ប្រម៉ូសិនដែរតែអត់ដាច់! អ្នកជំនាញបង្ហើបទិកនិចប្រម៉ូសិនផលិតផល ធ្វើទៅមានអ្នកចាប់អារម្មណ៍ច្រើន
នារី AUTOMARCH 3 2023564 views

ពេលនិយាយដល់ការប្រម៉ូសិនគឺមានច្រើនបែប ច្រើនយ៉ាងមែនទែន អ្នកខ្លះប្រើវិធីបញ្ចុះតម្លៃ ហើយអ្នកខ្លះទៀត លក់ផលិតផលទិញ១ថែម១ជាដើម។ ប៉ុន្តែយ៉ាងណាមិញ មិនមែនរាល់ការប្រម៉ូសិនទាំងអស់សុទ្ធតែល្អ សុទ្ធតែអាចឱ្យអតិថិជនចាប់អារម្មណ៍ទាំងអស់នោះទេ ពោលបើយើងគិតតែប្រម៉ូសិនតែអត់មានតម្រូវការ​ក៏មិនកើតដែរ។

ទាក់ទងនៅនឹងបញ្ហានេះ ថ្ងៃនេះអ្នកជំនាញ លោក​ ម៉ៅបញ្ញា ដែលត្រូវបានគេស្គាល់ថាជា សហស្ថាបនិកយីហោ បញ្ញាស័ក្តិពងទាកូន បង្ហើបស្នៀតប្រម៉ូសិនឱ្យមានអ្នកចាប់អារម្មណ៍ច្រើនជូនដល់បងប្អូនទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន៖  

ប្រម៉ូសិនបែបភ្ញាក់ផ្អើល៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា ឱ្យតែពេលប្រម៉ូសិនម្ចាស់អាជីវកម្មភាគច្រើនផ្តល់ជូនអតិថិជនរបស់ខ្លួននៅការបញ្ចុះតម្លៃស្មើរគ្នានៅក្នុងឱកាសពិសេសណាមួយ។ ប៉ុន្តែខុសប្លែកអីតែលោក ជារៀងរាល់ថ្ងៃទិវាធំៗ ដូចជាថ្ងៃសិទ្ធនារី ទិវានៃក្តីស្រលាញ់ លោកបានធ្វើធុងឆ្នោតផ្សងសំណាងមួយ ដែលមានកាដូជាផ្កាកុលាប ហើយ៩៩%គឺមានរង្វាន់ទាំងអស់តែវាមិនមែនមានន័យថាគ្រប់គ្នាសុទ្ធតែអាចទទួលបានរង្វាន់នោះទេ។

 ទន្ទឹមនឹងនេះដែរនៅពេលដែលអតិថិជនញ៉ាំរួច លោកបានផ្តល់ឱកាសឱ្យអតិថិជនខ្លួនធ្វើការផ្សងសំណាង ដែលមនុស្សប្រុសជាអ្នកចាប់ ដែលពេលនោះគាត់ភ្ញាក់ផ្អើលម្តងព្រោះគាត់មកញ៉ាំមិនបានរំពឹងថាមានរង្វាន់នោះទេ ហើយនៅពេលដែលគាត់ចំរាវចាប់ គាត់មានអារម្មណ៍ពុះកញ្ជោលម្តងទៀត ហើយអ្វីដែលកាន់តែរំភើបនោះពេលដែលគាត់អ៊ុតឃើញរង្វាន់ ក្រោយមកគាត់យកផ្កានោះទៅជូនដៃគូររបស់គាត់ ដែលធ្វើបែបនេះ ដៃគូររបស់គាត់ក៏សប្បាយចិត្ត គាត់ក៏ត្រេកអរ។

330794864 1598615490551767 1142689777609831977 N

លោកបានជម្រាបបន្ថែមទៀតថា វិធីនេះ ភ្ញៀវមានអារម្មណ៍ថាជា Luck​ ជាសំណាងរបស់គាត់ ពោលគឺខុសពីអារម្មណ៍ គេក៏បាន យើងក៏បាន ដែលវិធីនេះ អតិថិជនក៏សប្បាយចិត្ត យើងក៏លក់ដាច់ ហើយអ្នកស្គាល់ក៏កាន់តែច្រើន ខណៈភ្ញៀវខ្លះ គាត់អេតស្តូរី ផ្សព្វផ្សាយ ឱ្យទៀតក៏មាន។

២. បញ្ចេះអារម្មណ៍អ្នកទិញ៖ ត្រង់ចំណុចនេះ បើតាមម្ចាស់អាជីវកម្មជាច្រើនបានលើកឡើងហែលជាមានបងប្អូនយើងធ្លាប់បានធ្វើច្រើនហើយ ប៉ុន្តែមានអ្នកលក់ខ្លះធ្វើមិនទាន់ត្រូវនៅឡើយទេ​ ខណៈអ្នកខ្លះចង់ប្រមូ៉លសិនក៏ប្រម៉ូតទៅ  ដែលការធ្វើបែបនេះអតិថិជននឹងមានអារម្មណ៍ថា ហាងឬតូបរបស់យើង ប្រម៉ូតតែអញ្ចឹង អត់ទិញថ្ងៃនេះក៏មិនអី​ ព្រោះស្អែក ឫខានស្អែកហ្នឹងបញ្ចុះតម្លៃទៀតហើយ។ ហើយចំណុចដែលកាន់តែអាក្រក់មួយទៀតនោះ អតិថិជននឹងគិតថា អ្នកយកផលិតផលដែលមានតម្លៃថោក រួចដាក់តម្លៃឱ្យខ្ពស់ហើយបញ្ចុះតម្លៃ។

ដូច្នេះហើយបងប្អូន អាចធ្វើការប្រម៉ូតយូរៗម្តងបានហើយ ដោយទិញមួយថែម១ សម្រាប់១០នាក់ដំបូង ទិញ១ថែម៤ (ថែមរបស់ណាអាចថែមបាន) ឬបញ្ចុះតម្លៃត្រឹមតែ១ម៉ោងដំបូងតែប៉ុណ្ណោះ និងមានវិធីជាច្រើនទៀត ដោយធ្វើយ៉ាងណាឱ្យគាត់មានអារម្មណ៍ថាមិនទិញថ្ងៃនេះគឺស្តាយមួយជីវិត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia