ម្ចាស់ផេករៀនដាំ! នៅតែផ្ទះដាំតែបន្លែ អាចរកចំណូល ២ផ្លូវ ចេញពីរបរតែមួយ
ធី ស្រីល័ក្ខJANUARY 23 20231.7 K views

ចាយជីវិតយ៉ាងសាមញ្ញជាមួយធម្មជាតិ រស់នៅក្នុងជីវិតបែបស្រុកស្រែនៅលើទឹកដីនៃស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី អ ស្រីមុំ ហៅ អាយ៉ា និងស្វាមីឈ្មោះ នី ប៊ុនថា ជាម្ចាស់ផេក រៀនដាំ-Rean Dam បានចាប់ដៃគ្នាងាកមកដាំបន្លែបែបស្រុកស្រែអាចទាញអ្នកមើលរាប់លាននាក់ក្នុងមួយវីដេអូៗ ដែលអាចរកចំណូលបានដល់ទៅ២ ច្រកក្នុងពេលតែមួយ។

ជាក់ស្តែងបច្ចុប្បន្នប្តីប្រពន្ធមួយគូបាននឹងកំពុងធ្វើឱ្យអ្នកតាមដានវីដេអូនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការធ្វើវីដេអូរស់នៅជាមួយធម្មជាតិ ក្នុងជីវិតសាមញ្ញៗយ៉ាងមានក្តីសុខ ដោយមានការដាំបន្លែ ចិញ្ចឹមសត្វ។ហើយតាមរយៈការបង្កើតវីដេអូនេះដែរ បានធ្វើឱ្យប្តីប្រពន្ធមួយគូនេះអាចរកចំណូលបានដល់ទៅ ២ច្រកក្នុងពេលតែមួយ។ក្នុងនោះពួកគាត់អាចទាញចំណូលបានពីការលក់បន្លែ និងសត្វចិញ្ចឹមរបស់គាត់ និងមួយទៀតពួកគាត់អាចរកចំណូលបានពីបណ្តាញសង្គមជាមួយនឹងការបង្រៀនអំពីបច្ចេកទេសក្នុងការដាំដុះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នហ្វេសបុកផេក រៀនដាំ-Rean Dam មានអ្នកតាមដានដល់ទៅ ១៣ម៉ឺននាក់ ជាមួយនឹងអ្នកតាមដាននៅលើ YouTube រៀនដាំ-Rean Dam ចំនួន ៣២,២ពាន់នាក់ផងដែរ។ហើយតាមរយៈការចែករំលែកនេះ បញ្ជាក់ឱ្យឃើញថា សម្រាប់បងប្អូនដែលមានជំនាញកសិកម្ម ដាំបន្លែ ចិញ្ចឹមសត្វ គួរតែរៀនបំបែកជំនាញដូចប្តីប្រពន្ធមួយគូនេះឱ្យក្លាយជាប្រភពចំណូលច្រើនប្រភពក្នុងពេលតែមួយ ជាមួយនឹងការផ្តល់ចំណេះដឹងនិងផ្តល់អ្វីដែលជួយឱ្យសង្គមមានការរីកចម្រើនតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនិងវិស័យកសិកម្ម ។សម្រាប់បងប្អូនដែលចង់ រៀនពីបច្ចេកទេសដាំដុះផ្សេងៗក្នុងវិស័យកសិកម្មក៏អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរបស់ប្រុស នី ប៊ុនថា បានតាមរយៈលេខ 096 85 777 65 ៕

C

314118056 1214475282617680 4319115635232090185 N

312714419 1209843083080900 879609506255411581 N

298410662 1155005268564682 3852850165723993146 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia