ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានស្នើដំឡើងពន្ធគយថ្មីលើបណ្តាប្រទេសរហូតដល់ទៅចំនួន១៤ ដោយប្រទេសទាំងនោះរួមមាន ប្រទេសកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ចិន តៃវ៉ាន់ បង់ក្លាដេស ឥណ្ឌា ជប៉ុន អឺរ៉ុប កូរ៉េ ស្វីស និងថៃផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានស្នើអត្រាពន្ធថ្មីឲ្យដំឡើងចំនួន ២០% ទៅ ៤០% ឯណោះប៉ុន្តែពន្ធនឹងត្រូវបានកំណត់នៅកម្រិតទាបជាងដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានបញ្ចប់រួចហើយ ឬនៅតែស្ថិតក្រោមការចរចា ខណៈដែលវៀតណាមនឹងប្រឈមមុខនឹងអត្រាពន្ធគយដែលមានកម្រិត ២០% ប្រសិនបើខ្លួនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ហើយនឹងកើនឡើងដល់ ៣៥% ប្រសិនបើការចរចាបរាជ័យ។

អ្នកសេដ្ឋកិច្ចក៏បានព្រមានថា ពន្ធគយថ្មីនេះអាចជំរុញអតិផរណា និងជំរុញឱ្យតម្លៃទំនិញកើនឡើងសម្រាប់អ្នកប្រើប្រាស់ ប្រសិនបើអាជីវកម្មនានាមិនអើពើនឹងការចំណាយខ្ពស់ ក៏ដូចជាធ្វើឱ្យពាណិជ្ជកម្មពិភពលោកចុះខ្សោយចំណែកលោក ដូណាល់ ត្រាំ បានគំរាមកំហែង ឬដាក់ពន្ធគយម្តងហើយម្តងទៀតក្នុងអាណត្តិទីពីររបស់លោក ដោយអះអាងថាពន្ធទាំងនោះនឹងជំរុញការផលិតរបស់សហរដ្ឋអាមេរិក និងបង្កើតការងារផងដែរ៕


