ប្រមុខរាជរដ្ឋាភិបាល ស្នើក្រសួងសាធារណការរៀបចំផ្លូវដែកឡើងវិញ ដើម្បីអាចរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង
Bunthoeun KoemNOVEMBER 7 2023102 views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនពិនិត្យឡើងវិញ និងរៀបចំធ្វើបច្ចុប្បន្នភាពជំរុញឱ្យរថភ្លើងបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈបច្ចុប្បន្នបើកបរបានតែក្នុងល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ។

T 2

ប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ត្រូវបានធ្វើនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ថ្លែងនៅក្នុងពីធីខាងលើសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «រឿងផ្លូវដែករបស់យើង យើងនិយាយតែផ្លូវដែកដឹកទំនិញ ឥឡូវផ្លូវដែកយើងបើកបរបានត្រឹមតែ៥០គីឡូម៉ែត្រ ក្នុង១ម៉ោង ឥឡូវយើងធ្វើយ៉ាងម៉េច ត្រូវធ្វើបច្ចុប្បន្នភាពមួយតង់ឱ្យបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដើម្បីដឹកទំនិញបានមួយចំនួនតាមផ្លូវដែក។ ខ្ញុំបានឱ្យសិក្សា អំពីការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវ។ អីចឹងបើផ្លូវដែកនេះយើងធ្វើបាន ការដឹកបានច្រើន ហើយបង្កើនការដឹកទំនិញតាមផ្លូវរថភ្លើងនេះ»

សម្ដេចបានមានប្រសាសន៍បន្ដថា ការរៀបចំផ្លូវដែកនេះ បានរួមចំណែកក្នុងការដឹកទំនិញ បង្កើនការដឹកទំនិញតាមផ្លូវរថភ្លើងកាន់តែច្រើន ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធបានជួយកាត់បន្ថយតម្លៃក្នុងការដឹកជញ្ជូន ធ្វើឱ្យសេដ្ឋកិច្ចកើនតាមផ្លូវទាំងអស់នៅទូទាំងប្រទេស៕

238

236

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia