មិនមែនគ្រាន់តែចង់ គ្រាន់តែចាប់អារម្មណ៍! គម្រោងចំនួន២៥ ទុនជាង២០០លាន$ សម្រេចវិនិយោគនៅកម្ពុជា
Nim Pranun JUNE 11 2024690 views

យោងទៅតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ពេញ១ខែឧសភាកន្លងមក មានគម្រោងវិនិយោគចំនួន ២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត ដោយក្នុងនោះមានគម្រោងថ្មីចំនួន ២៤ និងគម្រោងពង្រីកផលិតកម្មចំនួន១។

នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថា គម្រោងទាំង២៥នេះ ហូរចូលបណ្ដារាជធានី-ខេត្តដូចជា រាជធានីភ្នំពេញចំនួន៥ ខេត្តព្រះសីហនុចំនួន៥ ខេត្តស្វាយរៀងចំនួន៣ ខេត្តកំពង់ស្ពឺចំនួន៣ ខេត្តតាកែវចំនួន៣ ខេត្តកោះកុងចំនួន២ ខេត្តកណ្ដាលចំនួន១ ខេត្តកំពតចំនួន១ ខេត្តកំពង់ចាមចំនួន១ និងខេត្តកំពង់ឆ្នាំងចំនួន១ ដោយគម្រោងវិនិយោគទាំងអស់នេះនឹងផ្ដល់ការងារបាន១៥០០០កន្លែង។

ចំពោះប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេគឺ ប្រទេសចិនឋិតនៅលេខរៀងទី១ 49.67% នៃទុនវិនិយោគសរុប តាមពីក្រោយដោយវិនិយោគក្នុងស្រុក 30.85% សិង្ហបុរី 10.15% អូស្រ្ដាលី 2.33%  វៀតណាម2.29% កូរ៉េ2.05% សេណេហ្គាល់ 2.03% សហរដ្ឋអាមេរិក 0.63%៕

448015879 878214774336790 9086243457902725989 N448019499 878214801003454 4761331333411696190 N448021450 878214827670118 1051696651910661124 N

Nim Pranun

អត្ថបទសរុប៖ 35

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia