កុំឲ្យស្ដាយក្រោយ! បានលុយមក ឆ្លៀតសន្សំផង បើមិនចង់ឲ្យជីវិតត្រូវជួបរឿងនេះ ទាំងវ័យក្មេង
Chan SophonAUGUST 12 202638 views

អាចនិយាយបានថា ការសន្សំលុយ ជារឿងមួយដែលមនុស្សគ្រប់គ្នា គួរតែធ្វើ ព្រោះបើមិនចេះសន្សំទុកដាក់ទេ ជីវិតច្បាស់ជាពិបាក ហើយមិនរីកចម្រើននោះឡើយ។ ដូច្នេះ ត្រូវតែគិតគូរ រកបានមកត្រូវខំសន្សំទុកដាក់ឲ្យបានត្រឹមត្រូវ ទាន់ខ្លួននៅវ័យក្មេង។ ប្រសិនបើអ្នកមិនធ្វើរឿងទាំងនេះទាន់ពេលនោះទេ ជីវិតរបស់អ្នក អាចនឹងជួបវិបត្តិដូចខាងក្រោមនេះមិនខាន។

 

១.ធ្លាក់ចូលទៅក្នុងវដ្តនៃបំណុល៖ នៅពេលដែលអ្នកបាត់បង់ការងារ ឈឺ ឬមានគ្រោះថ្នាក់ អ្នកត្រូវបង្ខំចិត្ត ខ្ចីលុយគេ ឬចងការប្រាក់ ដែលមានការប្រាក់ខ្ពស់រៀងរាល់ខែ។ ទាំងនេះ នាំឲ្យមានការកើនឡើងនៃបំណុល ដែលប្រែក្លាយផែនការអនាគតទៅជាបន្ទុកនៃការបង់ការប្រាក់ជាប្រចាំ។

 

 

 

២.អាចបរាជ័យចំពោះផែនការរយៈពេលវែង៖ បើគ្មានលុយបម្រុងសម្រាប់រយៈពេល ទៅ ៦ខែត្រៀមទេ រឿងដែលមិនអាចមើលឃើញទុកមុនណាមួយ គឺច្បាស់ជារំខានដល់ផែនការហិរញ្ញវត្ថុរយៈពេលវែងរបស់អ្នកមិនខាន។ ការសន្សំសម្រាប់ទិញផ្ទះ ការវិនិយោគលើអាជីវកម្ម  ត្រូវបានរាំងស្ទះ។ អ្នកជំនាញបានសង្កត់ធ្ងន់ថា៖ «អ្នកអាចរស់នៅបានស្រួលនៅថ្ងៃនេះ ប៉ុន្តែនៅពេលដែលរឿងដែលមិនអាចមើលឃើញទុកមុន កើតឡើង អនាគតនឹងទទួលផលវិបាក»

 

 

 

៣. វ័យកាន់តែចាស់ តែគ្មានទីទួលសុវត្ថិភាព៖ មនុស្សជាច្រើនយល់ច្រឡំថា ពួកគេមានពេលច្រើនដើម្បីសន្សំសម្រាប់ពេលចាស់ទៅ។ បើអ្នកទើបតែចាប់ផ្តើមសន្សំ នោះនឹងត្រូវសន្សំទ្វេដងនៅថ្ងៃខាងមុខ។ ហើយពេលចាស់ទៅ ពិតជាពិបាកសម្រាប់ធានាដល់ជីវភាពគ្រួសារ អនាគតកូនៗផងដែរ។

 

 

 

៤.អារម្មណ៍មិនស្រួល និងខ្វះសេរីភាព៖ បើគ្មានប្រាក់សន្សំទេ រាល់ការចំណាយនឹងក្លាយជាបន្ទុក។ ការចំណាយផ្សេងៗ ដែលនឹកស្មានមិនដល់ អាចធ្វើឲ្យហិរញ្ញវត្ថុរបស់អ្នកមិនមានស្ថិរភាព។ ផ្ទុយទៅវិញ ការមានលុយបម្រុង ឬលុយសន្សំ ព្រមទាំងផែនការសន្សំច្បាស់លាស់ ផ្តល់ឲ្យអ្នកនូវភាពស្ងប់ចិត្ត និងសេរីភាពក្នុងការរស់នៅ ដោយមិនចាំបាច់ខ្វល់ពីអ្វីមករារាំងក្នុងស្ថានភាពណាមួយឡើយ។

 

 

យ៉ាងណាមិញ ការមិនចេះសន្សំលុយ មានន័យថា អ្នកកំពុងទុកអនាគតរបស់អ្នកបណ្ដោយទៅតាមឱកាស។ ទោះបីជាអ្នកចាប់ផ្តើមយឺតក៏ដោយ រឿងសំខាន់បំផុតគឺត្រូវធ្វើសកម្មភាពនៅថ្ងៃនេះ បើមិនចង់ឲ្យជីវិតមានវិបត្តិលុយកាក់ទាំងវ័យក្មេង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia