ត្រៀម! រដ្ឋចុះពិនិត្យគម្រោងសាងសង់ផ្លូវរថភ្លើងថ្មី នៅជិតរោងចក្ររថយន្ដ Ford
Bunthoeun KoemJANUARY 23 202616 views

ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងរ៉ែនិងថាមពល បានចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូវរថភ្លើង ពីបំបែកផ្លូវរថភ្លើង ម្តុំភូមិកំរ៉ែង ឃុំស្វាយស ភ្ជាប់មកតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ក្បែររោងចក្រ រថយន្ត Ford ដែលមានប្រវែង ២០ គីឡូម៉ែត្រ សម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងជាជម្រើសមួយទៀត កាន់តែមានលក្ខណៈងាយស្រួល។ នេះបើយោងតាមការចេញផ្សាយដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

 

615976905 2732870627051127 6866709261785483348 N

 

គួររំលឹកថា កាលពីពាក់កណ្តាលឆ្នាំ ២០២៥ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យក្រសួងដែលពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងតភ្ជាប់ផ្លូវរថភ្លើងចូលទៅកាន់ តំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នេះផងដែរ។

 

គោលបំណង នៃការសាងសង់ផ្លូវរថភ្លើងថ្មីនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងវត្ថុធាតុដើមសម្រាប់រោងចក្រក្នុងតំបន់នោះ ជាពិសេសរោងចក្រដំឡើងរថយន្ត និងគ្រឿងអេឡិចត្រូនិក។ ពិសេសជួយកាត់បន្ថយចំណាយភស្តុភារកម្ម (Logistics) និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខេត្តផងដែរ៕

 

កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យក្រសួងពាក់ព័ន្ធ ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាលទ្ធភាពនៅក្នុងការសាងសង់ផ្លូវរថភ្លើងខាងលើផងដែរ៕ 

 

617098597 2732870790384444 4005988171466589792 N

618152616 2732870683717788 9168723065049066694 N

617115613 2732870833717773 2255026152694557160 N

616795420 2732870667051123 7652334099718112955 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia