នេះជាកត្តាសំខាន់ៗជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យ ដែលអ្នកវិនិយោគត្រូវដឹង
Bunthoeun KoemMARCH 27 202637 views

រាល់ការវិនិយោគតែងរំពឹងពីផលចំណេញ ជាពិសេសគឺការវិនិយោគលើវិស័យអចលនទ្រព្យនេះតែម្ដង។ ជាធម្មតា តម្លៃអចលនទ្រព្យដូចជាផ្ទះនឹងមិននៅឋិតថេរដដែលឡើយ បើសិនជាមានកត្តាអ្វីមួយបានជះឥទ្ធិពលទៅលើវា ដែលអាចធ្វើឲ្យមានការឡើងឬចុះនៃតម្លៃ។ យ៉ាងណាមិញ ការកំណត់អត្តសញ្ញាណពីកត្តាសំខាន់ៗមួយចំនួនដែលបណ្តាលឱ្យតម្លៃផ្ទះប្រែប្រួលគឺជាការចាំបាច់ក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញ គេចផុតពីការខាតបង់។

 

Dji 0015

 

យោងតាមការដកស្រង់ចេញពីគេហទំព័រ Investopedia បានបង្ហាញពីកត្តាមួយចំនួនដែលជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យ រួមមាន៖

១. ទីតាំង និង​តំបន់សក្តានុពល

នៅពេលដែលនិយាយពីការវិនិយោគអចលនទ្រព្យ ទីតាំងជាកត្តាចម្បង ព្រោះតម្លៃគឺ​អាស្រ័យលើទីតាំងសក្តានុពល។​ អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មា​នចំពោះការវិនិយោគអចលនទ្រព្យដែលអាចទទួលបានផលចំណេញ ពោលគឺត្រូវចេះមើលពីនិន្នាការនៃការរីកចម្រើនតំបន់​ ដែលនឹងអាចមានមនុស្សចូលចិត្តទៅរស់នៅច្រើន។ ដូច្នេះបើលោកអ្នកវិនិយោគអចលនទ្រព្យក្នុងតំបន់ដែលនឹងមានការអភិវឌ្ឍ ហើយចំទីតាំងសក្តានុពល នឹងធ្វើឱ្យអចលនទ្រព្យនោះមានតម្លៃខ្ពស់នៅពេលលក់ចេញវិញ។ ​

២. ទំហំ

ប្រសិនបើអចលនទ្រព្យនោះជាលំនៅឋាន ទំហំជាធាតុផ្សំសំខាន់មួយ​សម្រាប់អ្នកទិញដែលគេពិចារណា ព្រោះនៅពេលដែលធ្វើការប៉ាន់តម្លៃទីផ្សារ ទំហំកាន់តែធំនោះវានឹងជះឥទ្ធិពលជាវិជ្ជមាន​ក្នុងការវាយតម្លៃ។

៣. គុណភាពសំណង់ 

ក្រៅពី​ទំហំ ក៏ត្រូវគិតអំពីគុណភាពសំណង់ និងអាយុកាលនៃលំនៅឋាននោះផងដែរ ថាតើវាមានស្ថានភាពអន់ថយ​បែបណា។ ព្រោះជាទូទៅ​បើលំនៅដ្ឋាននោះចាស់ គឺត្រូវចំណាយច្រើនទៅលើការជួសជុល និងកែលម្អឡើងវិញ។ ជួនកាល ផ្ទះចាស់មែនតែគុណភាពសំណង់នៅរឹងមាំ ហើយមានការ​ជួសជុល និងតុបតែង​ឱ្យមានសោភ័ណឡើងវិញ ក៏អាចលក់បានដូចគ្នាទៅផ្ទះថ្មីដែរ។

៤. បរិយាកាស​ជុំវិញ

បរិយកាស​ជុំ​វិញ គឺសំដៅទាំងការរស់នៅរបស់អ្នកជិតខាង និងកត្តាសុខសុវត្ថិភាពដែលប្រាកដថា តំបន់នោះមានអត្រានៃការប្រព្រឹត្តិអំពើរចារកម្មតិចតួច ឬបើមិនមានសោះ រឹតតែប្រសើរ។ ព្រោះកត្តាសន្តិសុខ និង​សុវត្ថិភាពនេះ ក៏ជាមូលហេតុសំខាន់នៃការសម្រេចចិត្តរបស់អ្នកទិញផងដែរ៕

តើវិស័យអចលនវត្ថុពិតជាជាប់គាំងទាំងស្រុងមែនទេ? ខណៈអ្នកជំនាញលើកឡើងបែបនេះ
Bunthoeun KoemFEBRUARY 17 2026582 views

ទាំងអ្នកវិនិយោគជាជនជាតិខ្មែរ ទាំងវិនិយោគជាជនជាតិបរទេសដែលកំពុងរកសុី ឬវិនិយោគ និងអភិវឌ្ឍអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលមិនប្រឡូកក្នុងវិស័យនេះ តែងនិយាយជារួមថា «វិស័យអចលនវត្ថុនៅកម្ពុជាកំពុងជាប់គាំង» តើបច្ចុប្បន្នវិស័យអចលទ្រព្យនេះកំពុងតែជាប់គាំងទាំងស្រុងមែនដែរឬទេ? ទាក់ទិននឹងបញ្ហានេះដែរ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធាន​សម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញផ្នែកអចលនវត្ថុ១រូប ក៏បានបង្ហាញនូវស្ថានភាពបច្ចុប្បន្ននៃវិស័យនេះផងដែរ។

634387530 1214527777435459 7450977502620192096 N

តាមការចែករំលែកនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២៦​ អ្នកជំនាញរូបនេះបានសរសេរថា៖ ក្នុងនាមជាអ្នកប្រឡូកផ្ទាល់ ឬវិនិយោគផ្ទាល់ក្នុងវិស័យនេះជាច្រេីនឆ្នាំ និងជាអ្នកប្រឡូកជារៀងរាល់ថ្ងៃ ខ្ញុំនឹងធ្វេីការចែករំលែកជូនបងប្អូនយេីងឱ្យជ្រាបច្បាស់នៅក្នុងវិស័យនេះដូចខាងក្រោម ៖

 

. លំនៅដ្ឋានផ្ទះ ឬខុនដូ តម្លៃសមរម្យ ($17,000 -$49,000) ក្នុងទីក្រុងភ្នំពេញ កំពុងមានតម្រូវការខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

 

. វីឡាប្រណិតសម្រាប់រស់នៅផ្ទាល់ខ្លួនក្នុងទីក្រុងភ្នំពេញ នៅតែមានតម្រូវការសម្រាប់ មន្រ្តីរាជការកំរិតខ្ពស់ អ្នកជំនួញធំៗ ជាលក្ខណៈភ្លៀងរលឹម (មួយៗ) តែមិនមែនជាតម្រូវការខ្ពស់ដូចមុនឆ្នាំ២០១៩ ដែលនាំគ្នាទិញទុកចំណេញនោះទេ។

 

. ដីធ្លីក្នុងទីក្រុងភ្នំពេញ ទីតាំងល្អៗ លេីផ្លូវធំ រូបរាងដីល្អៗ ហេីយលក់ក្នុងតម្លៃ ពី 30% ទៅ 50% ក្រោមតម្លៃទីផ្សារមុនឆ្នាំ2019 នៅតែមានតម្រូវការ ឬនៅតែមានអ្នកទិញ តែជាតម្រូវការភ្លៀងរលឹម (មួយៗ) និង Slow ដោយសារអ្នកទិញមានជំរេីសច្រេីន និងមានអំណាចក្នុងការចចារ។

 

. ដីធ្លីសម្រាប់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ជាពិសេសខេត្តជាប់ទីក្រុងភ្នំពេញ មានតម្រូវការជាហូរហែរ តែតម្លៃដែលត្រូវការគឺមិនលេីពី $10/m2 និងប្រភេទដីទំហំធំ ដែលអ្នកទិញទិញសម្រាប់ការពង្រីកបន្ថែមរោងចក្រនោពេលអនាគត។ ទោះជាយ៉ាងណាតម្រូវការនេះ មានមួយៗ និងប្រេីពេលយូរ (slow) ក្នុងការបង្កេីតប្រតិបត្តិការទិញលក់។

 

. តម្រូវការដីកសិកម្ម ដីកសិ-ឧស្សាហកម្ម មានតម្រូវការទិញតិចតួច នោះដោយសារ តែអ្នកវិនោយោគដីធ្លីធំៗបានចាប់ដៃគូវិនិយោគក្រៅប្រទេស និងបានបង្វែរដីដែលធ្លាប់ទិញទុកចោល ទៅជាដីកសិកម្ម ដីកសិ-ឧស្សាហកម្មវិញ ហេីយតម្រូវការដីកសិកម្ម ឬដីកសិ-ឧស្សាហកម្មនេះជាប្រភេទដីធំៗ និងត្រូវតែជាដីដែលមានតម្លៃធូរថ្លៃ មិនលេីសពី $3/m2 នោះទេ។

 

. ខុនដូក្នុងទីតាំងពិសេស ដូចជាក្នុងតំបន់បឹងកេងកង1 ដូនពេញ -ល- ជាប្រភេទខុនដូមានតម្លៃខ្ពស់បែប Premium នៅតែមានអ្នកទិញមួយៗ តែមិនច្រេីននោះដែរ ហេីយតម្រូវការនេះមានកំណត់។

 

. គ្រប់គម្រោងអភិវឌ្ឍន៍ត្រូវតែជាគម្រោងដែលមានការគាំទ្រពីធនាគារដល់អ្នកទិញក្នុងអត្រាការប្រាក់សមរម្យ និងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងរបស់ខ្លួន ដែលអាចនាំឱ្យមានទំនុកចិត្តសម្រាប់អ្នកទិញ ទេីបជាជំរេីសសម្រាប់អ្នកទិញ៕

 

624579071 1461184925604106 3246373882211981318 N

624431583 1461184898937442 1541978461396782515 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia