ចង់ខ្លាំងអង់គ្លេស ត្រូវឧស្សាហ៍អាន! មកស្គាល់គេហទំព័រ៣ សម្រាប់ទាញសៀវភៅអង់គ្លេសមកអានដោយឥ.តគិតថ្លៃ
ធី ស្រីល័ក្ខAPRIL 17 202422.2 K views

សម្រាប់បងប្អូនដែលចង់ឱ្យខ្លួនឯងខ្លាំងភាសាអង់គ្លេសជាងមុន ចង់ឃើញខ្លួនឯងចេះនិយាយអង់គ្លេសឱ្យស្ទាត់ជំនាញ នាពេលនេះចាបក្រហមសូមបង្ហាញនៅគេហទំព័រចំនួន៣ សម្រាប់បងប្អូនទាញយកសៀវភៅអង់គ្លេសមកអានបន្ថែមបាន ព្រោះគេហទំព័រទាំងនោះគឺមិនគិតលុយឡើយ។

១.Open Library: ស្រដៀងនឹងគេហទំព័រទី២ដែរ នេះគឺជាកន្លែងមួយ ដែលយើងអាចរកមើលសៀវភៅជាភាសាអង់គ្លេសល្អៗ យកមកអានបាន ដោយឥតគិតថ្លៃ។ អ្វីដែលពិសេសនោះ សម្រាប់ការទាញយកសៀវភៅនៅលើគេហទំព័រនេះ គឺមានភាពងាយស្រួល ដោយគ្រាន់តែបំពេញឈ្មោះតែបន្តិចប៉ុណ្ណោះ។

14

២.PDF Drive: នៅក្នុងគេហទំព័រនេះ គឺមានសៀវភៅជាភាសាអង់គ្លេសច្រើន និងសុទ្ធតែជាប្រភេទសៀវភៅល្បីៗ សម្រាប់អ្នកអានបានទាំងចេះដឹង និងមិនគិតថ្លៃសូម្បីតែមួយរៀលឡើយ។ អាចចូលទៅទាញឥឡូវនេះបាន។

១០

៣.Bookboon: គេហទំព័រមាន គឺមានសៀវភៅជាច្រើន ដែលយើងអាចចូលទៅទាញយកដោយឥតគិតថ្លៃ ប៉ុន្តែវាទាមទារឱ្យអ្នកចូលទៅបំពេញឈ្មោះ អាស័យដ្ឋាន និងល័ក្ខខ័ណ្ឌមួយចំនួនទៀត ទើបអាចចូលទៅទាញយកបាន។

១២

គួរបញ្ជាក់ថា នេះជាគេហទំព័រល្អមួយសម្រាប់បងប្អូនដែលចូលចិត្តអានសៀវភៅបែបភាសាអង់គ្លេស ដូច្នេះបងប្អូនដែលចង់អានអាចចុចលីងដែលក្រុមការងារបានដាក់ឱ្យខាងលើបាន ហើយបងប្អូនអាចចូលទៅមើលតាមគេហទំព័រនីមួយៗបានប្រសិនជាងពេញចិត្តនៅសៀវភៅមួយណាបងប្អូនអាចជ្រើសរើសយកមកអានតាមបេះដូងបានណា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia