របកគំហើញថ្មី! អ្នកវិទ្យាសាស្រ្តរកឃើញរបៀបកែច្នៃកាកកាហ្វេទៅជាខ្សាច់លាយធ្វើបេតុងបាន គុណភាពខ្ពស់ជាងខ្សាច់ធម្មតា
Sambat SokhlangSEPTEMBER 5 2023304 views

ជារបកគំហើញថ្មីជួយដល់វិស័យសំណង់និងបរិស្ថាន ក្រោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យមួយរបស់ប្រទេសអូស្ត្រាលីបានរកឃើញពីរបៀបក្នុងការកែច្នៃកាកសំណល់កាហ្វេទៅជាល្បាយម្សៅម្យ៉ាងដែលប្រើប្រាស់ជំនួសខ្សាច់ក្នុងវិស័យសំណង់បាន ដែលជាប្រភេទល្បាយមានគុណភាពខ្ពស់ជាង ៣០% នៃខ្សាច់ធម្មតា។

 

64eca8942ba3b.image

 

យោងតាមការចេញផ្សាយរបស់ Green Queen បានឱ្យដឹងថា​ គំនិតកែច្នៃកាកសំណល់កាហ្វេនេះត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ RMIT របស់ប្រទេសអូស្រ្តាលី ។ ហើយចំពោះដើមចមដែលធ្វើឱ្យមានការកែច្នៃកាកសំណល់កាហ្វេនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្តបានមើលឃើញពីបញ្ហាបរិស្ថានដែលបង្ករឡើងដោយសារកាកសំណល់កាហ្វេ ខណៈបច្ចុប្បន្ននេះកាកសំណល់កាហ្វេប្រមាណជា ៦លានតោនត្រូវបានគេបោះចោលនៅក្នុងភពផែកដី ហើយកាកសំណល់ទាំងនោះបានបង្ករជាបញ្ហាប៉ះពាល់យ៉ាងខ្លាំងសម្រាប់ពិភពលោកតាមរយៈការបញ្ចេញបំភាយឧស្ម័នមេតាន។

 

News Coffeeconcretesupport 1220px

 

ក្រៅពីការបំពុលដោយសារតែកាកសំណល់កាហ្វេ គេក៏មើលឃើញពីបញ្ហាផ្សេងទៀតដែលបានបង្ករឡើងពីការទាញយកវត្ថុធាតុដើមនៃខ្សែសង្វាក់ផលិតកម្មក្នុងវិស័យសំណង់ផងដែរ ហេតុដូច្នេះក្រុមអ្នកវិទ្យាសាស្រ្តក៏បានកែច្នៃកាកសំណល់កាហ្វេដែលគេបោះចោលទៅជាវត្ថុធាតុដើមបម្រើឱ្យវិស័យសំណង់វិញសម្រាប់ជួយពិភពលោកពីការប៉ះពាល់។

 

ជាមួយគ្នានេះដែរ បើតាមការឱ្យដឹងពីក្រុមអ្នកវិទ្យាសាស្រ្តដែលធ្វើការទៅការងារនេះបានឱ្យដឹងថា ជាទូទៅដើម្បីអាចកែច្នៃកាកសំណល់កាហ្វេទៅជាល្បាយជំនួសខ្សាច់បានគឺមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺគេត្រូវប្រើកម្តៅដុតវាដល់ទៅ​ ៣៥០ អង្សា​ ដើម្បីឱ្យកាកកាហ្វេក្លាយទៅជាសារធាតុខ្មៅឬហៅថា biochar ។ ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា សារធាតុ biochar នេះត្រូវបានគេប្រើតែ ១៥ភាគរយប៉ុណ្ណោះសម្រាប់លាយគ្នាជាមួយខ្សាច់នៅក្នុងបេតុង ជាលទ្ធផលគេឃើញគុណភាពបេតុងដែលលាយជាមួយល្បាយ Biochar មានភាពរឹងមាំជាងបេតុងប្រើខ្សាច់ធម្មតាដល់ទៅ ៣០ភាគរយឯណោះ។

 

Hand Showing Used Coffee Grounds Runrun2 Shutterstock

 

គួរបញ្ជាក់ផងដែរថា ចំពោះសារធាតុ biochar ដែលបានយកចេញពីកាកសំណល់កាហ្វេនេះត្រូវបានគេចាត់ទុកថាជារបកគំហើញថ្មីមួយសម្រាប់វិស័យសំណង់របស់ពិភពលោក ពីព្រោះតែវាជាប្រភពដ៏មាននិរន្តរភាពមួយដែលត្រូវបានគេយកពីគ្រាប់កាហ្វេដែលគេកំពុងប្រើប្រាស់ជុំវិញពិភពលោក ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនផ្សេងៗទៀតបានយកកាកកាហ្វេនេះបំបែកច្នៃទៅជាវត្ថុធាតុដើមសម្រាប់ការផលិតទៅជាសម្ភារប្រើប្រាស់ដូចជាស្បែកជើងកីឡា ដងវែនតា និងជាឥន្ធនៈប្រើប្រាស់សម្រាប់រថយន្តក្រុងជាដើម៕

 

Coffee Grounds Spent Waste Concrete 2 1024x614

 

Biochar

 

Pouring Concrete Royalty Free Image 1692899418

 

Image for News 58377 16460460544677424

 

អត្ថបទដោយ៖សម្បត្តិ សុខឡាង ​

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia