ដល់ពេលហើយដែលបងប្អូនប្រជាពលរដ្ឋខ្មែរ គួរតែងាកមកគាំទ្រផលិតផលរបស់ជាតិយើងក្នុង ដែលនាពេលបច្ចុប្បន្ននេះខ្មែរយើងមានសមត្ថភាពអាចផលិតផលិតផលរបស់ខ្លួនឯងបានហើយ ដែលយើងអាចប្រើស្លាកដ៏មោនកភាពមួយឈ្មោះថា "Made in Cambodia" អ្វីដែលកាន់អស្ចារ្យនោះគឺផលិតផលខ្មែរយើងមានគុណភាពមិនចាញ់របស់នាំចូលនោះទេ។ ខាងក្រោមនេះជាផលិតផលខ្មែរទាំង ៤ប្រភេទដែលជាស្នាដៃកូនខ្មែរ១០០%៖
១.មីជាតិ
មីជាតិ ត្រូវបានផលិតឡើងតាំងពីចុងឆ្នាំ ២០១៩ មកម្លេះ ដោយមានរោងចក្រនៅខ្មែរ និងអ្នកជំនាញខ្មែរជាអ្នកផលិត១០០%។ ចំពោះមីជាតិ នេះដែរគឺមានរហូតដល់ទៅ៣រសជាតិដូចជា៖ រសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិខគោ និងរសជាតិស៊ុបមាន។
លោក ជំទាវ ជីង សុគន្ធាវី ដែលជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន One More Manufacturing ធ្លាប់បានមានប្រសាសន៍ មីជាតិ គឺជាផលិតផលមីរបស់ប្រជាជនខ្មែរផ្ទាល់ ជាមួយនឹងការផលិតមានគុណភាពខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាមានស្តង់ដារត្រឹមត្រូវនឹងមានរសជាតិបែបខ្មែរ សាកសមបំផុតសម្រាប់ប្រជាជនខ្មែរ។ គាំទ្រមីជាតិ! គាំទ្រផលិតផលខ្មែរ! ចង់ទិញមីជាតិខ្មែរអាចទំនាក់ទំនងទៅកាន់លេខ៖ 023 864 333/081 864 333។
២.ទឹកត្រី នី អៀងណេង
សហគ្រាសទឹកត្រី នី អៀងណេង គឺជាទឹកត្រីបន្ទំដោយធម្មជាតិ រសជាតិឆ្ងុយឆ្ងាញ់ ការវិចខ្ចប់ ស្ដង់ដារ អនាម័យខ្ពស់ ស្ដង់ដារ CS CQS និង HALAL និងទទួលបានពានរង្វាន់ពីក្រសួងឧស្សាហ៍កម្ម ខណៈទឹកត្រីនេះក៏ជាផលិតផលខ្មែរ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធផងដែរ។ ទឹកត្រីនេះផងដែរ ក៏មានរូបសញ្ញាដូចជា៖ ទឹកត្រីរូបបង្កង99,បង្កង09, បង្កង07 សម្រាប់អ្នកចង់បោះដុំឬលក់បន្តអាចទំនាក់ទំនងទៅកាន់លេខ012969790/ 0968009009។
៣.ក្រដាសជូទមាត់ MG
ក្រសដាសជូទមាត់ MG ត្រូវបានបង្កើតឡើងដោយកូនខ្មែរម្នាក់ឈ្មោះថា គឺ លោក តាំង សុជាតិ ហើយពាក្យស្លោកមួយដែលប្រជាជនខ្មែរចាំច្បាស់គឺ “ទន់ដូចមាត់អូន” ដែលបានសរសេរនៅលើកញ្ចប់ក្រដាសជូតមាត់របស់ខ្លួនឯង។
លោក តាំង សុជាតិ បាននិយាយថា ក្រដាសជូទមាត់ MG នេះ គឺជាម៉ាករបស់កម្ពុជាពិតៗ ហើយនាពេលឥលូវនេះក្រុមហ៊ុន MG Pacific បាននឹងកំពុងតែចែកចាយផលិតផលពេញទីផ្សារក្នុងស្រុក មិនតែប៉ុណ្ណោះ MG ស្ទើរតែគ្របដណ្តប់នៅលើទីផ្សារទូទាំងប្រទេសកម្ពុជាទៅហើយ។ ជាចុងក្រោយ លោកសង្ឃឹមថាប្រជាជនខ្មែរទាំងអស់ នឹងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីរួមចំណែកឱ្យប្រទេសកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍន៍លឿនទៅមុខ។ ប្រសិនជាបងប្អូនចង់បានក្រដាសជូទមាត់ដែលមានគុណភាពល្អអាចទំនាក់ទំនងទៅកាន់លេខ 023 221 335 ។
៤.ភេសជ្ជៈ
នេះគឺជារឿងអស្ចារ្យបំផុត ដែលបច្ចុប្បនេះ កម្ពុជាយើងគឺមានសមត្ថភាពក្នុងការផលិត ផលិតផលភេសជ្ជៈដោយខ្លួនឯងហើយ ហើយមានគុណភាពខ្ពស់ថែមទៀតផងដែរ។ជាមួយគ្នានោះដែរ នាពេលនេះខ្មែរយើងគឺធ្វើបានហើយ តួយ៉ាងដូចជាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង បច្ចុប្បន្នបាននឹងកំពុងផលិតភេសជ្ជៈជាច្រើនប្រភេទដូចជា៖CAMBODIA BEER,ភេសជ្ជៈប៉ូវកម្លាំង WURKZ,ទឹកក្រូចអាយស៍,ភេសជ្ជៈប៉ូវកម្លាំងដាហ្ស,ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី,ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល,ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល,ភេសជ្ជៈប៉ូវកម្លាំង VIKINGZ,ទឹកពិសាកម្ពុជា៕


