កូនប្រុសពៅនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត គឺ កុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធីសិទ្ធិ បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ លើការប្រឡងគណិតវិទ្យា លើសិស្សដែលចូលរួមប្រឡងចំនួន២៣៥៨នាក់មកពីប្រទេសផ្សេងៗគ្នាក្នុងពិភពលោក។
យោងតាមការបង្ហោះពីគេហទំព័រផ្លូវការរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះបានឱ្យដឹងថា “កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រលង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក”។
គួរជម្រាបផងដែរថាកម្មវិធីប្រឡងគណិតវិទ្យា CARIBOU MATHEMATICS CONTEST គឺជាការប្រកួតប្រជែងថ្នាក់គណិតវិទ្យាលំដាប់ថ្នាក់អន្តរជាតិ របស់សិស្សានុសិស្សមកពីបណ្តាប្រទេសនានាធ្វើការប្រកួតប្រជែងគ្នាយកជ័យលាភី ជារៀងរាល់ឆ្នាំ ខណៈកម្រិតប្រឡងតេស្តគណិតវិទ្យានេះមានភាពស្មុគស្មាញ និងកម្រិតទេពកោសល្យខ្ពស់ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង