កត្ដាធំ ៣ ដែលអ្នកវិនិយោគ និងម្ចាស់អាជីវកម្ម គួរសម្លឹងមើលអចលនទ្រព្យនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ
Bunthoeun KoemSEPTEMBER 21 202642 views

បច្ចុប្បន្ននេះ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសតំបន់ផ្លូវ ៦០ ម៉ែត្រ (មហាវិថីសម្ដេចតេជោ) កំពុងបង្ហាញពីសក្ដានុពល និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងតំបន់ភាគខាងជើង ខាងកើត និងខាងលិច នៃរាជធានីភ្នំពេញ។ កំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរមុខមាត់យ៉ាងរហ័សនេះ កើតចេញពីការបោះទុនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រាជរដ្ឋាភិបាល រួមជាមួយការសម្រុកវិនិយោគពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗជាច្រើន។

 

ពាក់ព័ន្ធនឹងការរីកចម្រើននេះ លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន ភ័ញធើ (Pointer) និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានលើកទឹកចិត្តដល់អ្នកវិនិយោគ ព្រមទាំងម្ចាស់អាជីវកម្ម ដែលកំពុងស្វែងរកទីតាំងវិនិយោគ ឬបើកអាជីវកម្មរបស់ខ្លួន គួរសម្លឹងមើលមកតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ ដោយលោកបានលើកយកនូវកត្តាសំខាន់ៗចំនួន ៣។

 

682127972 1413854097452780 4710999922039039758 N

 

កត្តាទី ១ គឺហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវយុទ្ធសាស្ត្រ។ តំបន់នេះ កំពុងប្រែក្លាយទៅជាច្រករបៀងដឹកជញ្ជូន និងពាណិជ្ជកម្មដ៏សំខាន់ ដោយសារវត្តមាន គម្រោងខ្នាតយក្ស ដូចជា ព្រលានយន្តហោះអន្តរជាតិតេជោ មហាវិថីសម្តេចតេជោ និងមហាវិថី ឈុន គង់។ បន្ថែមពីនេះ ការតភ្ជាប់បណ្តាញផ្លូវចេញពីផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ២ និងតំបន់ច្បារអំពៅ កាត់តាមស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលកំពុងដំណើរការសាងសង់ នឹងធ្វើឱ្យលំហូរចរាចរណ៍ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ចេញចូលកណ្តាលរាជធានី និងតំបន់ពាណិជ្ជកម្ម ប្រព្រឹត្តទៅយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

 

កត្តាទី ២ គឺការកើនឡើងនៃតំបន់ពាណិជ្ជកម្ម និងសេវាកម្មចម្រុះ។ ការហូរចូលនៃហេដ្ឋារចនាសម្ព័ន្ធ បាននិងកំពុងទាក់ទាញប្រជាជនឱ្យមករស់នៅក្នុងតំបន់នេះ កាន់តែច្រើនឡើងជាលំដាប់។ ក្នុងនោះរួមមានវត្តមានផ្សារទំនើបខ្នាតយក្សជាច្រើន ដូចជា ផ្សារទំនើប អ៊ីអន មានជ័យ (Aeon Mall Meanchey) ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall) ផ្សារទំនើប PH Mera Mall ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) និងផ្សារ Meanchey Avenue 60m ជាដើម។ ក្រៅពីមជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់នេះក៏មានសាលារៀនអន្តរជាតិល្បីៗ និងមន្ទីរពេទ្យអន្តរជាតិធំៗចំនួន ២ ដែលកំពុងសាងសង់ គឺគម្រោងមន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ (VR Chaktomuk International Hospital) សាងសង់លើផ្ទៃដីទំហំ ៣០,៣៦០ ម៉ែត្រការ៉េ ស្ថិតនៅបណ្ដោយផ្លូវ ៦០ ម៉ែត្រ និងគម្រោងមន្ទីរពេទ្យអន្ដរជាតិ កម្ពុជា (Cambodian International Hospital) សាងសង់លើផ្ទៃដី ១៣ ហិកតា ស្ថិតនៅបណ្ដោយមហាវិថី ឈុន គង់។ 

 

Photo 2026 09 21 15 21 23

 

កត្តាទី ៣ គឺការរៀបចំប្លង់មេនៃទីក្រុងរណប ING City។ ចំណុចលេចធ្លោមួយទៀត ដែលទាក់ទាញចិត្តអ្នកវិនិយោគ គឺការរៀបចំផែនការអភិវឌ្ឍន៍ច្បាស់លាស់ស្តង់ដារ នៃតំបន់ ING City ដែលមានបណ្តាញផ្លូវធំៗ ដូចជា ផ្លូវ ៦០ ម៉ែត្រ ផ្លូវ ៥០ ម៉ែត្រ ផ្លូវ ឈុន គង់ និងបណ្តាញផ្លូវខ្វាត់ខ្វែងខាងក្នុង ដែលតភ្ជាប់គ្នាយ៉ាងមានរបៀបរៀបរយ ព្រមទាំងមានគម្រោងស្ពានសំខាន់ៗ ដែលជួយសម្រួលដល់ការប្រៀបធៀបតំបន់នេះទៅនឹងតំបន់អភិវឌ្ឍន៍ផ្សេងទៀត។

 

ជាមួយនឹងលំហូរចរាចរណ៍ និងការអភិវឌ្ឍថ្មីៗខាងលើ អ្នកជំនាញរូបនេះបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ប្រភេទអចលនទ្រព្យដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ពីអ្នកវិនិយោគ និងម្ចាស់អាជីវកម្ម នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះរួមមាន៖

 

ទី ១ គឺផ្ទះក្នុងបុរី ដែលទទួលបានការពេញនិយមខ្ពស់ពីអ្នកទិញសម្រាប់រស់នៅ ដោយសារមានប្រព័ន្ធសុវត្ថិភាព និងសន្តិសុខល្អ ព្រមទាំងមានបរិស្ថានរស់នៅបៃតង ស្រស់ស្រាយ និងស្អាតបាត។

 

ទី ២ គឺផ្ទះអាជីវកម្ម (Shophouse) ដែលមានតម្រូវការទីផ្សារខ្ពស់ សម្រាប់ការបើកជាការិយាល័យធ្វើការ បន្ទប់បង្ហាញផលិតផល (Showroom) ហាងទំនិញ និងភោជនីយដ្ឋានផ្សេងៗ។

 

ទី ៣ គឺដីធ្លី ដោយសារតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានចាត់ទុកជាទីក្រុងរណបថ្មី ដែលមានការអភិវឌ្ឍឥតឈប់ឈរ ហើយទំហំដីនៅទីនោះនៅមានទំហំធំទូលាយច្រើន ជាមួយនឹងតម្លៃសមរម្យនៅឡើយ បើប្រៀបធៀបទៅនឹងតំបន់សែនសុខ។ អត្ថប្រយោជន៍នៃការមានផ្លូវមេធំៗ និងស្ពានថ្មីៗ ធ្វើឱ្យដីធ្លីនៅតំបន់នេះ មានសក្ដានុពលកើនឡើងតម្លៃខ្ពស់នាពេលអនាគត។

 

Photo 2026 09 21 15 13 53

 

ផ្អែកលើការអភិវឌ្ឍគម្រោងធំៗទាំងនេះ លោក ងួន ឆាយលាង បានព្យាករណ៍ថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ នឹងវិវឌ្ឍខ្លួនទៅជាមជ្ឈមណ្ឌលទីក្រុង និងពាណិជ្ជកម្មរណបយ៉ាងរវើក ដែលពោរពេញដោយសណ្ឋាគារ មជ្ឈមណ្ឌលសេវាកម្មដឹកជញ្ជូន (Logistics Hub) និងអគារការិយាល័យពាណិជ្ជកម្មទំនើបៗ។ ជាពិសេស តំបន់នេះនឹងដើរតួជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ តភ្ជាប់រាជធានីភ្នំពេញទៅកាន់គ្រប់តំបន់ ហើយដីធ្លីដែលធ្លាប់តែជាតំបន់បឹង នឹងប្រែមុខមាត់ទាំងស្រុងទៅជា ទីក្រុងរណប ING City ដ៏ស៊ីវិល័យ។

 

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗជាច្រើន បាននិងកំពុងបោះទុនវិនិយោគនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ក្នុងនោះរួមមាន ក្រុមហ៊ុន Chip Mong Land បានបោះទុន អភិវឌ្ឍន៍គម្រោង Grand Landmark 271 និងគម្រោង បុរី ជីប ម៉ុង លែន ៦០ ម៉ែត្រ។ ក្រុមហ៊ុន បុរី ប៉េង ហួត បានបោះទុន អភិវឌ្ឍន៍គម្រោង The Star Mera Garden, គម្រោង ភូមិ មរកត, គម្រោង ភូមិនិម្មិត និងគម្រោង The Star Diamond។ ក្រុមហ៊ុន OCIC អភិវឌ្ឍន៍ ព្រលានយន្ដហោះអន្ដរជាតិតេជោ និងគម្រោង TAI City ដែលមាន លំនៅឋាន អគារពាណិជ្ជកម្ម និង Showroom ស្ថិតនៅក្បែរព្រលានយន្តហោះថ្មីនេះ។

 

560586579 811752445149115 721119689113098574 N

 

ក្រៅពីនោះ ក៏មានវត្តមានគម្រោងបុរី និងខុនដូជាច្រើនទៀត ដូចជា គម្រោង Mean Chey Residences គម្រោង Courtyard, គម្រោង បុរី ចន្ទគីរី, គម្រោង Siha Residence, គម្រោង The Project AEK by bunly development, គម្រោង បុរី Angkor Phnom Penh, គម្រោង បុរី ML, គម្រោង ពិភពថ្មី ខុនដូ មានជ័យ និងគម្រោង Woodland Residence ជាដើម។

 

សូមជម្រាបផងដែរ ក្រុមហ៊ុន Pointer គឺជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលប្រើប្រាស់បច្ចេកវិទ្យា មានផ្តល់សេវាកម្មទូលំទូលាយ រាប់ចាប់ពីការលក់-ជួល, វាយតម្លៃ, គ្រប់គ្រងអចលនទ្រព្យ, ការសិក្សាស្រាវជ្រាវទីផ្សារ រហូតដល់ការប្រឹក្សាយោបល់ និងផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍន៍ធំៗជាដើម។ ដូច្នេះ សម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅឋាន ខុនដូ ការិយាល័យ អគារពាណិជ្ជកម្ម ឬប្រភេទអចលនទ្រព្យផ្សេងៗទៀត ដែលស្ថិតនៅទីតាំងល្អៗនៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ អាចទាក់ទងមកកាន់ក្រុមហ៊ុន Pionter បាន។ ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 010 887 336Facebook Page: Pionter

 

Photo 2026 09 21 15 22 42

Photo 2026 09 21 15 13 40

Photo 2026 09 21 15 13 29

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia