អ្នកទិញដីប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបង្ហាញគម្រោងដីឡូត៍នៅខេត្ដ ៣ ដែលរកស៊ីគ្មានអាជ្ញាបណ្ណ
Bunthoeun KoemNOVEMBER 27 20242.1 K views

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបង្ហាញគម្រោងដីឡូត៍ចំនួន ៣ គម្រោងនៅក្នុងខេត្ដ សៀមរាប បាត់ដំបង និងខេត្ដកំពង់ស្ពឺ កំពុងប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំឡើយ។ យោងតាមសេចក្ដីជូនដំណឹងគម្រោងដីឡូត៍ដែលគ្មានអាជ្ញាបណ្ណនេះរួមមាន៖

 

១. គម្រោងដីឡូត៍ ភូមិលំហែ ជ្រោះជ្រៃព្រៃក្មេង ដែលមានទីតាំងស្ថិតនៅភូមិព្រៃឈើទាល ឃុំព្រៃក្មេង ស្រុកភ្នំពេញស្រួច ខេត្ដកំពង់ស្ពឺ។

២. គម្រោងដីឡូត៍ ភូមិឋាន ធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបង។

៣. គម្រោងដីឡូត៍ ក្រុមហ៊ុន តឹកប៉ុន វិនធី ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិច្រេស ឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

 

ជាមួយគ្នានេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានអំពាវនាវឲ្យសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍដីឡូត៍ដែលគ្មានអាជ្ញាបណ្ណខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ ឬខាតបង់ប្រយោជន៍ណាមួយជាយថាហេតុ៕

 

468400317 969796121856683 3081663132036400608 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia