រដ្ឋបាលខេត្ដកណ្ដាល និងក្រុមហ៊ុនធំ១ កំពុងសិក្សាសាងសង់គម្រោងផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីតាខ្មៅមកភ្នំពេញ
Bunthoeun KoemAUGUST 25 2023419 views

រដ្ឋបាលខេត្ដកណ្ដាល និងក្រុមហ៊ុនចិន China Metro បានកំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលថ្មីមួយ ដែលតភ្ជាប់ពីព្រលានយន្ដហោះតាខ្មៅ (ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ឬភ្នំពេញថ្មី) មកកាន់រាធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយពីរដ្ឋបាលខេត្ដកាលពីពេលថ្មីៗកន្លងទៅ។

367744119 795095405739942 1246918730348578469 N

ជាក់ស្ដែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ រវាងស្ថាប័នពាក់ព័ន្ធក្រោមឱវាទសាលាខេត្តកណ្តាល ជាមួយក្រុមហ៊ុន China Metro ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញនេះផងដែរ។

រដ្ឋបាលខេត្ដបន្ដថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងជំរុញការវិនិយោគយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ការដឹកជញ្ជូនតាមរថភ្លើង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ពិសេសរថភ្លើងស្រាលដែលវាមិនបង្កការរំខានខ្លាំងដោយសារសម្លេង។

ប្រភពដដែលបន្ថែមថា "ការស្ថាបនាផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ នាឱកាសពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តកណ្តាល សម្រាប់បម្រើនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល”៕

369632335 795095475739935 4310282636598377167 N

Acela

63f783e64b29372c52927f0b 601cb24c3bea520b89c71624 Pp Airport Image

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia