ចាប់ហួយ ឬបោះដុំ ជាអាជីវកម្មមួយ ដែលពេញនិយមជាយូរលង់ណាស់មកហើយ ជាក់ស្តែងនៅក្នុងស្រុកខ្មែរតែម្តង ដោយនៅតាមភូមិនីមួយៗ មានតូបយ៉ាងហោចណាស់ក៏បីទៅបួនតូបដែរ ដែលប្រកបមុខរបរនេះ តែក៏មានតូបមិនតិចទេដែលបើកយូៗទៅសល់តែសំបកតូប យូៗទៅភ្ញៀវជំពាក់ជំុទិស យូៗទៅបាត់ទាំងដើមបាត់ទាំងចុង ដូច្នេះហើយថ្ងៃនេះ Admin មកប្រាប់គន្លឹះ៤ក្បាច់ អ្នករកស៊ីចាប់ហួយ ឬបោះដុំ គួរមានបើចង់មានម៉ូយច្រើន ដោយក្នុងនោះរួមមាន៖
ចង់លក់ដាច់ត្រូវចេះយកផលិតដែលលក់ដាច់មកលក់ ត្រង់ចំណុចនេះមានន័យថា អ្នកត្រូវចេះជ្រើសរើសផលិតផលណាដែលមានទីផ្សារស្រាប់ មានអតិថិជនស្គាល់ស្រាប់ ពោលគឺល្បីហើយស្រាប់យកមកលក់ មិនមែនជឿទៅលើសម្តីបញ្ចុះបញ្ចូលគេថាល្អក៏យកមកលក់នោះទេ (បើគិតថាល្អ អ្នកអាចយកបាន ប៉ុន្តែចំនួនតិចតួចដើម្បីសាកបានហើយ) ព្រោះបើអ្នកយកផលិតផលគេមិនស្គាល់មកធ្វើទីផ្សារខ្លួនឯង វាមិនងាយទេ។ ដូច្នេះហើយមុនសម្រេចចិត្តយកទំនិញមកលក់គិតឱ្យល្អិតមែនទែន ចៀសវាងយកមកគរស្តុកចោល។
២.តម្លៃ
រឿងលក់បោះដុំនឹងចាប់ហួយនេះមួយ លើសខ្វះគ្នាតែ១រយរៀលទៅ ២រយរៀល ក៏អតិថិជនគិតដែរ ដូចនេះហើយដើម្បីដោះស្រាយជាមួយបញ្ហានេះអ្នកស្គាល់ប្រភពបោះដុំឱ្យច្រើន មានន័យថាប្រសិនបើទាំងអស់គ្នាស្គាល់ប្រភពបោះដុំកាន់តែច្រើន ឬចុះទៅដល់រោងចក្រផលិតបានផ្ទាល់ នោះអ្នកនឹងមានឱកាសចំណេញច្រើនដូចគ្នា ហើយពេលដែលអ្នកអាចលក់ក្នុងតម្លៃធូរជាងគេ នោះភ្ញៀវនឹងជ្រើសរើសយកអ្នក។
៣. ល្បឿនគឺជាគុណភាព
ចំណុចទី៣ នេះជាផ្នែកមួយដែលអ្នកលក់ទាំងអស់គ្នាត្រូវពិចារណា ព្រោះថាបើតម្លៃដូចគ្នា គុណភាពដូចគ្នា តែរបស់គេប្រើពេលដឹកត្រឹមតែ១០នាទីដល់ ខណៈដែលយើងវិញមួយថ្ងៃទើបដឹកជូនភ្ញៀវ ភ្ញៀវឆាតសួរថ្ងៃនេះ ថ្ងៃស្អែកទើប ឆ្លើយភ្ញៀវ ធ្វើដូចនេះ ទោះចង់ឬមិនចង់អតិថិជន រត់ទៅទិញរបស់គេដែលមានល្បឿនលឿនជាងអ្នកហើយ។
៤. គេអត់យើងមាន
អ្នកប្រហែលដឹងថាចាប់ហួយ មិនមែនលក់ទំនិញ១០មុខទេ តែជាពហុទំនិញ មានន័យថាលក់ទំនិញលើសពី១០មុខ អាច៣០ទៅ១០០មុខ (បើមានដើមទុនច្រើន) លក់ទំនិញច្រើនមុខ កន្លែងរបស់យើងនឹងមានឱកាសច្រើនជាងតូបផ្សេងៗ ព្រោះបើតូបគេអត់មានទំនិញដែលភ្ញៀវចង់បាន តែយើងមានផ្គត់ផ្គង់ ពេលនោះគេនឹងទិញតែតូបរបស់យើងរហូត ។