ្នែកឌីជីថលសម្រាប់ការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនរបស់ពួកគេ ដែលអាចជួយអោយប្រតិបត្តិករក្នុងវិស័យរថយន្តក្រុងគ្រប់ខ្នាត ទទួលបានការគាំទ្រពីអតិថិជនកាន់តែទូលំទូលាយ។ បច្ចុប្បន្ន redBus មានចំនួនប្រតិបត្តិករច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដោយ កម្មវិធីនេះគាំទ្រប្រតិបត្តិករជាមួយនឹងលក្ខណៈពិសេសចុងក្រោយដែលមានដូចជា ការកំណត់តម្លៃសមរម្យ ការ ផ្តល់ចំណាត់ថ្នាក់ដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត ឬ AI ការជួយកាត់បន្ថយការចំណាយតាមរយៈ ការផ្តល់ឱ្យប្រតិបត្តិករនូវការយល់ដឹងបន្ថែមអំពីចំណេះដឹងថ្មីៗ ដើម្បីកែលម្អចំនុចខ្វះខាតចំពោះសេវាកម្មរបស់ ពួកគេ។
“ពួកយើងមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបើកដំណើរការនៅក្នុងប្រទេសកម្ពុជាដើម្បីផ្ដល់ជូននូវ សេវាកម្មរបស់យើងជូនទៅដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផងដែរ។ យើងមានការរំពឹងទុកជាខ្លាំង ទៅលើសក្តានុពលរបស់វិស័យនេះនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារអត្រាកំណើនរបស់ភ្ញៀវទេសចរ ព្រមទាំងការអភិវឌ្ឍរបស់វិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃផងដែរ។ redBus គឺជាក្រុមហ៊ុនដែលត្រូវបានផ្ដល់ទំនុកចិត្តនៅក្នុងប្រទេសជាច្រើន ហើយប្រជាពលរដ្ឋជាច្រើនមកពីបណ្តាលប្រទេសទាំងនោះ បានមក ទស្សនាប្រទេសកម្ពុជា នេះជាហេតុផលដែលយើងសម្រេចចិត្តបោះជំហានមកកាន់ប្រទេសកម្ពុជា។ ការប្តេជ្ញា ចិត្តរបស់យើងលើសពីការផ្តល់អត្ថប្រយោជន៍សម្រាប់តែអតិថិជន។ តាមរយៈការបោះជំហានមកកាន់ទីនេះ redBus មានគោលបំណងធ្វើបដិវត្តន៍មិនត្រឹមតែបទពិសោធន៍សម្រាប់អ្នកធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងរួមចំណែកដល់ការរីកចម្រើននៃវិស័យធ្វើដំណើរតាមរយៈរថយន្តក្រុងក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ គោលដៅចំបងរបស់យើងគឺផ្ដោតសំខាន់ទៅលើការផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានដល់អ្នក ដំណើរ ខណៈពេលនេះក៏យើងជំរុញទៅដល់ភាពច្នៃប្រឌិត និងការរីកចម្រើននៅក្នុងឧស្សាហកម្មនេះផងដែរ” ការអត្ថាធិប្បាយរបស់លោក Prakash Sangam នាយកប្រតិបត្តិរបស់ក្រុមហ៊ុន redBus ។
redBus ផ្តល់ភាពងាយស្រួលជូនដល់អ្នកដំណើរ ដោយភ្ជាប់នូវបណ្តាញផ្លូវសំខាន់ៗទាំងក្នុងស្រុក និងក្រៅប្រទេសយ៉ាងទូលំទូលាយ ហើយជួយទៅដល់ភ្ញៀវទេសចរក្នុងការស្វែងយល់បន្ថែមពីតំបន់វប្បធម៌ជាច្រើនសម្បូរបែបរបស់កម្ពុជា។ ខ្សែផ្លូវធ្វើដំណើរសំខាន់ៗក្នុងប្រទេសកម្ពុជាមួយចំនួនដែល redBus ផ្ដល់ជូនទៅអតិថិជន មានដូចជា៖
- ភ្នំពេញ ⇆ សៀមរាប
- ភ្នំពេញ ⇆ ព្រះសីហនុ
- សៀមរាប ⇆ ព្រះសីហនុ
- សៀមរាប⇆បាត់ដំបង
- ភ្នំពេញ⇆កំពត
ខ្សែផ្លូវធ្វើដំណើរសំខាន់ៗភ្ជាប់ទៅប្រទេសផ្សេងៗដែល redBus ផ្ដល់ជូនទៅកាន់អតិថិជនមានដូចជា៖
- សៀមរាប ⇆ ហូជីមិញ
- ភ្នំពេញ⇆បាងកក
- ភ្នំពេញ ⇆ ហូជីមិញ
ឥឡូវនេះ អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុក អាចកក់សំបុត្ររថយន្តក្រុង ក្នុងប្រទេសកម្ពុជាបានដោយងាយ ស្រួលតាមរយៈគេហទំព័រ www.redbus.com.kh ឬកម្មវិធីទូរស័ព្ទដៃ redBus ដែលអាចប្រើបានទាំងនៅលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ កាន់តែពិសេសជាងនេះទៅទៀត អ្នកដំណើរអាចទទួលបានការផ្តល់ជូន ផ្តាច់មុខ ដោយការបញ្ចុះតម្លៃរហូតទៅដល់ ៥០% ទៅលើសំបុត្ររថយន្តក្រុង ដោយការប្រើប្រាស់លេខកូដ 'KHNEW' រួមជាមួយនឹងប្រូម៉ូសិនផ្សេងៗទៀតផងដែរ។ (*លក្ខណ្ឌត្រូវបានអនុវត្ត T&C)
អំពីកម្មវិធី redBus
redBus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយសព្វថ្ងៃនេះ គឺវាជាវេទិកាលក់សំបុត្ររថយន្តក្រុងតាមប្រព័ន្ធអ៊ីនធឺណិតធំជាងគេនៅក្នុងពិភពលោកតាមរយៈចំនួនសំបុត្រដែលបានលក់។ redBus បានលក់សំបុត្ររថយន្ត ក្រុងជាង ៤៦៦ លានសំបុត្រទូទាំងពិភពលោក និងមានអ្នកប្រើប្រាស់ប្រហែលជាង ៥២ លាននាក់។
redBus នៅក្នុងប្រទេសកម្ពុជាផ្ដល់ជូននូវបណ្តាញផ្លូវដ៏ទូលំទូលាយគ្របដណ្តប់ទៅលើគ្រប់ ២៥ ខេត្តក្រុង និងរាជធានី។ កម្មវិធីនេះផ្តល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរតាមរថយន្តក្រុងដែលមានតម្លៃសមរម្យ តាម រយៈគេហទំព័ររបស់ខ្លួន និងកម្មវិធីទូរស័ព្ទដៃនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ ចក្ខុវិស័យរបស់ redBus គឺផ្ដោតសំខាន់ទៅលើវឌ្ឍនភាពនៃការធ្វើដំណើរជុំវិញពិភពលោក ដោយការសម្រួលទៅដល់បទពិសោធន៍នៃការកក់សំបុត្រអោយកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដំណើរទាំងអស់៕