ក្តៅៗ! ខេត្ត៤ នៅថៃ កំពុងប្រឈមមុខនឹងទឹកជំនន់ខ្លាំង ខណៈសាលារៀននិងផ្លូវនានាត្រូវបានបិទ
ធី ស្រីល័ក្ខNOVEMBER 28 20241.1 K views

មុននេះបន្តិច យោងតាមការចុះផ្សាយដោយសារព័ត៌មាន the thaiger បានឱ្យដឹងថា ខេត្តចំនួន៤ ដែលនៅភាគខាងត្បូងនៃប្រទេសថៃដោយមានដូចជា៖ ខេត្ត Songkla, Pattani, Yala និង Narathiwat កំពុងប្រឈមមុខនឹងទឹកជំនន់ ខណៈសាលារៀននិងផ្លូវនានាត្រូវបានបិទជាបន្ទាន់ផងដែរ។

 

នាយកដ្ឋាន​ឧតុនិយម​ថៃ ក៏បាននិយាយដែលថា ទឹក​ជំនន់​នេះ​មិន​អាច​បញ្ឈប់​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេដូច្នេះ តំបន់ភាគខាងកើតគួរតែទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ដោយសារខ្យល់មូសុងឦសាន និងប្រព័ន្ធសម្ពាធទាបកម្រិតមធ្យមនឹងបន្តរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ។

៧

លើសពីនេះទៅទៀត ភូមិ Ban Pru ដែលនៅជិតខេត្តទាំងនោះក៏កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ ដែលកម្រិតទឹកបានហក់ខ្ពស់រហូតដល់ទៅ ១.៥ម៉ែត្រ និងបានលិចផ្លូវប្រវែង ៣០០ម៉ែត្រ ដោយពលរដ្ឋប្រមាណជាង ២៥០នាក់ និងផ្ទះ ១០០ខ្នង បានរងផលប៉ះពាល់យ៉ាងខ្លាំង។

៨

គួរបញ្ជាក់ថា ក្រសួង​សុខាភិបាល​សាធារណៈក៏​កំពុង​តាម​ដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​ចំពោះ​មន្ទីរពេទ្យ និង​គ្លីនិក​សំខាន់​ចំនួន ១១៣ ក្នុង​ខេត្ត​ដែល​រងគ្រោះ​ទាំងនេះ ដើម្បី​រក្សា​សេវា​វេជ្ជសាស្ត្រ​ឲ្យ​ដំណើរបានល្អ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia