អ្នកជំនាញ៖ មនុស្ស Burnout ឬកំពុងធុញថប់នឹងការងា.រខ្លាំង អាចបណ្តាលមកពីហេតុផលទាំងនេះ
Kan DaraJUNE 11 20248 K views

ពេលខ្លះទោះមាន ប្រាក់ខែខ្ពស់ តួនាទីធំ សមត្ថភាពត្រូវបានគេទទួលស្គាល់ ក៏នៅតែ Burnout ឬធុញថប់នឹងការងា.រខ្លាំង ខណៈអ្នកជំនាញមកពីសាកលវិទ្យាល័យ Harvard លោកសាស្ត្រាចារ្យ Joseph Fuller ថាមកពីហេតុផលខាងក្រោមនេះ៖

លោកសាស្ត្រាចារ្យ Joseph Fuller បានលើកឡើងយ៉ាងដូច្នេះថា៖ «កំហុសក្នុងអាជីពការងារ ដែលធ្វើឲ្យមនុស្ស Burnout ឬមិនសប្បាយចិត្ត គឺបណ្តាលមកពីភាពមិនស្មោះត្រង់នឹងខ្លួនឯងអំពីគោលបំណងដែលពួកគេចង់ផ្តល់អាទិភាពក្នុងអាជីពរបស់ខ្លួន និងអ្វីដែលពួកគេមានឆន្ទៈពិតប្រាកដ។ ជាពិសេសគឺការមិនពេញចិត្តចំពោះកាដោះដូររវាងពួកគេនិងក្រុមហ៊ុន»

ជាឧទាហរណ៍ ប្រសិនបើស្ពាយការងារទៅធ្វើបន្តនៅផ្ទះរាល់ថ្ងៃ ឬត្រូវធ្វើការរហូតដល់ថ្ងៃចុងសប្តាហ៍ ឬដល់ថ្ងៃឈប់សម្រាកតែមិនបានសម្រាក វាអាចបណ្តាលឲ្យប៉ះពាល់ដល់តុល្យភាពការងារ-ជីវិត ដល់ពេលនោះបើទោះបីជាប្រាក់ខែខ្ពស់ប៉ុនណា ឬតំណែងធំក្តី វានឹងធ្វើឲ្យមនុស្សធ្លាក់ចូលក្នុងស្ថានភាព Burnout។

គួរជម្រាបផងដែរថា Burnout កើតឡើង​ក្នុងចំណោម​អ្នកធ្វើការ ឬ​ម្យ៉ាង​ទៀត​គេ​ហៅថា “occupational phenomena​”។ អង្គការសុខភាព​ពិភពលោក ចាត់​ទុក​អាការៈ burnout ចូល​ក្នុង “ចំណាត់ថ្នាក់​ជំងឺ​អន្តរជាតិ​” (International Classification of Diseases ឬ ICD​-11​)។ Burnout មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ស្ត្រេ​ស ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​សុខភាព​ផ្លូវចិត្ត​ ហើយប្រសិនបើគ្មានការ​ព្យាបាល​ត្រឹមត្រូវ​ទេ burnout អាច​វិវត្ត​ទៅជា ជ​ម្ងឺ​បាក់ទឹកចិត្ត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia