ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវនោះ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកណ្តាល បានធ្វើការណែនាំដូចខាងក្រោម៖
១- ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុង ភូមិសាស្ត្រខេត្តកណ្តាល។
២- ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការ អនុញ្ញាត ពីរដ្ឋបាលខេត្តកណ្តាល ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។
៣- ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។
៤- ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១៣ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន ចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ ក្នុងករណីពិនិត្យឃើញមានជន ណាបំពាននូវ សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់៕




