ជាការពិតការចេញរកស៊ីគឺមិនប្រកាន់វ័យនោះទេ ពោលគឺវ័យកាន់តែក្មេងកាន់តែល្អ ព្រោះវាមានឱកាសច្រើន និងពេលវេលាយូរដើម្បីកែខៃនូវ បទពិសោធន៏មិនល្អៗ ឱ្យល្អប្រសើរវិញនៅថ្ងៃខាងមុខ។ ជាក់ស្ដែងការចេញរកស៊ីបណ្ដើរ រៀនសូត្រពីអាជីវកម្មបណ្ដើរ វាអាចជួយឱ្យអ្នកដើរទៅមុខបានលឿនរហ័សផងដែរ។
បើក្រឡេកមើលទៅយុវជនវ័យ១៨ឆ្នាំម្នាក់ឈ្មោះ អឿន រស្មី (Oeun Rasmei) តែងស្រមៃតាំងពីតូច ចង់ក្លាយជាសហគ្រិនដ៏ឆ្នើមម្នាក់នៅថ្ងៃអនាគត ទើបរូបគាត់រៀនសូត្របណ្ដើរស្វះស្វែងរកស៊ីបណ្តើរ ដោយចាប់ឱកាសធ្វើជំនួញ លក់ទំនិញនៅ ក្រៅប្រទេស តាមរយះការធ្វើ DropShipping តាំងពីវ័យ ១៥ឆ្នាំមកម្ល៉េះ ព្រោះយុវជនរូបនេះចង់ជួយសម្រួលជីវភាពគ្រួសារ និងមើល ឃើញឱកាសល្អៗយ៉ាងទូលំទូលាយពីវិស័យមួយនេះ។
យុវជនរូបនេះ ធ្លាប់ជាអ្នកលក់អនឡាញធម្មតានៅក្នុងស្រុក ដោយយកទំនិញពីចិនមកលក់នៅខ្មែរតែ ដោយសារតែចំនួនអ្នកលក់ច្រើននៅក្នុងស្រុក ច្រើនជាងអ្នកទិញទៅទៀតទើបធ្វើឱ្យអាជីវកម្មពុំសូវចំណេញច្រើន ដែលជាហេតុធ្វើឱ្យយុវជនរូបនេះ ស្វះស្វែងរកមធ្យោបាយថ្មីៗដើម្បីរកប្រាក់ចំណូល ជាលទ្ធផលគេក៏ ចាប់ចិត្តស្រឡាញ់ក្នុងវិស័យ E-commerce ហើយបានឃើញពីអត្ថប្រយោជន៏ជាច្រើនក្នុងការធ្វើ Dropshipping ។ យុវជននេះធ្លាប់ធ្វើ Dropshipping លើបណ្តាញ Platform E-commerce អន្តរជាតិធំៗដូចជា Ebay, Etsy, និង Shopify ជាដើម ។
តើអ្វីទៅជា Dropshipping ?
បើនិយាយអោយស្រួលស្តាប់ទៅ Dropshipping ប្រៀបបានដូចជាការធ្វើនំអត់ម្សៅ ធ្វើជំនួញដោយខ្ចីដៃគេមកប្រើអ៊ីចឹង។ Dropshipping ជា Business Model មួយដែលពេញនិយម នា ពេលបច្ចុប្បន្ន ជាពិសេសនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដោយហេតុថា យើងអាចលក់ទំនិញដោយមិនចំបាច់ទិញទំនិញមកស្តុកទុកទេ គ្រាន់តែអ្នកស្វែងរកអតិថិជន ហើយទុកភារកិច្ចឱ្យក្រុមហ៊ុនមេជាអ្នកដឹកជញ្ជូនទំនិញឱ្យអតិថិជនជំនួសអ្នក។
ជាក់ស្តែងដូចយុវជន អឿនរស្មី បានធ្វើ Dropshipping ដោយយកឥវ៉ាន់ពីចិនដែលមានតម្លៃធូរថ្លៃ ទៅលក់នៅបណ្តាប្រទេសនៅប៉ែកអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិកជាដើម ។ យោងតាមសម្តីយុវជនខាងលើ បានថ្លែងប្រាប់ Business Cambodia ថាក្នុងឥវ៉ាន់នីមួយៗ គឺអាចដាក់លក់ ក្នុងតម្លៃទ្វេដង គឺអាចគុណនឹង៣ នៃតម្លៃដើមទៀតផង។
ឧទាហរណ៍ អីវ៉ាន់តម្លៃដើម២០ ដុល្លារ រូបគេអាចដាក់លក់ទៅក្រៅប្រទេសបានចន្លោះពី ៤៥ - ៨០ ដុល្លារឯណោះ ហើយបើប្រៀបជាមួយការយកមកលក់នៅខ្មែរគឺខុសគ្នាដាច់ ដោយហេតុថា ប្រទេសគេរីកចម្រើន ហើយលុយមានតម្លៃថោក។
ចំពោះដំណើរការនៃការធ្វើ Dropshipping
១. យកឥវ៉ាន់ពីរោងចក្រផុសលក់បន្តក្នុងវេបសាយ
២. ពេលភ្ញៀវចុចបញ្ជាទិញយកប្រាក់ដែលភ្ញៀវបង់រួចទៅទិញឥវ៉ាន់បន្ត ពីរោងចក្រក្នុងតម្លៃដើម (មិនបាច់ទិញស្តុកទេ) ហើយរក្សាទុកប្រាក់ចំនេញ
៣. រោងចក្រជាអ្នករៀបចំ និង ដឹកជូនភ្ញៀវរបស់យើង មិនចាំបាច់ហត់ទេ
អ្វីដែលត្រូវមាន ដើម្បីចាប់ផ្តើម ត្រូវចេះបង្កើតវេបសាយលក់ទំនិញ (មិនចេះសរសេរកូដ ក៏អាចធ្វើបាន)
ចេះស្វែងរកផលិតផលល្អៗ តម្លៃធូរៗ គុណភាពល្អ ពេញនិយម
ចេះកម្មង់ទំនិញពីរោងចក្រផ្ទាល់
យល់ដឹងពីយុទ្ធសាស្រ្តទីផ្សារ មានការអត់ធ្មត់ មិនរារែកជាមួយបញ្ហាឬ ឧបសគ្គដែលកើតមាន។
ជារួមការចាប់ផ្តើម ធ្វើ Dropshipping ពិតជាឱកាសល្អ សម្រាប់រកប្រាក់ចំណូលបន្ថែមពីការងារ តែទាមទារការចេះច្បាស់យល់ច្បាស់ពីការធ្វើផងដែរ។ អ្វីដែលរឹតតែពិសេស យុវជនខាងលើក៏បានបើកការបង្រៀនដើម្បីជួយដល់ប្រជាជនខ្មែរយើងឱ្យចេះ និងចាប់ផ្តើមធ្វើ Dropshipping ផងដែរ។ បងប្អូនអាចទាក់ទងរៀន តាមរយះផេកឈ្មោះ Rean E-commerce ឬ Telegram ( https://t.me/ReanEcommerce )