ដំណឹងល្អ! ក្រុមហ៊ុនធំមួយ កំពុងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីលើផ្ទៃដី ១៤០ ហិកតា
Bunthoeun KoemJULY 8 20244 K views

ជាដំណឹងដ៍រីករាយមួយសម្រាប់អ្នកខេត្ដពោធិ៍សាត់ ខណៈក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. កំពុងធ្វើការស្នើសុំនៅក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅលើផ្ទៃដីប្រមាណ ១៤០ ហិកតានៅក្នុងខេត្ដដែលកំពុងមានសក្ដានុពលមួយនេះ។

449818366 897556782402589 6687662128635847275 N

តាមការដកស្រង់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤​ ​លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ​ បានបង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា​ ជាពិសេស​ ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​។

សូមជម្រាបផងដែរថា ខេត្ដពោធិ៍សាត់បច្ចុប្បន្នកំពុងក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់ការវិនិយោគ ខណៈថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Minebea របស់ជប៉ុនបានសម្រេចដាក់ទុនវិនិយោគសាងសង់រោងចក្រទី២ របស់ខ្លួនលើផ្ទៃដីប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរផងដែរ។ ហើយបច្ចុប្បន្នរោងចក្រដំឡើងរថយន្ដ Ford ក៏កំពុងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខេត្ដពោធិ៍សាត់នេះដូចគ្នា៕

449822736 897556682402599 433925890684191140 N

450395236 897556772402590 8111411016087113212 N

B4454c68 D7a2 4da1 B286 5a2fdd8fd7ab

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia