សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលចខ្យល់មូលសុង ដែលនាំឱ្យមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់មួយសប្ដាហ៍ពេញ
Srey NuthSEPTEMBER 18 20232 K views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣  បានឱ្យដឹងថាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជានឹងលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។

 

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ខ្លះនៃប្រទេសកម្ពុជាទទួលរងនៅឥទ្ធិពលដូចជា ៖

 

១.តំបន់ទំនាបកណ្តាល 

 

តំបន់នេះនិងមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ °C។ ដែលធ្វើឲ្យរាជធានី និង បណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។ ខណៈផ្ទៃរងទឹកភ្លៀង ៖ I rain of area ៥០-៦០% ។

 

២. តំបន់ខ្ពង់រាប

 

ចំពោះតំបន់នេះវិញនឹងមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។ ដែលបណ្តាឲ្យខេត្តនានាអាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។ ខណៈផ្ទៃរងទឹកភ្លៀង rain of area ៦០-៧០%។

 

៣. តំបន់មាត់សមុទ្រ

 

ដោយឡែកចំពោះតំបន់នេះវិញនិងមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °Cនិង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។ ដែលបណ្តាឲ្យខេត្តនានា អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។ - ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០%។ ខណៈនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម ៕

 

378959433 627180236260988 8997106808555629070 N

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia