មានមូលហេតុជាច្រើនដែលអាចធ្វើឱ្យ Facebook Page ធ្លាក់ followers យ៉ាងគំហុក ប៉ុន្តែខាងក្រោមនេះជាមូលហេតុធំទាំង៣ ដែលយោងតាមការចុះផ្សាយរបស់ Hoot Suite៖
ទី១-ការលុបគណនីមិនសកម្ម ឬ Fake Accounts៖ ក្រុមហ៊ុនមេរបស់ Facebook តែងធ្វើការសម្អាតគណនីដែលមិនសកម្ម ឬគណនីក្លែងក្លាយជាប្រចាំ ដើម្បីរក្សាបរិស្ថានបណ្ដាញសង្គមរបស់ពួកគេឲ្យមានសុវត្ថិភាព។ បើក្នុងចំណោម Followers ផេករបស់អ្នក មានគណនីប្រភេទនេះច្រើន ពេល Facebook លុបចោល គណនីទាំងនោះនឹងត្រូវដកចេញដោយស្វ័យប្រវត្តិ។ ជាហេតុធ្វើឱ្យចំនួន Followers នឹងធ្លាក់ចុះភ្លាមៗ ទោះបីមិនមានអ្នក Unfollow ផ្ទាល់ក៏ដោយ។
ទី២-Algorithm ផ្លាស់ប្តូរ៖ Facebook Algorithm តែងតែផ្លាស់ប្តូរ ដើម្បីជំរុញឲ្យមាតិកាមានគុណភាព និងទាក់ទាញជាងមុន។ ការផ្លាស់ប្ដូរថ្មីអាចជាហេតុនាំឱ្យ followers ខ្លះលែងឃើញមាតិការបស់អ្នក ហើយ system គិតថាពួកគេជា inactive follower (មិនសកម្ម) ក៏លុបពួកគេចេញ ដូច្នេះចំនួន Followers នឹងធ្លាក់ចុះភ្លាមៗ ទោះបីមិនមានអ្នក Unfollow ផ្ទាល់ក៏ដោយ។
គួរជម្រាបផងដែរថា ការធ្លាក់ Followers មិនមែនជារឿងគួរភ័យនោះទេ ប៉ុន្តែជាសញ្ញាដែលបង្ហាញថា Facebook កំពុងធ្វើការកែលម្អប្រព័ន្ធឲ្យប្រសើរឡើង។ អ្វីសំខាន់គឺ អ្នកត្រូវបន្តបង្កើតមាតិកាដែលមានតម្លៃ ស្របតាមអាល់ហ្គរីធឹម (Algorithm ) និងទាក់ទាញទស្សនិកជនពិត។ កុំបោះបង់ចិត្ត បន្តបង្ហោះទៀងទាត់ មានស្ទីលផ្ទាល់ខ្លួន ហើយ Followers ពិតប្រាកដនឹងនៅជាមួយផេកអ្នកយូរអង្វែង៕