លាហើយផ្ទះលេខ២! ស្រ្តីខ្មែរ១ រូបបង្កើតថ្នាំដុសធ្មេញច្នៃពីឱសថបុរាណនិងដំណំាធម្មជាតិក្នុងស្រុក១០០% កំពុងផ្ទុះការគាំទ្រខ្លាំង
ធី ស្រីល័ក្ខAPRIL 22 2026467 views

ការពីមុន យើងនាំគ្នាប្រើតែថ្នាំដុសធ្មេញរបស់ផ្ទះលេខ២នោះទេ ហើយជាពិសេសនោះគឺត្រូវបានគ្រប់គ្រងដោយផលិតផលនាំចូលពីបរទេស ជាពិសេសគឺប្រទេសក្បែរខាងតែម្តងលុយខ្មែរ ហូរចេញក្រៅប្រទេសរៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការដែលយើងគិតថា “ខ្មែរមិនអាចផលិតបាន”។ ប៉ុន្តែនៅពេលនេះនៅក្នុងប្រទេសកម្ពុជាមានកូនខ្មែរយើងច្រើនណាស់ដែលអាចផលិតបាន ដូច្នេះកុំភ្លេចគាំទ្ររបស់ខ្មែរយើងផង។

 

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia អ្នកស្រី Bika ដែលជាម្ចាសក្រុមហ៊ុនខ្មែរ “កុមារឈានមុខ” បានលើកឡើងថា នាពេលនេះអ្នកស្រីបានសម្រេចបង្កើតផលិតផលមោទនភាពជាតិខ្មែរនោះគឺ “ថ្នាំដុសធ្មេញឱសថបុរាណខ្មែរសញ្ញាផ្ការំដួលពីរ” ជាផលិតផលខ្មែរដំបូងគេបង្អស់ ដែលផ្សំពីឱសថបុរាណ និងធនធានធម្មជាតិក្នុងស្រុក។

 

អ្នកស្រីបានបន្ថែមថា វាមិនមែនគ្រាន់តែជាថ្នាំដុសធ្មេញធម្មតាៗទេតែជាការរួមបញ្ចូលរវាងឱសថបុរាណខ្មែរដ៏មានគុណភាព ក៏ដូចជាដំណាំធម្មជាតិជាច្រើនមុខ ដែលរួមមានប្រទាលកន្ទុយក្រពើ    . ក្លាំពួ ប្រេងដូង ស្លឹកត្របែក ជីអង្កាម ស្នាយ ឈើអែម ក្លាប្រា ខណៈគ្រឿងផ្សំទាំងនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ទម្រាំអាចបង្កើតបានជារូបមន្ត និងផលិតផលស្តង់ដារមិនចាញ់បរទេសឡើយ។

៤៤

ជាមួយគ្នានោះដែរ ចំពោះចំណុចពិសេសរបស់ ថ្នាំដុសធ្មេញឱសថបុរាណខ្មែរសញ្ញាផ្ការំដួលពីរ មានដូចជា ជួយសម្អាតធ្មេញឲ្យសស្អាត រក្សាធ្មេញឲ្យរឹងមាំ ការពារការពុកធ្មេញ,កំចាត់ក្លិនមាត់មិនល្អ ធ្វើឲ្យដង្ហើមស្រស់ថ្លា,បំបាត់ការឈឺធ្មេញ និង អាការៈរក្សស៊ីធ្មេញ,ជួយថែរក្សាអញ្ចាញឲ្យមានសុខភាពល្អ កំចាត់ឈាមអញ្ចាញ,ផ្តល់អារម្មណ៍ស្រស់ស្រាយ រាល់ពេលប្រើប្រាស់ ។

 

គួរបញ្ជាក់ថា បើនិយាយពីតម្លៃវិញគឺសមរម្យខ្លំាងមែនទែន ប្រើបានគ្រប់វ័យ១ដបប្រើបានយូរខែ សមស្របសម្រាប់គ្រប់ក្រុមគ្រួសារ លើសពីនេះទៅទៀតថ្នាំដុសធ្មេញឱសថបុរាណខ្មែរសញ្ញាផ្ការំដួលពីរមិនត្រឹមតែមានគុណភាពល្អប៉ុណ្ណោះទេ  ប៉ុន្តែវាជាសញ្ញានៃការផ្លាស់ប្តូរនៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។ ផលិតផលនេះបង្ហាញថា Local Brand ខ្មែរយើង ពិតជាអាចប្រកួតជាមួយផលិតផលនាំចូលបាន ដោយសារតែមានគុណភាពល្អ អត្តសញ្ញាណច្បាស់លាស់ ក៏ដូចជាយល់អំពីតម្រូវការទីផ្សារជាក់ស្តែង។ ជួយគាំទ្រផលិតផលខ្មែរ លើកស្ទួយសេដ្ឋកិច្ចជាតិខ្មែរ 🇰🇭

៤៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia