អបអរ! ក្រៅពីអង្ករ កសិផលខ្មែរ២ប្រភេទទៀត កំពុងតែចាប់ផ្តើមមានទីផ្សារទៅអឺរ៉ុបហើយ
ធី ស្រីល័ក្ខJULY 9 2024498 views

បន្ទាប់ពីអង្ករ កសិផលខ្មែរ២ប្រភេទទៀតដែលមានដូចជា គ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែរ កំពុងតែត្រៀមសម្រាប់នាំទៅកាន់ទីផ្សារអឺរ៉ុបហើយ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មាន។

លោកស្រី ឃី មុន្នី ដែលជាអគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បាននិយាយថា កាលពីកន្លងទៅក្រុមហ៊ុនបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយ ផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុបនិងអាមេរិកហើយទទួលបានការគាំទ្រខ្លាំង។ ហើយពេលនេះ ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់នូវផលិតផលកសិកម្មរបស់ខ្មែរយើងដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហ៊ានបន្ទាប់នេះគឺគ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែររបស់យើងដែលអាចឈានជើងចូល លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។

២៩

លោកស្រីបានបន្តទៀតថា ជាដំបូងយើងត្រូវចាប់ផ្តើមកសាងស្តង់ដារអោយផលិតផលខ្មែររបស់យើងជាមុនសិន ដើម្បីមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ ព្រោះផ្សារនីមួយៗតែងមានតម្រូវការអោយក្រុមហ៊ុនដែលជាផលិតត្រូវតែមានស្តង់ដារឱ្យបានត្រឹមត្រូវទើបគេព្រមទទួលទិញយកផលិតផលរបស់យើងទៅដាក់លក់ក្នុងហាងរបស់គេ។

30

លើសពីនេះទៅទៀត មុនដណ្តើមបានទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បាននិងកំពុងនាំអង្ករទៅកាន់ប្រទេសដាណាម៉ាក ប្រទេសហូឡង់ ប្រទេសអង់គ្លេស ប្រទេសអូស្ត្រាលី ប្រទេសបារាំង ប្រទេសហ្វាំងឡង់ ប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក រួចហើយ។

31

គួរបញ្ជាក់ថា ការនាំគ្រាប់ស្វាយចន្ទីរទៅទីផ្សារអឺរ៉ុបនេះ នឹងជួយបើកច្រកទីផ្សារដ៏ធំសម្រាប់កសិករធ្វើចំការស្វាយចន្ទីរខ្មែរ ដែលរហូតមកទល់ពេលនេះស្វាយចន្ទីរខ្មែរអាចលក់ចេញអោយបានតែចំពោះឈ្មួញកណ្តាលពីប្រទេសជាប់របងដែលទិញពីចំការខ្មែរហើយយកទៅកែច្នៃដើម្បីលក់ចេញតែប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia