ប្រយ័ត្នអស់លុយពីកុង! អេស៊ីលីដាប្រាប់ពីវិធីការពារលុយរបស់អ្នក បើមិនចង់អស់លុយពីកុង
Toeuy Hong•OCTOBER 1 2026•7 views

បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលពិតមែនប៉ុន្ដែអ្នកប្រើប្រាស់App ធនាគារគួរមានការប្រុងប្រយ័ត្នជានិច្ចដើម្បីចៀងវាងមានជនខិលខូចប្រើល្បិចឆបោកលុយតាមអនឡាញយកលុយពីកុងធនាគារតាមរយៈសកម្មភាពមួយចំនួនដែលអ្នកធ្វើដោយមិនដឹងខ្លួន។ 

 

ទាក់ទងនឹងការការពារ ក្នុងកុងធនាគារនេះដែរ  ធនាគារ អេស៊ីលីដាបានប្រកាសប្រាប់ឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្ននិងការពារក្នុងកុងធនាគាររបស់អ្នកតាមវិធីដូចខាងក្រោមនេះ៖ 

 

1. គិតមុននឹងចុច - ជៀសវាងការចុចលើតំណភ្ជាប់ដែលសង្ស័យ។
2. ប្រើប្រាស់កម្មវិធីដែលទុកចិត្ត - ទាញយកកម្មវិធីពីប្រភពផ្លូវការតែប៉ុណ្ណោះ។
3. ការពារលេខ OTP និងលេខសម្ងាត់របស់អ្នក - កុំចែករំលែកទៅនរណាម្នាក់ឱ្យសោះ។

គួរបញ្ជាក់ផងដែរថាកន្លងមកធនាគារ អេស៊ីលីដា សូមឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្នចំពោះជនខិលខូចដែលបន្លំធ្វើជាបុគ្គលិកធនាគារទាក់ទងទៅបងប្អូនដោយបញ្ចុះបញ្ចូលសុំព័ត៌មានគណនី លេខសម្ងាត់ឬលេខកូដផ្ញើរតាមសា(OTP)ឬប្រាប់បងប្អូនឲ្យធ្វើប្រតិបត្តិការដើម្បីបានជាថ្នូរអ្វីមួយ។

 

ព័ត៌មានអំពីគណនីផ្ទាល់ខ្លួនរបស់បងប្អូនគឺជាព័ត៌មានសម្ងាត់និងមានសារសំខាន់បំផុត ដូច្នេះសូមបងប្អូនកុំផ្ដល់ព័ត៌មានគណនីផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃជាដាច់ខាត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia