យីហោ Puradak Chicken គឺជាប្រេនមាន់បំពងលំដាប់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា បានកំពុងតែត្រៀមខ្លួនមករកស៊ីជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាឆាប់ៗខាងមុខនេះហើយ ខណៈយីហោមួយនេះមានសាខាជាង ៧០០ កន្លែងនៅក្នុងប្រទេសកូរ៉េ រួមទាំងមានវត្តមាននៅលើឆាកអន្តរជាតិដូចជា៖ ហុងកុង អាស៊ី និងនៅសហរដ្ឋអាមេរិកផងដែរ។
ជាមួយគ្នានោះដែរ សម្រាប់សាខាដំបូងគេដែលគ្រោងនឹងបើកដំណើរការនៅក្នុងរាជធានីភ្នំពេញនៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះជាមួយនឹងផែនការពង្រីកទៅកាន់បណ្តាក្រុងធំៗផ្សេងទៀត រួមមានខេត្តសៀមរាប និងក្រុងព្រះសីហនុ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ បើនិយាយអំពីអត្ថន័យ Puradak គឺមានន័យថា ជាម៉ាកយីហោដែលត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃពាក្យពីរគឺ ‘PURA’ (បរិសុទ្ធ) និង ‘Dak’ (មាន់) ដែលមានន័យថាជាឆន្ទៈក្នុងការបម្រើអតិថិជន តាមរយៈការចម្អិនសាច់មាន់ដ៏មានឱជារសបំផុត ជាមួយបេះដូងដ៏ស្មោះត្រង់ និងបរិសុទ្ធ។

យ៉ាងណាមិញ Puradak គឺជាម៉ាកយីហោមាន់បំពងលំដាប់ខ្ពស់ (premium) ឈានមុខគេមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលល្បីល្បាញតាមរយៈការវេចខ្ចប់បែបសម័យទំនើប គ្រឿងផ្សំមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិតនៃរសជាតិដ៏ប្លែកពីគេ។ ចាប់តាំងពីការបើកសម្ពោធក្នុងឆ្នាំ ២០១៤ មក ម៉ាកយីហោនេះបានលេចធ្លោខ្លាំងតាមរយៈការផ្តោតលើរសជាតិបែបច្នៃប្រឌិត និងដំណើរការចម្អិនដ៏ប្លែក ដែលប្រើប្រាស់បច្ចេកទេសការអាំងក្នុងឡ រួចទើបយកទៅបំពង ដើម្បីឱ្យសាច់មាន់មានភាពទន់ និងរក្សាជាតិទឹកបានល្អ ។

គូសបញ្ជាក់ថា ការពង្រីកខ្លួននេះបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង Master Franchise រវាងក្រុមហ៊ុន Puradak Chicken និងក្រុមហ៊ុន Saisons Franchise។ កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្ររីកចម្រើនជាសកលរបស់ Puradak Chicken ដោយនាំយកវិធីសាស្ត្រចម្អិនបែប "Oven-Fried" (មាន់ដែលដុតក្នុងឡរួចទើបយកទៅបំពង) ដែលធានាបាននូវភាពស្រួយខាងក្រៅ និងមានជាតិទឹកខាងក្នុង ជូនដល់អ្នកដែលចូលចិត្តពិសារមាន់បំពងជាពិសេសនៅក្នុងប្រទេសកម្ពុជា៕ ព័ត៌មានបន្ថែមអាចឆាតទៅកាន់ផេកផ្លូវការ Facebook: https://www.facebook.com/profile.php?id=61586757257949 ឬទំនាក់ទំនងតាមលេខទូរស័ព្ទ (+855) 78 222 758


